ក្រោយទទួលដំណឹងថា លោកតា គង់ ណៃ កាលពីសប្ដាហ៍មុនកំពុងមានស្ថានភាពមិនសូវប្រសើរហើយនោះ តារាចម្រៀង និងជាម្ចាស់បទ “Time To Rise” រួមគ្នាជាមួយលោក គឺ វណ្ណដា បានចុះទៅសួរសុខទុក្ខផ្ទាល់ដល់គេហដ្ឋានប្រៀបដូចសាច់ញាតិ។


ក្នុងរូបភាពដែលតារាប្រុសវ័យ ២៦ ឆ្នាំ នោះបានឲ្យឃើញថា លោកតាបានក្រោកអង្គុយនិយាយគ្នាលេង និងថតរូបភាពជាមួយ វណ្ណដា។ បង្ហាញឲ្យឃើញថាឲ្យឃើញពីភាពធូរស្រាលមួយកម្រិតហើយពីជំងឺជំងឺរ៉ាំរ៉ៃ ២ មុខមានជំងឺសួត និងជំងឺទឹកនោមផ្អែម សម្រាប់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។ ចំណែកភរិយាលោកតាវិញ ក៏រំភើបមិនតិចដែរ រហូតស្រក់ទឹកភ្នែក ពេលក្មេងជំនាន់ក្រោយដូច វណ្ណដា មកសួរសុខទុក្ខស្វាមីខ្លួន។
វណ្ណដា បានបង្ហោះរូបភាព និងសរសេររៀបរាប់នៅលើហ្វេសប៊ុកថា “ឆ្លៀតពេលចុះសួរសុខទុក្ខលោកគ្រូតាព្រឹទ្ធាចារ្យ គង់ ណៃ ជូនពរលោកគ្រូឆាប់ជាសះស្បើយ សុខភាពល្អ មានទាំងកម្លាំង និងបញ្ញាជាម្លប់ដល់កូនចៅ ព្រមទាំងផ្ញើក្តីស្រលាញ់ និងក្ដីរលឹកដល់លោកយាយដូចគ្នា ពីចៅ វណ្ណដា”។



នៅពេលចុះសួរសុខទុក្ខលោកតា គង់ ណៃ ដល់ខេត្តកំពតនោះតារារ៉េបកំពុងមានឈ្មោះបោះសំឡេងទាំងក្នុង និងក្រៅប្រទេសរូបនេះ បានជួបក្មេងៗដែលជាអ្នកគាំទ្រ និងបានថតរូបជុំគ្នា ហើយទឹកមុខអ្នកគាំទ្រពេលបានជួបមុខអាយដលខ្លួនហើយនោះ ញញឹមញញែមបិទមាត់មិនជិតទេ ព្រោះជាឱកាសដ៏កម្រ។
ក្រៅពីជួបសំណេះសំណាលជាមួយលោកតាលោកយាយហើយនោះ វណ្ណដា ក៏បានជួបជជែកជាមួយកូនប្រុសលោកតា គង់ ណៃ ដូចគ្នា។ សកម្មភាពដែល វណ្ណដា បានទៅសួរនាំចាស់ទុំ ទទួលបានការសាទរ និងលើកទឹកចិត្ត ដោយឃើញមើលឃើញថា ជា Idol គួរយកយកគំរូតាម មានសមាណចិត្ត និងខ្វល់ខ្វាយពីមរតកមនុស្សរស់ដូចលោកតា គង់ ណៃ ជាដើម៕




























Account
Security
Favourite Content