ផ្អែមដូចទឹកឃ្មុំ! ព្រះនាង ជេនណា ច្រៀងរួមគ្នាជាមួយ អលជ្ជី អបអរគូស្នេហ៍ថៅកែទឹកសុទ្ធ និងបុត្រីសម្ដេចក្រុមព្រះ

កាលពី​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ CEO រូបសង្ហាក្រុមហ៊ុន​ទឹកសិទ្ធ ប្រូវីដា បាន​លុត​ជង្គង់​សុំ​មិត្ត​ស្រី​រៀបការ​យ៉ាង​រ៉ូមែនទិក នៅ​ចំពោះ​មុខ​សាច់សាលោហិត​ទាំងសងខាង។ ក្នុង​នោះ​អនាគត​កូន​ក្រមុំ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​បុត្រី​សម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ គឺ​ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ត្រូវជា​មាតុលានី។

ព្រះនាង នរោត្តម ជេនណា បាន​ចេញ​មក surprises ជា​បទ​ចម្រៀង​ទៅ​កាន់​មាតុលានី ធ្វើឲ្យ ព្រះ អង្គ ម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា រំភើប​រហូត​ស្រក់​ទឹក​នេត្រា។ ដ្បិតតែ​វីដេអូ​ចម្រៀង​ដែល​ព្រះនាង​តូច និង អលជ្ជី ខ្លី​ក៏ពិតមែន មានតែអត្ថន័យ ​ផ្អែមល្ហែម រម្យទម សម្រាប់​គូស្នេហ៍​ដ៏​ស័ក្ដិសម​ទាំង​វង្សត្រកូល និង​រូប​សម្បត្តិ​ទាំង​ទ្វេ​នោះ។ អ្នកគាំទ្រ​ជាច្រើន​បាន​និយាយ​ដូចៗគ្នា​ថា បទ​នោះ​ពីរោះ​ខ្លាំង ​ស្ដាប់​ហើយ​ចង់តែរៀបការ​ដែរ។

CEO វ័យ​ក្មេង​រូបសង្ហា អ៊ឹង ស៊ីវឈន់ បាន​រៀប​ចំ​កន្លែង Proposal សុំ​គូ​ស្នេហ៍​រៀបការ​លក្ខណៈ​គ្រួសារ តែ​មើល​ទៅ​អស្ចារ្យ​ខ្លាំង​បំផុត។ បទ​ចម្រៀង​រវាង អលជ្ជី និង​ព្រះនាង ជេនណា ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​សរសើរ​​​ស័ក្តិសម​ប្រើ​ក្នុង​កម្មវិធី​ពិសេស​ៗ​ដូចជា Proposal កម្ម​វិធី​រៀបការ និង​​គូស្នេហ៍​ដែល​ស្រលាញ់​គ្នា​ខ្លាំង រហូត​ដល់​ថ្ងៃ​ពិសេស​ដែល​ពួកគេ​រង់ចាំ។ សម្រាប់​កម្មវិធី​នោះ​តារា​សម្ដែងស្រី​ សិទ្ធី នីកា ត្រូវ​ជាបងថ្លៃព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ក៏​បាន​ចូលរួម​អបអរ​ដល់​សមាជិក​គ្រួសារ​ថ្ងៃពិសេស​នោះ​ដែរ។​ ៣ ៤ ថ្ងៃ​មកនេះ បទ​ចម្រៀង​របស់ ព្រះនាង ជេនណា និង អលជ្ជី កំពុង​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង​លើ Tik Tok និង​ហ្វេសប៊ុក។

គួរ​​បញ្ជាក់​ថា ​ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ជា​បុត្រីសម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ និង​ត្រូវជាមាតុលានីនៃ​ព្រះនាង នរោត្តម ជេនណា។ ចំណែក​បុរស​ដែល​បាន​លុតជង្គង់​សុំ​ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ត្រូវ​ជា​កូន​ប្រុស​ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ និង​លោក​ជំទាវ ហេង សុខា។

លោក អ៊ឹង ស៊ីវឈន់ ជា​អគ្គ​នាយក​ក្រុមហ៊ុន​ ដូនពេញ ​ត្រេឌីង ឯ.ក ហើយ​ត្រូវបាន​ទទួល​ស្គាល់​ជា​បុគ្គល​ដ៏​ឆ្នើម​មួយ​រូប​ក្នុង​ចំណោម​បុគ្គល​ឆ្នើម​ទាំង​ ៤០​ នាក់​របស់​ទស្សនាវដ្ដី​ “Prestige 40under40”។ លោក​ក៏​ជា​កូន​ខ្មែរ​មួយ​រូបដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​ចក្រភពអង់គ្លេស។ អ៊ឹង ស៊ីវឈន់ ក៏​ជា​ប្រធាន​ក្រុម​កីឡា​អេឡិចត្រូនិក​ម្នាក់​ផង​ដែរ ​ដោយ​ដឹក​នាំ​ក្រុម Pro Esport ​ប្រកួត​ក្នុង​លីគ​នៅ​ប្រទេស​កម្ពុជា MPL KH។ ​កាលពី​ឆ្នាំ ២០២៤ CEO រូបនេះ​​​ទើបតែ​បើក​ភោជនីយដ្ឋាន​ Japanese Omakase ឈ្មោះ Hangetsu Phnom Penh៕

រូបភាព៖All3gy Seav Chhuon Ing និង FAST films&photography

Leave a Reply

Your email address will not be published.Required fields are marked *