ជោគជ័យពិតប្រាកដរបស់គោប្រាក់ Rich Kh មិនមែនចំនួនអ្នកតាមដានច្រើន តែជារឿងទាំងនេះ

ចូល​រួម​អប​អរ​សាទរ​ Rich Kh ​ឬ ​គោ​ប្រាក់ ​អ្នក​ផលិត​មាតិកា​ទាក់ទិន​តំបន់​ប្រវត្តិសាស្ត្រ​ជុំវិញ​ពិភពលោក ដែល​ទទួល​បាន​ចំនួន​អ្នក​តាមដាន​ក្នុង​ហ្វេសបុក​ចំនួន ​១ ​លាន​នាក់។​ ស្រប​ជាមួយ​ជោគជ័យ​ដែល​លោក​នឹក​ស្មាន​មិនដល់​មួយ​នេះ​ Rich Kh បាន​បង្ហាញ​រឿង​ជា​ច្រើន​ដែល​​លោក​បាន​ធ្វើ​ដោយ​ក្ដី​ស្រលាញ់​ដែល​នេះ​ទើប​ជា​ជោគជ័យ​ពិត​ប្រាកដ​សម្រាប់​រូប​លោក​។

គ្រប់​គ្នា​ប្រហែល​ជា​បាន​ស្គាល់​អ្នក​ផលិត​មាតិកា​កម្ពុជា​ គោ​ប្រាក់​ ឬ​ Rich Kh ​។​ អ្នក​ផលិត​មាតិកា​ទាក់ទិន​និង​តំបន់​ប្រវត្តិសាស្ត្រ​ជុំវិញ​ពិភពលោក​​រូប​នេះ​ទទួល​បាន​ជោគជ័យ​យ៉ាង​ក្រាស់ក្រែល​​ជាមួយ​ចំនួន​អ្នក​តាមដាន​ក្នុង​ហ្វេសបុក​ចំនួន​ ១​ លាន​​នាក់​ត្រឹម​រយៈ​ពេល​១​​ឆ្នាំ​៣​ខែ​។ Rich បាន​ចាប់ផ្ដើម​ផលិត​មាតិកា​វីដេអូ​ដំបូង​នៅ​ថ្ងៃ​ទី ​២២​ ខែ ​កុម្ភៈ​ ឆ្នាំ ​២០២៣ ​​ដែល​វីដេអូ​​នោះ​ធ្វើ​នៅ​ប្រទេស​ចម្ប៉ា​​ ដោយទទួល​បាន​ចំនួន​អ្នក​ទស្សនា​រហូត​ដល់​ ៩ ​លាន​នាក់​​ហើយ​វីដេអូ​នេះ​ហើយ​ដែល​ជំរុញ​ទឹក​ចិត្ត​របស់​​លោក​ឱ្យ​​បន្ត​រហូត​មក​ដល់​បច្ចុប្បន្ន​។​ ជា​ការ​ពិត​​មូលហេតុ​នៃ​ការ​ចាប់​ផ្ដើម​ធ្វើ​វីដេអូ​របស់​ Rich គឺ​ដើម្បី​ជម្នះ​នូវ​ភាព​ភ័យ​ខ្លាច​ដែល​មាន​នៅ​ក្នុង​ខ្លួន​របស់​លោក​ដើម្បីសម្រេចក្ដីស្រមៃ​ក្លាយជា​អ្នកផលិតមាតិកាមួយរូប។​​​​​​​​

រាល់​គ្រប់​​មាតិកា​ដែល​ Rich បាន​ផលិត​សុទ្ធ​សឹង​ជា​មាតិកា​មាន​គុណ​តម្លៃ​​​ដែល​បាន​ផ្ដល់​ចំណេះដឹង​ទៅ​ដល់​អ្នក​​ទស្សនា​ក្នុង​ការ​ស្វែង​យល់​ពី​​ប្រវត្តិសាស្ត្រ​ជុំវិញ​ពិភពលោក ​និង​​បាន​ដឹង​​ការ​ពិត​មួយ​ចំនួន​​នៅ​​ក្នុង​តំបន់​អាស៊ី​​ក៏​ដូចជា​តំបន់​ប្រវត្តិសាស្ត្រ​នៅ​បណ្ដា​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក​។

