ក្រោយរៀបការហើយ ទឹម រដ្ឋា តែងតែបង្ហាញភាពរីករាយ ព្រោះបានស្វាមីយល់ចិត្ត ហើយថ្ងៃនេះដែរតារាបង្ហាញម៉ូដ និងតារាសម្ដែងរាងខ្ពស់ស្រឡះបានទម្លាយដំណឹងល្អឲ្យអ្នកគាំទ្របានដឹង ដោយនាងកំពុងក្លាយជាអ្នកម៉ាក់គេក្នុងពេលឆាប់ៗនេះ។ រូបភាព ២ សន្លឹក បង្ហាញពីការពពោះ តារាស្រីរូបនេះក៏អមជាមួយសំណេរយ៉ាងវែង រៀបរាប់ពីការកកើតក្ដីស្នេហ៍។
ក្នុងនោះនាងបានសរសេររៀបរាប់ថា “1/ ថ្ងៃចាប់ផ្ដើមដំបូងនៃការយល់ព្រមធ្វើជាសង្សារនឹងគ្នា ថ្ងៃទី27 . ខែមិនា. ឆ្នាំ 2016 អាយុកាលនៃការស្រឡាញ់គ្នារបស់ពួកយើងសរុបអស់រយៈពេល 7 ឆ្នាំ
2 / ស្រលាញ់គ្នាបានរយះពេល5ឆ្នាំគាត់បានសុំខ្ញុំរៀបការ
3 / ឆ្នាំទី 6ពួកយើងក៏បានចូលរោងការតាមប្រពៃណីខ្មែរដោយស្របច្បាប់
4 / ឆ្នាំទី 7 ពួកយើងទទួលបានការចាប់កំណើតពីកូនទន្សាយតូចមួយនៅក្នុងផ្ទៃរបស់ខ្ញុំមួយជាចំណងដៃនៃការដូប្រចាំជីវិតយើងទាំងពីរ។ ( វាគឺជាអំណោយនៃសុភមង្គល)❤️ នេះហើយគឺជាជីវិតដៃគូរដែលយើងតស៊ូស្រលាញ់ហើយតាំងពីថ្ងៃដំបូងរហូតដល់មានថ្ងៃនៃសុភមង្គលពិតប្រាកដ សុបិនរបស់យើង ទាំងពីរក៏បានក្លាយជាការពិត,នៅថ្ងៃទី 3 ខែ 3 . 2023 ហើយក៏ជាខែនៃការគម្រប់ខួប
អាពាហ៍ពិពាហ៍ រយៈពេលមួយឆ្នាំ របស់ខ្ញុំទាំងពីរនាក់. ហើយក៏ជាថ្ងៃដែរយើងទាំងពីរសុំប្រកាស
ចែករំលែកជាសាធារណៈទៅកាន់ពុកម៉ែបងប្អូន ថាយើងទាំងពីរកំពុងតែទទួលបាននៅកូន ទន្សាយ មួយជាចំណងដៃនៃអាពាហ៍ពិពាហ៍ដ៏មានន័យក្នុងជីវិតមួយនេះហើយ យើងទាំងពីរពិតជាមានមោទនភាពខ្លាំង ដែរមិនមានអ្វីអាចប្រៀបផ្ទឹមបាន ព្រោះយើងទាំងពីរបានក្លាយជា ប៉ានិងម៉ាក់ឆាប់ៗខាងមុខនេះហើយ ហើយនាងខ្ញុំក៏សូមថ្លែងអំណរគុណដល់ ពុកម៉ែបងប្អូន និងអ្នកគាំទ្ររបស់ខ្ញុំទាំងអស់ដែលតែងតែស្រលាញ់គាំទ្រនិងតែងតែតាមដានពីជីវិតឯកជនរបស់ខ្ញុំ ហើយមកដល់ឥឡូវនេះខ្ញុំនៅតែសុំការស្រឡាញ់ និងគាំទ្របន្តមកកាន់កូនទន្សាយតូចរបស់ខ្ញុំនិងចេញមកកាន់ ពិភពលោកដ៏ស្រស់ស្អាតនាពេលពេលឆាប់ៗខាងមុខនេ:ផងណា។ ដោយក្ដីគោរព និងស្រឡាញ់ពីនាងខ្ញុំ និងស្វាមី”។
គ្រាន់តែ រដ្ឋា បានចេករំលែករឿងសប្បាយរីករាយនេះឡើង មិត្តរួមអាជីព និងអ្នកគាំទ្របានចូលមកជូនពរទាំងម៉ាក់ៗ និងប៊េប៊ី។ បើទោះជាមានផ្ទៃពោះក៏ពិតមែន ប៉ុន្តែសម្រស់ និងរូបរាងស្រឡូនបែបអ្នកបង្ហាញម៉ូដរបស់ម៉ាក់ៗសម័យថ្មីរូបនេះ មិនសូវមានភាពប្រែប្រួលឡើយ ពោលនៅស្អាតដដែល តែស្នាមញញឹមនាងដែលទទួលបានសមាជិក កាន់តែស្រស់បំព្រង៕























Account
Security
Favourite Content