ពូ ឃ្លាំង បោះពាក្យថា «អស្ចារ្យ» បើមានឱកាសរួមការងារជាមួយតារាទាំងនេះ ​​​​​​​​​

ពូ ឃ្លាំង ត្រូវចាត់ទុកជាតារាចម្រៀងរ៉េបជើងចាស់ម្នាក់ក្នុងរង្វង់សិល្បៈកម្ពុជា។ ជាក់ស្តែង វិលចូលវិស័យសិល្បៈលើកនេះ ម្ចាស់បទ “ព្រោះ​ខ្ញុំ​ស្រវឹង” ក្តោបប្រជាប្រិយភាពខ្ពស់ជាងពីមុនទៅទៀត រហូតមានការលើកឡើងថា «ខ្ញីកាន់តែចាស់កាន់តែហឹរ»។ 

យ៉ាងណាមិញ បើយើងក្រឡេកមកមើលវិស័យចម្រៀងរ៉េបនាពេលបច្ចុប្បន្ន គឺពិតជាមានសន្ទុះខ្លាំងក្លាមែនទែន រីឯតារាចម្រៀង​វិញ ក៏មានការកើនឡើងរីកដុះដាលដូចផ្សិតផងដែរ។ ក្នុងចំណោមតារារ៉េបទាំងនោះ គេមិនអាចភ្លេច តារាចម្រៀងរ៉េប ​វណ្ណដា និង ជី ដេវីត នោះទេ ព្រោះបច្ចុប្បន្នតារារ៉េបទាំងពីរនេះកំពុងផ្ទុះការគាំទ្រយ៉ាងខ្លាំងក្លា និងមានអ្នកគាំទ្រភ្លូកទឹកភ្លូកដីដូចគ្នា។

ផ្តល់កិច្ចសម្ភាសន៍ក្នុងថ្ងៃសម្ពោធរឿង «លង់ស្នេហ៍ពូ» កាលពីល្ងាចថ្ងៃទី ២៧ ខែកុម្ភៈ កន្លង​ទៅ ពូ ឃ្លាំង ក្នុងនាមរៀមច្បងក្នុងវិស័យចម្រៀងរ៉េប បានពោលសរសើរដល់តារារ៉េបជំនាន់ក្រោយ ​វណ្ណដា និង ជី ដេវីត ពិតជាសមត្ថភាពខ្លាំងៗមែនទែន។ មិនតែប៉ុណ្ណោះ ក្រៅពី វណ្ណដា និង ជី ដេវីត ក៏នៅមានតារារ៉េបជំនាន់ក្រោយផ្សេងៗជាច្រើនទៀតដែលលោកមើលឃើញថា មានសមត្ថភាពខ្ពស់មិនចាញ់គ្នាប៉ុន្មានឡើយ គ្រាន់តែអ្នកខ្លះមិនទាន់មានវិធីសាស្ត្រក្នុងការបង្ហាញ តែយ៉ាងណាលោកចង់ឱ្យអ្នកជំនាន់ក្រោយគ្រប់គ្នា ហ៊ានបញ្ចេញសមត្ថភាពខ្លួនឯងឱ្យបានច្រើន និងព្យាយាមផលិតស្នាដៃទាំងនោះចេញមកឱ្យល្អ ដើម្បីងាយស្រួលស្វែងរកទីផ្សារ ជាជាងការដេកចាំឱកាស។

លើកឡើងពីចំណុចពិសេសរបស់តារាចម្រៀងរ៉េបជំនាន់ក្រោយ ​វណ្ណដា និង ជី ដេវីត ពូឃ្លាំង ថា «ជី ដេវីត គាត់ល្បីយូរហើយ ជាចង្វាក់បទ និងពាក្យប្លែកៗ។ ចំពោះ វណ្ណដា គាត់ចេញក្រោយ ប៉ុន្តែគាត់បានរើសចង្វាក់ ហើយពាក្យរបស់គាត់ដិតជាងគេ ទៅលើពាក្យអត្ថន័យនីមួយៗ ការច្រៀងរបស់គាត់វាប្លែក អ៊ីចឹងហើយទើបគាត់ល្បី»។ ប្រសិនបើថ្ងៃណាមួយលោកមានឱកាសបានរួមការងារជាមួយគ្នាពិតមែន គឺលោកគ្មានពាក្យអ្វីថ្លែងនោះទេ គឺមានតែពាក្យមួយម៉ាត់យ៉ាងខ្លីថា «អស្ចារ្យ»។ 

យ៉ាងណា ពូ ឃ្លាំង ដឹងថា ពេលនេះប្អូនៗជំនាន់ក្រោយ​មានភារកិច្ចការងារសំខាន់រៀងៗខ្លួន ដូច្នេះមិនទាន់ដល់វេនលោកក៏មិនថ្វីដែរ ព្រោះគ្រាន់តែឃើញភាពជោគជ័យរបស់សិស្ស​ប្អូនក៏លោកសប្បាយចិត្តទៅហើយ។