យ៉ាង​ណា​មិញ​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​នៃ​ការ​ទទួល​ចំនួន​អ្នក​តាមដាន ១​លាន​នាក់​​ Rich ​បាន​យក​ថវិកា​មួយ​ចំនួន​ដែល​បាន​ពី​ការ​ផលិត​វីដេអូ​​ទៅជួល​ផ្ទះ ​៣ ​ល្វែង​សម្រាប់​​ឱ្យ​សិស្ស​បញ្ចប់​ថ្នាក់​១២ ដែល​មាន​បំណង​​បន្ត​ការ​សិក្សា​​ឱ្យ​​ស្នាក់​នៅនិង​ផ្ដល់​ជា​ប្រាក់​ឧបត្ថម្ភ​បន្តិច​បន្តួច​​ដើម្បី​ជា​​ចំណែក​ក្នុង​ការ​សិក្សា​របស់​ពួក​គេ​ ក៏ដូចជា​​ស្វែង​រក​អ្នក​ឧបត្ថម្ភ​ផ្សេង​ៗ ស្វែង​រក​​អាហារូបករណ៍​នៅ​សាលា​មួយ​ចំនួន​​ជួយ​ដល់​កូន​សិស្ស​ទាំង​អស់​នោះ​ និង​បាន​បង្កើតការិយាល័យសិក្សា​​អាចឱ្យកូនសិស្សសិក្សា​ និងអានសៀវភៅ​បាន​ផងដែរ​។

នេះ​ជា​ការ​ជួយ​ដែល​ល្អ​បំផុត​​ទោះ​មិន​មែន​ក្នុង​ចំនួន​មួយដែល​ច្រើន​តែ​ក៏​បាន​ជួយ​​នូវ​ធនធាន​អ្នក​សិក្សា​កម្រ​ក្នុង​ប្រទេស​ផង​ដែរ​​ ហើយ​នេះ​ហើយ​ទើប​​ជា​ជោគជ័យ​ពិត​ប្រាកដ​របស់​ Rich។ ក្រៅ​អំពី​រឿង​ទាំង​នេះ​នៅ​មាន​រឿង​ជា​ច្រើន​ដែល​ Rich ធ្វើ​​ចេញ​ពី​បេះ​ដូង​ និង​ក្ដី​ស្រលាញ់​របស់​គេ​​មិន​ថា​លើ​ការ​ផលិត​មាតិកា​វីដេអូ​ ឬ​ការ​ជួយ​លើ​ផ្នែក​ណាមួយ​ក្នុង​សង្គម​នោះ​ទេ​។​

អ្នក​ផលិត​មាតិកា​​​រូប​នេះ​បាន​បង្ហាញ​ប្រាប់​ពី​ក្ដី​សុបិន​ទៅ​ថ្ងៃ​អនាគត​​របស់​លោកថា ​ចង់​មាន​​បណ្ណាល័យ​​មួយ​​ដែល​កូន​សិស្ស​អាច​ប្រើ​ប្រាស់​អ៊ីនធឺណិត​ក្នុង​ការ​សិក្សា​ប្រវត្តិសាស្ត្រ ព័ត៌មានអន្តរជាតិ ​​​ព័ត៌មាន​វិទ្យា​ ដែលមាន២ជាន់ ដោយ​ជាន់​ខាង​លើ​ជា​ផ្នែក​បច្ចេកវិទ្យា​រីឯ​ជាន់​ខាង​ក្រោម​ជា​កន្លែង​អាន​សៀវភៅ ​ដែល​​ខាង​ក្នុង​អាច​ផ្ទុក​មនុស្ស​បាន​ពី​​ ១០០ ទៅ ២០០​នាក់​។ មិន​តែ​ប៉ុណ្ណោះ​លោក​ថែម​ទាំង​ចង់​បង្កើត​កន្លែង​ស្នាក់​នៅ​ឱ្យ​បាន​ច្រើន​កន្លែង​ និង​ធំ​ជាង​មុន​​​សម្រាប់​សិស្ស​ដែល​ពុំ​មាន​លទ្ធភាព​ជួល​ផ្ទះ​ថែមទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