ធី គន្ធា ត្រឡប់មកវិញដោយភាពជឿជាក់ និងអះអាងមិនឱ្យអ្នកគាំទ្រខកបំណង

បវរកញ្ញារូបស្រស់ ធី គន្ធា បានសម្រេចចិត្ត ត្រឡប់មកប្រកួតកម្មវិធី Miss Grand Cambodia 2024 ដោយសារតែរូបនាងនៅពុំទាន់សម្រេចចិត្តស្រមៃដ៏ធំរបស់ខ្លួន ដូច្នេះទើបសម្រេចចិត្តថា វិល​វិញ​ឆ្នាំនេះ ដើម្បីបំពេញក្តីស្រមៃ ហើយដណ្តើមយកលទ្ធផលដ៏ល្អប្រសើរមួយឱ្យខ្លួនឯង។

ប្រាប់ឱ្យដឹងក្នុងការ live ពិសេសជាមួយ អ្នកស្រី​ អ៊ឹម សុគន្ធា កាលពីពេលថ្មីៗ គន្ធា ថា នាងមើលឃើញពីសក្តានុពលរបស់បេក្ខភាពផ្លូវការឆ្នាំនេះ ដែលសុទ្ធសឹងតែមានសមត្ថភាពខ្ពស់ ហើយនាងមិនខ្លាចញញើតក្នុងការប្រកួតប្រជែងដណ្តើមមកុដ MGC 2024 ​ឡើយ ផ្ទុយទៅវិញ គឺនាងកាន់តែ​ចង់សាកល្បងម្តងទៀត ដើម្បីបានដឹងពីកម្រិតសមត្ថភាពរបស់ខ្លួនឯង។ ម៉្យាង នាងជឿជាក់ថា ដរាបណាយើងមានការខំប្រឹងប្រែង គ្មានអ្វីដែលយើងធ្វើមិនបានឡើយ។

បវរកញ្ញា​រូបស្រស់​ ធី គន្ធា លើកឡើងថា នាងបានត្រៀមខ្លួនជាស្រេចសម្រាប់ការ comeback លើកនេះ ដោយសន្យាថា នឹងមានអ្វីថ្មីប្លែកជាច្រើនសម្រាប់ពុកម៉ែបងប្អូន និងអ្នកគាំទ្ររបស់នាង មិនឱ្យគ្រប់គ្នាខកបំណងឡើយ។ សព្វថ្ងៃ នាងកំពុងខំប្រឹងហ្វឹកហាត់ពង្រឹងសមត្ថភាពបន្ថែមឱ្យកាន់តែខ្លាំង ត្រៀមសម្រាប់ការប្រកួតប្រជែងដ៏អស្ចារ្យនេះ ហើយសង្ឃឹមថា ពុកម៉ែបងប្អូននឹងបន្តគាំទ្រដល់រូបនាង។

សូមជម្រាបថា ធី​ គន្ធា ជាបេក្ខភាពដ៏លេចធ្លោម្នាក់ក្នុងការប្រកួត Miss Grand Cambodia 2023 ដោយនាងបានជាប់ដល់វគ្គ Top 15 ចុងក្រោយ ក្នុងចំណោមបេក្ខភាពជើងខ្លាំងជាងច្រើនរូប។ ក្រោយបរាជ័យការប្រកួត MGC 2023 ធី គន្ធា បានដាក់ពាក្យប្រកួតកម្មវិធី Miss Earth Cambodia 2023 តែពុំទទួលបានជោគជ័យនោះឡើយ ទើបឆ្នាំនេះនាងសម្រេចចិត្តត្រឡប់មកប្រកួត Miss Grand Cambodia 2024។

ធី​ គន្ធា អាយុ ២៣ឆ្នាំ កម្ពស់ ១.៧២ ម៉ែត្រ ជានិសិ្សតនៃសាកលវិទ្យាល័យសាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ នាងមានសមត្ថភាពអាចប្រើប្រាស់បាន ៣ ភាសា គឺ ខ្មែរ អង់គ្លេស និង ថៃ ហើយសព្វថ្ងៃនាងមានអាជីពជាតារាបង្ហាញម៉ូត និងតារាសម្តែង ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ថ្វីបើកំពុងបំពេញកាតព្វកិច្ចយោធា Hoshi នៅតែមានបទចម្រៀងថ្មីជូនអ្នកគាំទ្រក្នុងថ្ងៃខួបកំណើតខ្លួន

Pledis Entertainment បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ត្រូវនឹងថ្ងៃខួបកំណើតរបស់ Hoshi ផ្ទាល់ សមាជិកក្រុម Seventeen រូបនេះនឹងបញ្ចេញបទចម្រៀងទោលថ្មីមួយ ក្រោមចំណងជើងថា “Snapback”។

ស្រីនា និង វិសាល ទៅ​ទទួលពានរង្វាន់ Stellar Creator Award នៅប្រទេសចិន

នេះ​មិនមែន​ជា​លើក​ទី​១​សម្រាប់​គូ​ស្វាមី​ភរិយា ជា ស្រីនា និង ហេង សុខវិសាល ដែល​បាន​ទៅ​ទទួល​ពាន​រង្វាន់​នៅ​ក្រៅ​ប្រទេស។ ដូច​ថ្មី​ៗ​នេះ​ថៅកែ We Young ទាំង ២ បាន​ដឹក​ដៃ​គ្នា​ទៅ​ចូលរួម​កម្មវិធី​ពិព័រណ៍​ចិន-អាស៊ីខាងត្បូង

