ទឹម រដ្ឋា ទម្លាយប្រវត្តិស្នេហា ព្រមទាំងកំណើតកូនក្នុងផ្ទៃយ៉ាងមានក្ដីសុខ

ក្រោយ​រៀបការ​ហើយ ទឹម រដ្ឋា តែងតែ​បង្ហាញ​ភាព​រីករាយ ព្រោះ​បាន​ស្វាមី​យល់​ចិត្ត​ ហើយ​ថ្ងៃនេះដែរតារា​បង្ហាញ​ម៉ូដ និង​​តារា​សម្ដែង​រាង​ខ្ពស់​ស្រឡះ​បាន​ទម្លាយ​ដំណឹង​ល្អ​ឲ្យ​អ្នក​គាំទ្រ​បាន​ដឹង ដោយ​នាង​កំពុង​ក្លាយ​ជា​អ្នក​ម៉ាក់​គេ​ក្នុង​ពេល​ឆាប់​ៗ​នេះ។ រូប​ភាព ២ សន្លឹក បង្ហាញ​ពី​ការ​ព​ពោះ តារា​ស្រី​រូប​នេះ​ក៏​អម​ជាមួយ​សំណេរ​យ៉ាង​វែង រៀបរាប់​ពី​ការ​កកើត​ក្ដី​ស្នេហ៍។

ក្នុង​នោះ​នាង​បាន​សរសេរ​​រៀបរាប់​ថា “1/ ថ្ងៃចាប់ផ្ដើមដំបូងនៃការយល់ព្រមធ្វើជាសង្សារនឹងគ្នា ថ្ងៃ​ទី27 . ខែ​មិនា. ឆ្នាំ 2016 អាយុកាល​នៃ​ការ​ស្រឡាញ់​គ្នា​របស់​ពួក​យើង​សរុប​អស់​រយៈពេល 7 ឆ្នាំ

2 / ស្រលាញ់គ្នាបានរយះពេល5ឆ្នាំគាត់បានសុំខ្ញុំរៀបការ

3 / ឆ្នាំទី 6ពួកយើងក៏បានចូលរោងការតាមប្រពៃណីខ្មែរដោយស្របច្បាប់

4 / ឆ្នាំទី 7 ពួក​យើង​ទទួល​បាន​ការ​ចាប់​កំណើត​ពី​កូន​ទន្សាយ​តូច​មួយ​នៅ​ក្នុង​ផ្ទៃ​របស់​ខ្ញុំ​មួយ​ជា​ចំណងដៃ​នៃ​ការដូ​ប្រចាំ​ជីវិត​យើង​ទាំងពីរ។ ( វាគឺជាអំណោយនៃសុភមង្គល)❤️ នេះ​​ហើយ​​គឺជា​ជីវិត​ដៃ​គូរ​ដែល​យើង​តស៊ូ​ស្រលាញ់​ហើយ​តាំង​ពី​ថ្ងៃ​ដំបូង​រហូត​ដល់​មាន​ថ្ងៃ​នៃ​សុភមង្គល​ពិតប្រាកដ សុបិន​​របស់​យើង ទាំងពីរ​ក៏​បាន​ក្លាយ​ជា​ការពិត,នៅ​ថ្ងៃ​ទី 3 ខែ 3 . 2023 ហើយ​ក៏​ជា​ខែ​នៃ​ការ​គម្រប់​ខួប

អាពាហ៍ពិពាហ៍ រយៈពេល​មួយ​ឆ្នាំ របស់​ខ្ញុំ​ទាំង​ពីរ​នាក់. ហើយ​ក៏​ជា​ថ្ងៃ​ដែរ​យើង​ទាំងពីរ​សុំ​ប្រកាស

ចែករំលែក​ជា​សាធារណៈ​ទៅ​កាន់ពុកម៉ែបងប្អូន ថា​យើងទាំងពីរកំពុងតែទទួលបាននៅកូន ទន្សាយ មួយ​ជា​ចំណង​ដៃ​នៃ​អាពាហ៍ពិពាហ៍​ដ៏​មាន​ន័យ​ក្នុង​ជីវិត​មួយ​នេះ​ហើយ យើង​ទាំងពីរ​ពិត​ជា​មាន​មោទនភាព​ខ្លាំង ដែរ​មិន​មាន​អ្វី​អាច​ប្រៀប​ផ្ទឹម​បាន ព្រោះ​យើង​ទាំង​ពីរ​បាន​ក្លាយជា ប៉ា​និង​ម៉ាក់​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ ហើយ​នាង​ខ្ញុំ​ក៏​សូម​ថ្លែង​អំណរគុណ​ដល់ ពុក​ម៉ែ​បងប្អូន និង​អ្នក​គាំទ្រ​របស់​ខ្ញុំទាំងអស់ដែលតែងតែស្រលាញ់គាំទ្រនិងតែងតែតាមដានពីជីវិតឯកជនរបស់​ខ្ញុំ ហើយ​មក​ដល់​ឥឡូវ​នេះ​ខ្ញុំ​នៅ​តែ​សុំ​ការ​ស្រឡាញ់ និង​គាំទ្រ​បន្តមកកាន់កូនទន្សាយតូចរបស់ខ្ញុំនិងចេញមកកាន់ ពិភពលោកដ៏ស្រស់ស្អាតនាពេលពេលឆាប់ៗខាងមុខនេ:ផងណា។ ដោយក្ដី​គោរព និង​ស្រឡាញ់​ពី​នាង​ខ្ញុំ​ ​និង​ស្វាមី”។

គ្រាន់តែ​ រដ្ឋា បាន​ចេក​រំលែក​រឿង​សប្បាយ​រីករាយ​នេះ​ឡើង មិត្ត​រួម​អាជីព និង​អ្នក​គាំទ្រ​បាន​ចូល​មក​ជូន​ពរ​ទាំង​ម៉ាក់​ៗ និង​ប៊េប៊ី។ បើ​ទោះ​ជា​មាន​ផ្ទៃពោះ​ក៏​ពិត​មែន ប៉ុន្តែ​សម្រស់ និង​រូបរាង​ស្រឡូន​បែប​អ្នក​បង្ហាញ​ម៉ូដ​របស់​ម៉ាក់​ៗ​សម័យ​ថ្មី​រូប​នេះ មិន​សូវ​មាន​ភាព​ប្រែប្រួល​ឡើយ ពោល​នៅ​ស្អាត​ដដែល តែ​​ស្នាម​ញញឹម​​នាង​ដែល​ទទួល​បាន​សមាជិក កាន់តែ​ស្រស់​បំព្រង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម