លោកតា គង់ ណៃ ក្រោកទទួល វណ្ណដា ពេលទៅសួរសុខទុក្ខ ដោយទឹកមុខស្រ់ស្រាយ

ក្រោយ​ទទួល​ដំណឹង​ថា លោក​តា គង់ ណៃ កាលពី​សប្ដាហ៍​មុន​កំពុង​មាន​ស្ថានភាព​មិន​សូវ​ប្រសើរ​ហើយ​នោះ តារា​ចម្រៀង និង​ជា​ម្ចាស់​បទ “Time To Rise” រួម​គ្នា​ជាមួយ​លោក គឺ វណ្ណដា បាន​ចុះ​ទៅ​សួរសុខទុក្ខផ្ទាល់​ដល់​គេហដ្ឋានប្រៀប​ដូច​សាច់ញាតិ។

ក្នុង​រូបភាព​ដែល​តារា​ប្រុស​វ័យ ២៦ ឆ្នាំ នោះ​បាន​ឲ្យ​ឃើញ​ថា លោកតា​បាន​ក្រោក​អង្គុយ​និយាយ​គ្នា​លេង និង​ថត​រូបភាព​ជាមួយ វណ្ណដា។ បង្ហាញ​ឲ្យ​ឃើញ​ថា​ឲ្យ​ឃើញ​ពី​ភាព​ធូរ​ស្រាល​មួយ​កម្រិត​ហើយពីជំងឺជំងឺ​រ៉ាំរ៉ៃ ២ មុខ​មាន​ជំងឺ​សួត និង​ជំងឺ​ទឹកនោមផ្អែម សម្រាប់​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ។ ចំណែក​ភរិយា​លោក​តា​វិញ ក៏​រំភើប​មិន​តិច​ដែរ រហូត​ស្រក់​ទឹកភ្នែក ពេល​ក្មេង​ជំនាន់​ក្រោយ​ដូច វណ្ណដា មក​សួរសុខទុក្ខ​ស្វាមី​ខ្លួន។

វណ្ណដា បាន​បង្ហោះ​រូបភាព និង​សរសេរ​រៀបរាប់​នៅ​លើ​ហ្វេសប៊ុក​ថា “ឆ្លៀត​ពេល​ចុះ​សួរ​សុខទុក្ខ​លោក​គ្រូ​តា​ព្រឹទ្ធាចារ្យ គង់ ណៃ ជូន​ពរ​លោក​គ្រូ​ឆាប់ជា​សះស្បើយ សុខភាព​ល្អ មាន​ទាំង​កម្លាំង និង​បញ្ញា​ជា​ម្លប់​ដល់​កូន​ចៅ ព្រម​ទាំង​ផ្ញើ​ក្តី​ស្រលាញ់ និង​ក្ដី​រលឹក​ដល់​លោក​យាយ​ដូច​គ្នា ពី​ចៅ វណ្ណដា​”។

នៅ​ពេល​ចុះ​សួរសុខទុក្ខ​លោក​តា គង់ ណៃ ដល់​ខេត្ត​កំពត​នោះ​តារា​រ៉េប​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​រូប​នេះ បាន​ជួប​ក្មេង​ៗ​ដែល​ជា​អ្នក​គាំទ្រ និង​បាន​ថត​រូប​ជុំ​គ្នា ហើយ​ទឹកមុខ​អ្នក​គាំទ្រ​ពេល​បាន​ជួប​មុខ​អាយដល​ខ្លួន​ហើយ​​នោះ ញញឹមញញែម​បិទ​មាត់​មិន​ជិត​ទេ ព្រោះ​ជា​ឱកាស​ដ៏​កម្រ។

ក្រៅ​ពី​ជួប​សំណេះសំណាល​ជាមួយ​លោកតា​លោក​យាយ​ហើយ​នោះ វណ្ណដា ក៏​បាន​ជួប​ជជែក​ជាមួយ​កូន​ប្រុស​លោកតា គង់ ណៃ ដូច​គ្នា។ សកម្មភាព​ដែល វណ្ណដា បាន​ទៅ​សួរនាំ​ចាស់​ទុំ ទទួល​បាន​ការ​សាទរ និង​លើក​ទឹក​ចិត្ត ដោយ​ឃើញ​មើល​ឃើញ​ថា ជា Idol គួរ​យក​យក​គំរូ​តាម មាន​សមាណចិត្ត​ និង​ខ្វល់ខ្វាយ​ពី​មរតកមនុស្ស​រស់ដូច​លោកតា គង់ ណៃ ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