សិល្បករ បារមី មាន វណ្ណដា វណ្ណថាន នរិទ្ធ ហ្សាណា យូហៃ បានចេញមកអំពាវនាវឱ្យអន្តរជាតិបានដឹងពីទង្វើដ៏សែនសាហាវ ឃោរឃៅ និងយង់ឃ្នងរបស់ទ័ពសៀមមកលើប្រជាជនស៊ីវិលស្លូតត្រង់ដែលបណ្ដាលឱ្យស្លាប់ និងរបួសជាច្រើននាក់។

ផលិតកម្ម បារមី ព្រមទាំងសិល្បករពហុជំនាញដែលមានដូចជា វណ្ណដា វណ្ណថាន នរិទ្ធ ហ្សាណា និង យូហៃ បាននាំគ្នាចេញមុខបង្ហោះលើផេកផ្លូវការរបស់ពួកគេក្រោយការបាញ់ប្រហាររបស់ទ័ពសៀមមកលើដែនអធិបតេយ្យភាព និងទីតាំងរស់នៅរបស់ពលរដ្ឋស៊ីវិលស្លូតត្រង់នៅតាមខ្សែបន្ទាត់ព្រំដែន។
សំណេររបស់ពួកគេបានបង្ហាញអំពីផលប៉ះពាល់ចំពោះមនុស្សចាស់និងកូនក្មេង ខណៈការសិក្សារបស់កុមារត្រូវបានផ្អាកដំណើរភ្លាមៗនៅតាមសាលារដ្ឋនិងឯកជន មិនតែប៉ុណ្ណោះពួកគេត្រូវជម្លៀសទៅកាន់កន្លែងសុវត្ថិភាព ហើយចាស់ៗត្រូវចាកចេញពីលំនៅឋានម្ដងហើយម្ដងទៀតទាំងដែលពួកគាត់មានវ័យជរាណាពិបាកនៅក្នុងការបម្លាស់ទីផងនោះ។ មួយទៀត ទ័ពថៃបានកំណត់យកទីតាំងបាញ់ប្លោងនាលើកនេះគឺប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជាក្នុងគោលបំណងបំផ្លិចបំផ្លាញ កម្ទេចចោលមិនឱ្យសល់រូបរាង។









គួរឱ្យដឹងថា ថៃបានបើកការបាញ់ប្រហារមកលើកម្ពុជាជាថ្មីម្ដងទៀតនាវេលាព្រឹកថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០២៥ និងបានពង្រីកភូមិសាស្ត្រនៃការបាញ់ប្រហារទៅដល់តំបន់ជាច្រើនដែលនៅជាប់ព្រំដែន។ គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃ៩ ធ្នូ នេះ ការបាញ់ប្រហាររបស់ទ័ពសៀមមកលើទីតាំងរស់នៅរបស់ពលរដ្ឋកម្ពុជាបណ្ដាលឱ្យមនុស្ស ២៧ នាក់ស្លាប់និងរងរបួស។ នេះបើតាមព័ត៌មានបឋមដែលក្រសួងការពារជាតិទទួលបានពីអាជ្ញាធរខេត្ត៕
រូបភាព ៖ Baramey , វណ្ណដា វណ្ណថាន នរិទ្ធ ហ្សាណា យូហៃ























Account
Security
Favourite Content