ការបង្ហាញខ្លួន វណ្ណដា ក្នុងបទចម្រៀង “ASIAN STATE OF MIND” របស់ វណ្ណដា ជាមួយ Awich ,Jay Park Rapper ចិន Masi Wei និងតារារ៉េបឥណ្ឌា KR$NA ពិតជានាំមកនូវមោទនភាពជាតិខ្មែរ ដែលតារាខ្មែរ បានសហការជាមួយកំពូលតារាបរទេសជាច្រើនរូបទៀត។

ប៉ារូលរបស់កំពូលតារារ៉េបស្រុកខ្មែរ វណ្ណដា បានច្រៀងជាភាសាខ្មែរ លាយភាសាអង់គ្លេស ហើយអ្វីដែលអ្នកគាំទ្រអាចស្ដាប់ឮយ៉ាងច្បាស់ គឺអក្សរសំឡេងខ្លុយ ឆឹង ដែលជាឧបករណ៍ភ្លេងបុរាណខ្មែរ។ ភាពឆ្លាតវៃដែលតារាប្រុសវ័យ ២៧ ឆ្នាំយកទៅបញ្ចូល ត្រូវបានមហាជនកោតសរសើរ ព្រោះឆ្លៀតប្រមូលសម្បត្តិវប្បធម៌ខ្មែរពីបុរាណ ទៅបញ្ចូលក្នុងបទសម័យ។
រូបភាព ម៉ាន់ វណ្ណដា នៅក្នុងប្រាសាទអង្គរពិតជាចំណេញក្នុងការផ្សព្វផ្សាយវប្បធម៌ខ្មែរយើងទៅឆាកអន្តរជាតិ។ សមិទ្ធផលរបស់ វណ្ណដា ក្នុងបទ “ASIAN STATE OF MIND” ល្បីកក្រើកតំបន់អាស៊ី ក្នុងនោះមានទាំងសារព័ត៌មាន ជប៉ុន ចិន និងកូរ៉េចុះផ្សាយព្រោងព្រាត ពីចម្រៀងថ្មីរបស់ តារា ៥ ប្រទេសនៅអាស៊ី ក្នុងបទតែមួយ។ ក្នុង MV នៃបទចម្រៀងមួយនោះ បានថតនៅប្រទេសអាស៊ីទាំង ៥ ដែលជាទឹកដីកំណើតនៃតារារ៉េបទាំងអស់តែម្ដង ហើយប្រាសាទខ្មែរ ក៏ត្រូវបានបញ្ចូលក្នុង MV ដែរ
វណ្ណដា បានសរសេររៀបរាប់ថា “នេះជាកិត្តិយសធំបំផុតរបស់ខ្ញុំដែលអាចតំណាងឱ្យប្រទេស សិល្បៈ វប្បធម៌ និងប្រជាជនខ្មែរទាំងអស់ក្នុងបទ “Asian State Of Mind” ជាមួយកំពូលតារាចម្រៀងរ៉េប ៤ រូបរួមមាន Awich 🇯🇵 Jay Park 🇰🇷 KR$NA 🇮🇳 Masiwei 🇨🇳។ សម្រាប់ខ្ញុំ បទ “Asian State Of Mind” ជាស្ពានតន្ត្រីមួយដែលភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងចែករំលែកវប្បធម៌ទៅកាន់អ្នកស្តាប់មកពីគ្រប់ទីកន្លែង ឱ្យកាន់តែស្គាល់ពាក្យថា ”ខ្មែរ” និងទីកន្លែងអច្ឆរិយរបស់ប្រទេសកម្ពុជា។ ខ្ញុំជឿថាឥឡូវនេះជាពេលវេលាដែលប្រទេសនានានៅក្នុងតំបន់អាសុីត្រូវរួបរួមគ្នា ដើម្បីផលិតអ្វីថ្មីៗដែលកាន់តែអស្ចារ្យថែមទៀត នេះជាវេនរបស់អាសុីយើង“។























Account
Security
Favourite Content