មកមើលហ្វេសិនតារាល្បីៗលើកម្រាលព្រំ Oscar 2025 អ្នកណាលេចធ្លោជាងគេ?

ទិដ្ឋភាពលើកម្រាលព្រំក្រហមនៃកម្មវិធីពានរង្វាន់ Oscar ឬ Academy Award ឆ្នាំ២០២៥នេះគឺពោរពេញដោយវត្តមានសិល្បករ ផលិតករល្បីៗក្នុងវិស័យហូលីវូដចូលរួមបង្ហាញសម្រស់ជាមួយឈុតសម្លៀកបំពាក់ប្រណិតៗ។ កម្មវិធីពានរង្វាន់ធំបំផុតសម្រាប់វិស័យភាពយន្តមួយនេះបានប្រារព្ធឡើងកាលពីយប់ថ្ងៃអាទិត្យ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក ត្រូវនឹងព្រឹកថ្ងៃច័ន្ទ ទី៣ ខែមីនា ម៉ោងនៅប្រទេសកម្ពុជា។

វត្តមានតារាល្បីៗដែលជាបេក្ខភាពលេចធ្លោក្នុងឆ្នាំនេះមានដូចជាតារាសម្ដែងជើងចាស់ Demi Moore ដែលជាប់បេក្ខភាពប្រកួតប្រជែងពានរង្វាន់សម្រាប់ការសម្ដែងភាពយន្ត “The Substance”, តារាសម្ដែង Selena Gomez ជាបេក្ខភាពពីភាពយន្ត “Emilia Perez”, តារាសម្ដែងប្រុស Adrien Brody បេក្ខភាពពីភាពយន្ត “The Brutalist”, តារាចម្រៀងនិងសម្ដែង Ariana Grande បេក្ខភាពពីភាពយន្ត “Wicked”, តារាសម្ដែងស្រី Elle Fanning និងតារាសម្ដែងប្រុស Timothee Chalamet បេក្ខភាពពីភាពយន្ត “A Complete Unknown” ព្រមទាំងតារាសម្ដែងស្រី Mikey Madison បេក្ខភាពពីភាពយន្ត “Anora” ជាដើម។

ក្រៅពីនេះក៏មានវត្តមានតារាល្បីៗជាច្រើនទៀតដូចជាតួ “Iron Man” Robert Downey Junior ដែលបានចូលរួមជាមួយភរិយា, តារាសម្ដែង Emma Stone, តារាចម្រៀង Doja Cat, តារាចម្រៀង Miley Cyrus, តារាសម្ដែងស្រី Gal Gadot​, តារាសម្ដែងស្រី​ Scarlett Johansson រួមទាំង Lisa សមាជិកក្រុមចម្រៀង BLACKPINK ក៏បានចូលរួមផងដែរ។

ជយលាភីពានរង្វាន់អូស្កាត្រូវបានជ្រើសរើសដោយតារាសម្តែង ផលិតករ អ្នកដឹកនាំរឿង និងអ្នកធ្វើការក្នុងវិស័យភាពយន្តប្រមាណ ១១០០០ នាក់ ដែលជាអ្នកចូលរួមបង្កើតស្ថាប័នបណ្ឌិត្យសភាសិល្បៈ និងវិទ្យាសាស្ត្រភាពយន្តអាមេរិក។ ឆ្នាំ២០២៥នេះគឺជាឆ្នាំទី៩៧ហើយដែលកម្មវិធីពានរង្វាន់ដ៏មានកិត្យានុភាពមួយនេះត្រូវបានប្រារព្ធឡើង។

ឥឡូវនេះយើងទៅមើលការតុបតែងខ្លួនរបស់សិល្បករល្បីៗលើកម្រាលព្រំក្រហមនៃកម្មវិធីនេះតែម្ដង៖

Demi Moore
Elle Fanning
Timothée Chalamet
Halle Berry
Mikey Madison
Cynthia Erivo
Ariana Grande
Selena Gomez
Miley Cyrus
Lily-Rose Depp
Doja Cat
Zoe Saldana
Michele Yeoh
Andrew Garfield
Gal Gadot
Emma Stone
Samuel L. Jackson
Scarlett Johansson
Margaret Qualley
Lisa
Raye
Susan Downey និង Robert Downey Jr.
Kit Connor


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង



Leave a Reply

Your email address will not be published.Required fields are marked *