ពិបាកគេងមែនទេ? ផ្លែឈើ ៥ មុខ មានប្រសិទ្ធភាពក្នុងការជួយសម្រួលបញ្ហានេះបាន

ជារឿយៗមនុស្សមួយចំនួន​ជួបប្រទះ​បញ្ហាដំណេកមិនប្រក្រតី មិនងងុយគេង និងចូលចិត្តនៅលេងទូរស័ព្ទដល់យប់ជ្រៅ ដែលជាហេតុធ្វើឲ្យកើតមាន​ជំងឺស្ត្រេស អារម្មណ៍រវើររវាយ និងអាចប៉ះពាល់ធ្ងន់ធ្ងរទៅដល់បញ្ហាសុខភាពទៀតផង។ ដោយឡែក ដើម្បីជួយសម្រួលដល់ការគេងរបស់អ្នកឲ្យកាន់តែមានភាបប្រសើរឡើង ផ្លែឈើ និងបន្លែទាំង ៥ មុខនេះ មានផ្ទុកនូវសារធាតុដែលជំរុញដល់ការគេង ធ្វើឲ្យ​ឆាប់ងងុយគេង និងគេងលក់ស្រួល បន្ទាប់ពីបរិភោគវារួច៖

១. ចេក

ចេក គឺជាផ្លែឈើដែលងាយស្រួលរកបំផុត ហើយអាចរកបាននៅគ្រប់រដូវកាល។ បើតាមការស្រាវជ្រាវមួយបានលើកឡើងថា ចេក គឺជាប្រភពដ៏ល្អនៃវីតាមីន B6 ដែលបង្កើនកម្រិត serotonin (សារធាតុបញ្ជូនសរសៃប្រសាទដែលប៉ះពាល់ដល់ការគេងរបស់អ្នក) ក៏ដូចជាប៉ូតាស្យូម និងម៉ាញេស្យូម ដែលជួយបន្ធូរសាច់ដុំដែលតានតឹងខ្លាំង។ ដូច្នេះហើយ ប្រសិន​ជាអ្នកមិនអាចគេងលក់ ហើយគេងមិនសូវស្រួលនោះគឺជាមូលហេតុនៃកង្វះម៉ាញេស្យូម។  

២. ម្នាស់

ម្នាស់ មានសមត្ថភាពអាចបង្កើនសារធាតុ melatonin (សារធាតុបញ្ជូនសរសៃប្រសាទដែលប៉ះពាល់ដល់ការគេងរបស់អ្នក) ច្រើនជាងផ្លែចេក។ មិនត្រឹមតែប៉ុណ្ណោះ ម្នាស់ គឺជាផ្លែឈើដែលមានរស់ជាតិឆ្ងាញ់ និងមានអត្ថប្រយោជន៍ក្នុងការ បន្ធូរបន្ថយការគេងមិនលក់ ធ្វើឲ្យឆាប់មានអារម្មណ៍ងងុយទៅតាមធម្មជាតិ។ យោងតាមការសិក្សាមួយដែលវាស់បរិមាណ aMT6-s នៅក្នុងខ្លួន (សញ្ញាសម្គាល់នៃមេឡាតូនីនដែលចរាចរ) បានរកឃើញថាមានការកើនឡើង ២៦៦ ភាគរយនៅក្នុងមេឡាតូនីន បន្ទាប់ពីអ្នកធ្វើតេស្តបានញ៉ាំម្នាស់ (ធៀបនឹងការកើនឡើង ១៨០ ភាគរយជាមួយនឹងចេក និង ៤៧ ភាគរយជាមួយនឹងក្រូច) ។

៣. ផ្លែក្រូច

ផ្លែក្រូចអាចបង្កើនសារធាតុ melatonin នៅក្នុងខ្លួនរបស់អ្នកប្រហែល ៤៧ ភាគរយ ប៉ុន្តែនោះមិនមែនជាហេតុផលតែមួយគត់ដែលអ្នកគួរញ៉ាំវានោះទេ។ ផ្លែក្រូច គឺជាប្រភពដ៏អស្ចារ្យនៃវីតាមីន B ដែលជួយដល់ការគេងក្នុងវិធីជាច្រើនដូចជា កាត់បន្ថយការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត ធ្វើអោយប្រសើរឡើងនូវភាពទៀងទាត់នៃវដ្តនៃការគេង/ភ្ញាក់ និងជួយក្នុងការសំយោគសារធាតុ serotonin, dopamine និង GABA (សារធាតុបញ្ជូនសរសៃប្រសាទដែលជំរុញការគេងក្នុងខួរក្បាល)។

