សិល្បករជាច្រើនរបស់ផលិតកម្មបារមី នៅថ្ងៃនេះត្រូវចាកចេញពីមាតុប្រទេស ដើម្បីទៅបំពេញការងារនៅអាមេរិកមួយរយៈ។ តារាប្រចាំផលិតកម្មបារមី ដែលទៅប្រគំតន្រ្តីនៅក្រៅប្រទេសពេលនេះមានដូចជា ម៉ាន់ វណ្ណដា, វណ្ណថាន, នរិទ្ធ, យូហៃ និងតារាស្រីតែម្នាក់ នោះគឺ រ៉េត ស៊ូហ្សាណា។

ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់តារាប្រុសស្រីទាំង ៥ ក៏បានទៅចូលរួមជូនដំណើរនាព្រលានយន្តហោះ នាព្រឹកថ្ងៃ ១៤ ខែកក្កដា ឆ្នាំ ២០២៥ នេះដែរ។ ក្នុងនោះក្រុមគ្រួសារ និងសង្សារបណ្ដូលចិត្តរបស់ម្ចាស់បទ «៣៦០ ដឺក្រេ» ក៏មានវត្តមាននៅព្រលានយន្តហោះ ដើម្បីជាការផ្ដល់កម្លាំងចិត្តដល់លោក។
មិនត្រឹមតែក្រុមគ្រួសារប៉ុណ្ណោះទេ បុគ្គលិកជាច្រើននៃផលិតកម្ម បារមី ក៏បានចូលរួមជូនដំណើរតារារបស់ពួកគេដូចគ្នា។ ក្នុងដំណើរឆ្ពោះទៅកាន់ទឹកដីមហាអំណាច តារាប្រុសស្រីទាំ៥ របស់ បារមី ក៏បង្ហោះសារ និងរូបភាពនៅលើបណ្ដាញសង្គមរៀងខ្លួនដើម្បីឲ្យអ្នកគាំទ្រដឹងពីការចេញទៅប្រគំតន្រ្តីលើឆាក Sabaidee Fest។

គួរបញ្ជាក់ថា ផលិតកម្មបារមី មានតារាប្រុសស្រី ៥ នាក់ នឹងទៅសម្ដែងជូនទស្សនិកជនលើឆាកប្រគំតន្ត្រី Sabaidee Fest លើទឹកដីអាមេរិក។ ថ្មីៗនេះ Sabaidee Fest បានប្រកាសឲ្យដឹងថា សំបុត្រសម្រាប់ការចូលទស្សនាការប្រគំតន្រ្តី ថ្ងៃសៅរ៍ ១៩ ខែកក្កដា ឆ្នាំ ២០២៥ បានលក់អស់ហើយ។
អ្នកគាំទ្របានជូនពរតារាក្នុងដួងចិត្តរបស់ពួកគេ ឲ្យសុខសប្បាយ និងទទួលបានជោគជ័យក្នុងការប្រគំតន្រ្តីនៅលើទឹកដីអាមេរិកឆាប់ៗនេះ ព្រមទាំងរង់ចាំអ្នកទាំង ៥ ត្រឡប់មកវិញ៕





រូបភាព៖ Baramey Production, Norith, Vanthan, Vannda និង Reth Suzana























Account
Security
Favourite Content