តារាសម្ដែងប្រុសល្បីឈ្មោះថៃ Weir Sukollawat បានប្រកាសដំណឹងរីករាយនៅព្រឹកថ្ងៃច័ន្ទ ទី១៩ ខែធ្នូនេះ ដោយភរិយារបស់ខ្លួនបានសម្រាលកូនស្រីទីមួយរបស់ពួកគេមានឈ្មោះថា វីលីន (Wylyn)។
តាមរយៈការបង្ហោះលើគណនី Instagram ប្រមាណមួយម៉ោងមុននេះ តារាសម្ដែងដែលទើបក្លាយជាលោកប៉ានៅវ័យ ៣៧ឆ្នាំរូបនេះបានរៀបរាប់ថា “Our Kanaros family and baby Wylyn(วีลิน) say hi to everyone😉🫶🏻😍🎉” មានន័យថា “គ្រួសារ និងកូន Wylyn សូមជម្រាបសួរអ្នកទាំងអស់គ្នា”។

ក្រោយការបង្ហោះនេះក៏មានការចូលរួមអបអរសាទរជាច្រើនពីសំណាក់តារាល្បីៗ និងអ្នកគាំទ្ររបស់តារាប្រុសប្រចាំប៉ុស្តិ៍លេខ ៧រូបនេះ។
គួរបញ្ជាក់ថា Weir Sukollawat និងភរិយាជាអ្នកជំនួញក្រៅសិល្បៈ Vicky Pemonya បានរៀបចំពិធីមង្គលការជាមួយគ្នាកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះ។ ត្បិតថាមានមតិរិះគន់ខ្លះៗ ប៉ុន្តែគូស្នេហ៍ទាំងពីរក៏មិនដែលតបតអ្វីដែរ និងតែងតែបង្ហាញរូបភាពផ្អែមល្ហែមជាហូរហែលើបណ្ដាញសង្គម ៕






























Account
Security
Favourite Content