៤. ផ្លែបឺរ

ផ្លែបឺរ មានជាតិម៉ាញ៉េស្យូមខ្ពស់ ដែលជួនកាលត្រូវបានគេហៅថាសារធាតុរ៉ែសម្រាប់ការគេង (sleep mineral)។ នៅពេលដែលអ្នកខ្វះសារធាតុរ៉ែដ៏សំខាន់នេះ អ្នកអាចនឹងពិបាកក្នុងការងងុយគេង និងពិបាកគេងជារឿយៗ។ ការបន្ថែមអាហារដែលសំបូរទៅដោយម៉ាញេស្យូមទៅក្នុងរបបអាហាររបស់អ្នក វានឹងជួយធ្វើឲ្យអ្នកឆាប់ចូលគេងលឿននៅពេលយប់ មិនអស់កម្លាំងនៅពេលព្រឹក ដោយសារម៉ាញ៉េស្យូមគឺជាសារធាតុបន្ធូរអារម្មណ៍ធម្មជាតិមួយ ដែលជួយធ្វើឱ្យ adrenaline អសកម្ម។ ជាលទ្ធផល នៅពេលដែលអ្នកភ្ញាក់ពីគេងវានឹងកាន់តែមានអារម្មណ៍ស្រស់ស្រាយបន្ទាប់ពីការគេងលក់ស្រួល។

៥. ការ៉ុត

ការ៉ុត អាចដើរតួនាទីជាពីរយ៉ាងជា បន្លែ និងផ្លែឈើ។ ជាទូទៅមនុស្សមួយចំនួនចូលចិត្តយកការ៉ុតមកធ្វើជាបន្លែ រីឯអ្នកខ្លះទៀតចូលចិត្តបរិភោគវាដូចជាផ្លែឈើទូទៅដែរ ប៉ុន្តែមិនថាអ្នកបរិភោគវាដោយវិធីណានោះទេ ការ៉ុតនៅតែផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់អ្នក។ ការ៉ុត​ផ្ទុក​ទៅ​ដោយ​សារធាតុ​អាល់ហ្វា-ខារ៉ូទីន ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​នឹង​ការ​គេង​លក់​ស្រួល។ តាមពិតទៅ ពួកវាជាប្រភពដ៏មានថាមពលបំផុតនៃសារធាតុ carotenoid (ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានប្រយោជន៍ដែលអាចការពារអ្នកពីជំងឺ និងពង្រឹងប្រព័ន្ធការពាររបស់អ្នក) ដ៏មានឥទ្ធិពល បន្ទាប់មកគឺល្ពៅ។ ការទទួលទានការ៉ុតក្នុងទម្រង់ផ្សេងៗគ្នា (ឆៅ ឆ្អិន ឬទឹកផ្លែឈើ) ដែលទាំងអស់នេះសុទ្ធតែអាចនាំឱ្យគេងលក់ស្រួលជាងមុន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាចម្រៀងស្រីវ័យក្មេង កែវ ទិត្យផល្លី ប្រឡងបាក់ឌុបថ្ងៃនេះ អ្នកគាំទ្រជូនពរឲ្យបាន និទ្ទេសល្អ គ្រប់គ្នា

បេក្ខភាព The Voice Kid Cambodia រដូវកាល​ទី២ កញ្ញា កែវ ទិត្យផល្លី ថ្ងៃនេះ​ក៏​ជា​បេក្ខភាព​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ មួយ​រូប​ផង​ដែរ។ ផល្លី ជា​សិស្ស​ឆ្នើម​មួយ​រូប ដូចនេះ​ហើយ​នាង​ពិតជា​

ធ្វើការងារ​សប្បុរស និងជួយសង្គមច្រើន កុយ អេនណា ទាក់ទាញអ្នកវិនិយោគិនកូរ៉េ ឲ្យជ្រើសនាងជា BA ទាំងមិនដឹងខ្លួន

ក្រុមហ៊ុន ឡាកាម៉ូ របស់​លោកស្រី មាស ចាន់ដាលីន ត្រូវ​បាន​វិនិយោគិន​កូរ៉េ ចាប់អារម្មណ៍ និង​បាន​បោះ​ទុន ៣ លាន​ដុល្លារ​រកស៊ី​ជាមួយ ហើយ​ខាង​កូរ៉េ​ជ្រើសរើស​អ្នក​តំណាង​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​ ដោយ​លោក​ចូលចិត្ត

ពិធីសម្ពោធដាក់ឲ្យដំណើរការម៉ាស្ទ័រកាត សម្រាប់សមាជិកសមាគមសិល្បករខ្មែរ ដែលជាការផ្តល់កិត្តិយស និងគុណតម្លៃនៃសិល្បករ

ពិធី​សម្ពោធ​ជា​ផ្លូវការ កាត​សមគមសិល្បករខ្មែរ Wing Master Card ដែល​ប្រធាន​សមាគម​គឺ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ខិតខំ​ប្រឹងប្រែង ដើម្បី​លើកស្ទួយ​តម្លៃ​តារា​ប្រុស​ស្រី​ជា​វីរ​សិល្បករ ទទួល​បាន​ជោគជ័យ

