ស្វាមី ផន សុផារី ទិញនាឡិកាតម្លៃខ្ទង់ម៉ឺនដុល្លារ ជូនភរិយាក្នុងថ្ងៃនៃក្ដីស្រលាញ់

ស្វាមី​អតីតតារា​កំប្លែង ផន សុផារី បាន​ទិញ​នាឡិកា​ប្រេន Hublot ដែល​មាន​តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ​ជូន​ភរិយា​ក្នុង​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់​ទោះ​រំលង​ច្រើន​ថ្ងៃ​ទៅ​ហើយ​ក្ដី។ នេះ​បើ​តាម​ការ​បង្ហោះ​នៅ​លើ​ផេក Bella Ellie ប៊ែលទ្បាអ៊ែលលី មុន​នេះ​បន្តិច។

តាម​រយៈ​វីដេអូ​ដែល​បង្ហោះ​ប៉ុន្មាន​ម៉ោង​មុន​នេះ​អ្នក​នាង ​ផន ​សុផារី បាន unboxing កាដូ​ដែល​ស្វាមី​បាន​ទិញ​ឱ្យ​​​ក្នុង​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់ ។ តាម​រយៈ​វីដេអូ​នេះ​ដែរ តារា​ស្រី​រូប​នេះ​បាន​បង្ហាញ​ទឹក​មុខ​រីករាយ ​និង​រំភើប​ក្រោយ​ទទួល​បាន​កាដូ​ដ៏​មាន​តម្លៃ​ពី​ស្វាមី​ដ៏​សែន​ល្អ។

កាដូ​ដែល​ធ្វើ​ឱ្យ​ស្នាម​ញញឹម​ដ៏​ស្រស់​ស្អាត​លេច​ឡើង​លើ​ផ្ទៃ​មុខ​ដ៏​សែន​ផូរផង់​របស់​តារា​កំប្លែង​ស្រី​រូប​នេះ​គឺ​ជា​នាឡិកា​ដាំ​ពេជ្រ​ប្រេន Hublot តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ។ ជា​ប្រភេទ​នាឡិកា​ដែល​ផលិត​ពី​ដែល​ទីតាញ៉ូម​ស​ថ្លា​មាន​ខ្សែ​តូច​សក្ដិសម​សម្រាប់​ស្ត្រី​ទាន់​សម័យ​ មាន​ដាំ​ត្បូង​ពេជ្រ​ ជាប្រភេទត្បូង​កណ្ដៀង​មក​ពី​ប្រទេស​ស្វីស​ដែល​ជា​ប្រទេស​ល្បី​ឈ្មោះ​ក្នុង​ការ​ផលិត​នាឡិកា​តម្លៃ​ថ្លៃ​កប់​ពពក។ នាឡិកា​នេះ​ដែរ​មាន​តម្លៃ​ដល់​ទៅ ១៨ ៦០០ ដុល្លារ​សហរដ្ឋ​អាមេរិក (នេះជា​តម្លៃ​មិន​ទាន់​គិត​ពន្ធ​នៅ​ឡើយ​ទេ)។

មហាជន​បាន​នាំ​គ្នា​ពោល​សរសើរ​គូ​ស្វាមី​ភរិយា​​គូ​រូប​នេះ​ដែល​ចាប់​ដៃ​គ្នា​តស៊ូ​ជាមួយ​គ្នា​រហូត​ទទួល​បាន​សមិទ្ធផល​ដូច​សព្វ​ថ្ងៃ។ គួរ​ឱ្យ​ដឹង​ដែរ​បច្ចុប្បន្ន តារាកំប្លែង​ស្រី និងជាតួល្ខោន ​រូប​នេះ​ត្រូវ​បាន​មហាជន​ស្គាល់​ថា​ជា​អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក​មួយ​រូប​ដែល​មាន​ឈ្មោះ​ល្បី​ និង​ជា​ម្ចាស់​សិប្បកម្ម​ផលិតផល​ថែ​រក្សា​ស្បែក​ផង​ដែរ។ ផន​សុផារី ​​ជា​កូន​ស្រីថៅកែ ភី សុគន្ធី ម្ចាស់រង់​ល្ខោន​បាសាក់​ដ៏​ល្បី​ប្រចាំ​ខេត្ត​តាកែវ៕

រូបភាព៖ Bella Ellie ប៊ែលទ្បាអ៊ែលលី



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​



Leave a Reply

Your email address will not be published.Required fields are marked *