នាដកា-សមាគមកាយឫទ្ធិនារីកម្ពុជាហាត់សម ត្រៀមស្វាគមន៍គណៈប្រតិភូក្នុងនាមជាម្ចាស់ផ្ទះ

កម្ពុជា​មាន​សេចក្ដី​រីករាយ​និង​មោទកភាព​បំផុត​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀប​ចំ មហា​សន្និបាត​កាយឫទ្ធិ​នារី​ពិភពលោក លើកទី៣៩ និង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ លើកទី៤២ របស់​សហគមន៍ OB-PS ក្រោម​ប្រធានបទ «យើង​

Ariana Grande ពន្លះសេតវិមានធ្ងន់ៗ ក្រោយយកចម្រៀងនាងដាក់ក្នុងវីដេអូវាយខ្នោះជនអន្តោប្រវេសន៍

តារាចម្រៀងប៉ុបអាមេរិក Ariana Grande បានស្នើឱ្យសេតវិមានកុំប្រើប្រាស់តន្ត្រីរបស់នាង បន្ទាប់ពីស្ថាប័ននេះបានយកបទចម្រៀងរបស់នាងទៅប្រើក្នុងវីដេអូលើបណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយអន្តោប្រវេសន៍។ វីដេអូខ្លីលើ TikTok ដែលបានបង្ហោះកាលពីថ្ងៃច័ន្ទ បានបង្ហាញរូបភាពភ្នាក់ងារព្រំដែនកំពុងដាក់ខ្នោះលើមនុស្សជាច្រើន ដោយប្រើបទចម្រៀង “Bye” ដែលជាបទល្បីប្រចាំឆ្នាំ ២០២៤ របស់ Grande ជាភ្លេងអម។ វីដេអូនោះមានចំណងជើងថា៖ “Bye-bye… ប្រធានាធិបតី

ការសម្ដែងដ៏លេចធ្លោពី Shakira ញ៉ាំងឱ្យពិធីបើកការប្រកួត World Cup 2026 នៅម៉ិកស៊ីកូកាន់តែអធិកអធម

វត្តមានរបស់កំពូលតារាចម្រៀង Shakira, លោក Andrea Bocelli, តារាចម្រៀង K-pop Ejae ពីរឿង ‘Kpop Demon Hunters’ និងការបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើលពីសំណាក់តារាស្រីហូលីវូដ Salma Hayek បានធ្វើឱ្យពិធី

ត្រៀមហើយនៅ? រត់ជាមួយ អេនណា ដើម្បីផ្សព្វផ្សាយទេសចរណ៍រដូវកាលបៃតង និងជួយកុមារកម្ពុជា

ត្រៀម​ខ្លួន​ហើយ​ឬ​នៅ? ចូល​រួម​រត់​ជាមួយ​បវរ​កញ្ញា​ស្រអែម​ស្រស់ កុយ អេនណា លើ​កំពូល​ភ្នំ​គិរីរម្យ នៅ​ក្នុង​ព្រឹត្តិការណ៍​រត់​ដើម្បី​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុង​រដូវ​កាល​​បៃតង និង​រត់​ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា។

ទីបំផុត JayX ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១ ប្រកាសចូលជាតារាក្រោមផលិតកម្មបារមី

បន្ទាប់​ពី​ប្រកួតប្រជែងយ៉ាងស្វិតស្វាញ​អស់​ជាច្រើន​ខែ ហើយ​​ក្លាយ​ជា​ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១កាលពីជាង ១ ខែមុន ពេលនេះ JayX ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​ចូល​ជា​តារា​របស់​ផលិតកម្ម​

បំបែកកំណត់ត្រាផ្ទួនៗ! “Lemonade” ក្លាយជាអាល់ប៊ុមទី ៨ ជាប់ៗគ្នារបស់ aespa ដែលលក់ដាច់ខ្ទង់លានបន្ទះ

អាល់ប៊ុមខ្នាតពេញទី ២ របស់ក្រុមចម្រៀងនារី aespa មានចំណងជើងថា "Lemonade" អាចលក់ដាច់បានជាង ១.០៣ លានបន្ទះ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា។ នេះបើតាមការប្រកាសរបស់ផលិតកម្ម SM Entertainment

YouTuber Susanna ដែលជាប្អូនជីដូនមួយរបស់ Seulgi ទទួលមរណភាព

បងប្អូនជីដូនមួយរបស់ Seulgi សមាជិកក្រុម Red Velvet និងជាម្ចាស់គណនី YouTube ឈ្មោះ Susanna បានទទួលមរណភាពក្នុងវ័យ ៣០ ឆ្នាំ កាលពីថ្ងៃទី ៧ ខែមិថុនា កន្លងទៅ ដោយបានបន្សល់ទុកវីដេអូចុងក្រោយរួមគ្នា។

វ័យចូល ៤៥ ឆ្នាំ Bosco Wong បញ្ជាក់ថាគ្មានគម្រោងរៀបការឡើយ ខណៈមានក្តីសុខជាមួយជីវិតបច្ចុប្បន្ន

តារាសម្តែងហុងកុង Bosco Wong បានទម្លាយឱ្យដឹងថា លោកគ្មានបំណងនឹងរៀបការនោះទេ ដោយបានពន្យល់ថា ទស្សនៈរបស់លោកចំពោះទំនាក់ទំនងស្នេហា និងគ្រួសារ ត្រូវបានជះឥទ្ធិពលយ៉ាងជ្រៅពីបទពិសោធន៍