តារាសម្ដែង និងជាពិធីការិនីដ៏ស្រស់ស្អាត រូបរាងជាម៉ដែល ថន លក្ខិណា បានបង្ហាញឈុត Super Hero ជាមួយ Caption បែបកំប្លែងៗ តែបង្កប់អត្ថន័យ។ ឈុតដែលនាងស្លៀកនោះ គឺសម្រាប់កម្មវិធី Killer Karaoke ដែលតារាស្រីមានស្រុកកំណើតនៅខេត្តកោះកុងនោះធ្វើជាពិធីការិនី។

កុំឲ្យស្ងាត់ ពិធីការិនីរូបស្រស់ កញ្ញា ថន លក្ខិណា បានបង្ហោះរូបថតច្រើនសន្លឹកជាមួយស្ទីលសម្លៀកបំពាក់ប្លែក ដោយភ្ជាប់ជាមួយ Caption “មកដល់ហើយធីម Super Hero មិនប្រូវាជាការពិត តែបើសាកបោះពស់ព្រលិត រត់ចែកជើងគ្នា” ឆក់បានចំណាប់អារម្មណ៍អ្នកលេងក្នុងបណ្តាញសង្គមហ្វេសបុក ឲ្យចុច Like និង Share លើរូបកញ្ញាមិនតិចនាក់នោះទេ។



ទាំងអត្ថន័យ និងសម្លៀកបំពាក់ដែលនាងបានស្លៀក ត្រូវបានបង្ហាញនៅក្នុងកម្មវិធីកម្សាន្តដ៏លេចធ្លោមួយរបស់ទូរទស្សន៍ហង្សមាស HDTV “ Killer Karaoke” រដូវកាលទី 7 ជាមួយតារាស្រីប្រុសល្បីៗជាច្រើនដូចជា លឹម តិចម៉េង, ពេជ្រ សោភា នាយ ក្រឹម និងតារាកិត្តិយសប្រុសស្រីជាច្រើនអ្នកទៀត។

គួរឲ្យដឹងដែរថា តារាសម្តែងសាច់សចាំងរូបនេះនៅតែបន្តវិវត្តភាពល្បីល្បាញរបស់ខ្លួនល្អយ៉ាងល្អនៅលើវិថីសិល្បៈ និងជាពិធីការិនីវោហាស័ព្ទឆ្នើម ដែលជាទីចូលចិត្តរបស់មហាជន។

បើរំលឹកការប្រឡូកក្នុងវិស័យសិល្បៈលើកដំបូង កញ្ញា ថន លក្ខិណា បានជាប់ជាស្រីស្អាតរបស់មជ្ឈមណ្ឌល BS ហើយទទួលបានចំណាត់ថ្នាក់លេខ ១ កាលពីឆ្នាំ ២០០៦។ ចាប់តាំងពីពេលនោះមក នាងក៏មានឱកាសត្រូវខាងផលិតកម្មហៅថតពាណិជ្ជកម្ម និង ខារ៉ាអូខេជាហូរហែ រហូតមានកេរ្តិ៍ឈ្មោះដល់បច្ចុប្បន្ន៕























Account
Security
Favourite Content