គួររំលឹកផងដែរថា គ្រាន់តែប្រកាសខ្លួនវិលចូលសិល្បៈភ្លាម ពូ ឃ្លាំង ទទួលការគាំទ្រយ៉ាងខ្លាំងក្លា រីឯតម្លៃខ្លួនក៏កើនឡើងខ្ពស់ជិត១០ដង បើធៀបនិងតម្លៃកាលពីមុន។ តួយ៉ាង សម្រាប់ឆ្នាំថ្មីនេះលោកទទួលបានការងារថ្មីៗជាច្រើន ហើយក៏ត្រៀមបញ្ចេញស្នាដៃចម្រៀងបន្តបន្ទាប់ជាហូរហែដែរ ដែលបទទាំងនោះខ្លះជាចម្រៀងទោល ខ្លះទៀតជាការច្រៀងរួមគ្នាជាមួយតារាចម្រៀងល្បីៗផ្សេងទៀត។ បើគិតត្រួសៗ ទំហំការងារដែលមានក្នុងដៃពេលនេះ អាចជួយឱ្យលោក និងក្រុមការងារអាចរស់បានពេញមួយឆ្នាំយ៉ាងងាយស្រួលបំផុត។

ក្រៅពីស្នាដៃចម្រៀង លោកក៏លេចមុខក្នុងវិស័យភាពយន្តផងដែរ ដោយស្នាដៃភាពយន្តដំបូងបង្អស់របស់លោកចំណងជើងថា «លង់ស្នេហ៍ពូ» កំពុងត្រៀមចាក់បញ្ចាំងតាមរោងភាពយន្តចាប់ពីថ្ងៃទី២ ខែមីនានេះតទៅ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា

សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

នៅ​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង គឺ​តារា​ចម្រៀង​ប៉ុប​របស់​វៀតណាម​បទ​ម្នាក់​បាន បញ្ចេញ​ចម្រៀង​​​មួយ​បទ មាន​ចំណងជើង​ថា «Thiên Đường Với Người Thương» ដែល​មាន​ន័យ​ថា "ឋានសួគ៌​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​”

លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

តារាចម្រៀង និងសម្តែងហុងកុង លីវ តឺហួរ (Andy Lau) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Hong Kong Baptist University (HKBU) ចំពោះសមិទ្ធផលដ៏លេចធ្លោ និងការវិភាគទានរបស់លោកចំពោះសង្គម

ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

កញ្ញា កែវ ទិត្យផល្លី ដែល​ទើប​បញ្ចប់​ការ​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ ហើយ នាង​បាន​បង្ហើប​ថា ការ​ប្រកាស​លទ្ធផល​អាច​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ ព្រោះ​មុខ​វិជ្ជា​១ មាន​ការ​លំបាក​សម្រាប់​តារា​ស្រី​

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ

ជនជាតិចិន ២ នាក់ វង្វេងក្នុងព្រៃជិត ៣០ ម៉ោង តែបែរជាមិនហ៊ានឆ្លើយតប និងព្យាយាមដើរគេចពីក្រុមសង្គ្រោះ ព្រោះនឹកស្មានថាជាខ្មោចបន្លំខ្លួន

ជនជាតិចិន ២ នាក់ មិនហ៊ានឆ្លើយតបទៅនឹងសំឡេងរបស់ក្រុមជួយសង្គ្រោះ ដែលបានដើរតាមរកអស់ពេលជាង ១៧ ម៉ោង ហើយថែមទាំងព្យាយាមដើរទៅទិសដៅផ្ទុយពីប្រភពសំឡេង ព្រោះមានជំនឿខ្លាចថាជាខ្មោច

ម៉ូដែលវ័យក្មេង Isabella Galliano របស់កម្ពុជាឈ្នះ Cosmo Kid’s Star 2026 នៅវៀតណាម

តារា​ម៉ូដែល​វ័យ​ក្មេង Isabella Galliano បាន​នាំ​មក​នូវ​ជ័យជម្នះ​មួយ​កម​កម្ពុជា ក្នុង​នាម​ជា Winner Cosmo Kid’s Star 2026 នៅ​ប្រទេស​វៀតណាម​កាលពី​ពេល​ថ្មី​ៗ​នេះ។ ក្នុង​វ័យ ១៣ ឆ្នាំ កូន​កាត់​ខ្មែរ​អាមេរិក Isabella បាន​ធ្វើឲ្យ​

វណ្ណដា ទម្លាក់ ៣ បទ រ៉ាយរ៉ាប់​រឿង​ខ្លោចផ្សា​នៃ​ក្ដីស្នេហាក្នុងចម្រៀង ផ្អើលអស់អ្នកគាំទ្រលើបណ្ដាញសង្គម

រឿងរ៉ាវ​ជីវិត​​កំពូល​តារា​រ៉េប ម៉ាន់ វណ្ណដា តែងតែ​ត្រូវ​បាន​អ្នក​ស្អប់ លើក​យក​មក​បើក​កកាយ​គ្រប់សព្វ​បែប​យ៉ាង រហូត​ដល់​គ្រប់ platform បណ្ដាញ​សង្គម វែកញែក​រឿងហេតុ​ផ្ទាល់ខ្លួន ឯក​ជនភាព ទោះ​ល្បី​ឈ្មោះ​ក៏​គ្មាន​សេចក្ដី​សុខ។ ទ្រាំ​នឹង​ទុក្ខ​ខ្លោចផ្សា