ក្រៅពីតារាម៉ូដែល ទ្រី តារាវុធ កីឡាការិនី ស្រួង ភាវី ក៏ទទួលពានពីកម្មវិធី​ 2023 Asia Model Festival ដែរ!

តារាម៉ូដែល និងជាតារាសម្តែង ទ្រី តារាវុធ បានឡើងទទួលពានរង្វាន់ Model Star Award ពីកម្មវិធី 2023 Asia Model Festival នៅ IVEX Studio, AK Plaza, Gwangmyoeng ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣ នេះ។ 

ម៉ូដែលរាងខ្ពស់ស្រឡះរូបនេះ បានបង្ហាញអារម្មណ៍រំភើបក្រោយទទួលបានពានរង្វាន់ Model Star Award យ៉ាងដូច្នេះថា៖ «អរគុណសន្តិភាព មោទនភាព កិត្តិយសដែលទទួលបានសូមផ្តល់ជូនប្រទេសកម្ពុជា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និង ក្រុមគ្រួសារជាទីស្រលាញ់ អ្នកគាំទ្រគ្រប់រូប និង អ្នកផ្តល់ឲនូវគ្រប់ឱកាស អរគុណខ្លួនឯងដែលអាចរឹងមាំដើរទៅកាន់ក្តីស្រម៉ៃរបស់ខ្លួនឯង Congratulations to Daravuth Try for receiving Model Star Award in 2023 Asia Model Festival on Nov 05, 2023 at IVEX Studio, AK Plaza, Gwangmyoeng, Korea.»។

ក្រៅពីតារាម៉ូដែល ទ្រី តារាវុធ គេបានប្រទះឃើញ កីឡាការិនីស្នូគ័រ​រស់នៅប្រទេសកូរ៉េ គឺអ្នកនាង ស្រួង ភាវី ក៏បានបង្ហាញវត្តមានក្នុងកម្មវិធីដ៏ធំនេះដូចគ្នាដែរ។ គួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន កីឡាការិនីចិត្តធម៌រូបនេះ មិនត្រឹមតែចូលរួមក្នុងនាមជាភ្ញៀវកិត្តិយសនោះទេ ថែមទាំងទទួលបានពានរង្វាន់ Asia Special Award ពី 2023 Asia Model Festival ជាមួយគ្នានិងតារាម៉ូដែល ទ្រី តារាវុធ ថែមទៀតផង។

ក្នុងពិធីប្រគល់ពានរង្វាន់យប់មិញ​ កីឡាការិនី ស្រួង ភាវី និងតារាម៉ូដែល ទ្រី តារាវុធ បានថ្លែងអំណរគុណដល់កម្មវិធី 2023 Asia Model Festival ដែលបានប្រគល់ពានរង្វាន់ជូនអ្នកទាំងពីរ និងបានថ្លែងអំណរគុណដល់ប្រជាជនកម្ពុជាទូទាំងប្រទេស ព្រោះបើគ្មានការគាំទ្រពីអ្នកគ្រប់គ្នា អ្នកទាំងពីរក៏មិនអាចមានឱកាសទទួល​ពានរង្វាន់​លើឆាកអន្តរជាតិនេះឡើយ។ កីឡាការិនី​រូប​នេះសង្ឃឹមថា ពានទាំងនេះនឹងជាប្រយោជន៍ដល់ប្រជាជន និងជាមោទនភាព ជាក្តីសង្ឃឹមរបស់អ្នកទាំងអស់គ្នាផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។

ពីកិច្ចប្រជុំហ្វ្រង់កូហ្វូនីដល់ទឹកដីអង្គរ៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Macron ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍កម្ពុជា

ក្នុងកំលុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វត្តមានរបស់ឯកឧត្តម Emmanuel Macron

មកទស្សនកិច្ចកម្ពុជា ២ យប់ ៣ ថ្ងៃ ភរិយាប្រធានាធិបតីបារាំង លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានទៅ​ទីកន្លែងសំខាន់ៗទាំងនេះ

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ ឬ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រៅ​ប្រទេស​ម្ដង​ៗ ភរិយា​ថ្នាក់ដឹកនាំ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ផ្នែក «ការទូតទន់ភ្លន់» (So

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​