បច្ចេកវិទ្យាដើរលឿនហួសកម្រិត និស្សិតនៅកូរ៉េនាំគ្នាប្រើវ៉ែនតា AI បើកចាក់ក្នុងការប្រឡងកាន់តែច្រើនរហូតក្រសួងអប់រំប្រកាសចេញវិធានការបន្ទាន់

បច្ចុប្បន្ន វ៉ែនតា AI ជំនាន់ថ្មីៗមានរូបរាងស្ទើរតែមិនខុសពីវ៉ែនតាធម្មតាឡើយ ដោយសារជើងវ៉ែនតាស្តើង និងមានទម្ងន់ស្រាលត្រឹមតែ ៥០ ក្រាមប៉ុណ្ណោះ ដែលប្រសិនបើមើលនឹងភ្នែកទទេគឺស្ទើរតែមើលមិនដឹង រហូត

Leonardo DiCaprio និង Jeff Bezos ប្តេជ្ញាផ្តល់ប្រាក់ ២០០ លានដុល្លារ ដើម្បីជួយសត្វជិតផុតពូជ ១០០ ប្រភេទ

Leonardo DiCaprio និង Jeff Bezos បានរួមគ្នាបង្កើតមូលនិធិ និងប្តេជ្ញាផ្តល់ថវិកាចំនួន ២០០ លានដុល្លារអាមេរិក ដើម្បីស្រោចស្រង់ពូជសត្វចំនួន ១០០ ប្រភេទដែលកំពុងប្រឈមមុខនឹងការផុតពូជខ្លាំងបំផុត។

ប្រជាប្រិយភាព ព្រាប សុវត្ថិ គ្មានភាពថមថយឡើយ ជាក់ស្ដែងថ្ងៃប្រគំតន្រ្តីកាលពីសប្ដាហ៍មុន

សំឡេង​ស្រែ​ហ៊ោកញ្ជ្រៀវ​នៃ​អ្នក​គាំទ្រ​ថ្ងៃ​ប្រគំ​តន្ត្រី​កាលពី​ពេល​ថ្មី​ៗ​នេះ បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រជាប្រិយភាព​កំពូល​តារា​ចម្រៀង​ប្រុស ព្រាប សុវត្ថិ គ្មាន​ការ​ថមថយ​ឡើយ បើ​ទោះ​ជា​ម្ចាស់​បទ «ម្ចាស់​បេះដូង» វ័យ​កាន់តែ​ច្រើន និង​មាន​តារា​ចម្រៀង​ជាច្រើន​

ប្រធានសមាគមសិល្បករខ្មែរ នាំសិល្បករឈ្វេងយល់ពីឧបករណ៍ហិរញ្ញវត្ថុ និងឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ

សិល្បករ​សិល្ប​ការិនី​ជាច្រើន​រូបត្រូវបានចូលរួមកម្មវិធី​សិក្ខាសាលា និង​ឈ្វេង​យល់​ចាប់​យក​បំណិន​ជីវិត​ថ្មី​ផ្នែក​​ហិរញ្ញវត្ថុ ដើម្បី​ជំរុញ​សេដ្ឋកិច្ច និង​ការពារ​ការ​ឆបោក​នៅ​អគារ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ។

មកកម្ពុជាលើកទី១ Donghae ក្រុម Super Junior ពោលសរសើរប្រជាជនកម្ពុជាមិនដាច់ពីមាត់

Donghae សមាជិកក្រុមចម្រៀងខេប៉ុបល្បីឈ្មោះ Super Junior បានបង្ហោះ Story ជាបន្តបន្ទាប់អំពីការជាប់ចិត្តនឹងប្រទេសកម្ពុជា បន្ទាប់ពីបានមកសម្ដែងជាលើកដំបូងយ៉ាងកក្រើកកាលពីចុងសប្ដាហ៍កន្លងទៅ

អូលីវ៉ា គង់ បញ្ចេញ ​collection ថ្មី​ប្រមូល​ម៉ូដែល​ថ្មីចាស់ប្រុសស្រីល្បីៗ កក្រើកវិស័យ Fashion ស្រុកខ្មែរ

អ្នក​ច្នៃម៉ូដល្បី​ឈ្មោះ​ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បាន​សាង​ភាព​ភ្ញាក់ផ្អើល​ជា​ថ្មី​ម្តង​ទៀត​ដល់​អ្នក​ស្នេហា​វិស័យ​ម៉ូដ​នៅ​កម្ពុជា​ ដោយបញ្ចេញ Collection ថ្មីមួយទៀតក្រោមស្លាកយីហោ KALKIN ​ជា​ស្លាក​យីរបស់​លោក

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី