អីយ៉ាស់! ថន លក្ខណា ដាក់មួយឈុតនេះផ្អើលកម្មវិធី Killer Karaoke

តារា​សម្ដែង និង​ជា​ពិធីការិនីដ៏​ស្រស់​ស្អាត រូបរាង​ជា​ម៉ដែល​ ថន លក្ខិណា បាន​បង្ហាញឈុត Super Hero ជាមួយ Caption បែបកំប្លែងៗ តែបង្កប់អត្ថន័យ។ ឈុត​ដែល​នាង​ស្លៀក​នោះ គឺ​សម្រាប់​កម្មវិធី Killer Karaoke ដែល​តារា​ស្រី​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កោះកុង​នោះ​ធ្វើ​ជា​ពិធី​ការិនី។

កុំឲ្យស្ងាត់ ពិធីការិនីរូបស្រស់ កញ្ញា ថន លក្ខិណា បានបង្ហោះរូបថតច្រើនសន្លឹកជាមួយស្ទីលសម្លៀកបំពាក់​ប្លែក ដោយភ្ជាប់ជាមួយ Caption “មកដល់ហើយធីម Super Hero មិនប្រូវាជាការពិត តែបើសាកបោះពស់ព្រលិត រត់ចែកជើងគ្នា” ​ឆក់បាន​ចំណាប់អារម្មណ៍អ្នកលេងក្នុងបណ្តាញសង្គមហ្វេសបុក ឲ្យចុច Like និង Share លើរូបកញ្ញាមិនតិចនាក់នោះទេ។

ទាំងអត្ថន័យ និងសម្លៀកបំពាក់ដែលនាងបានស្លៀក ត្រូវបានបង្ហាញនៅក្នុងកម្មវិធីកម្សាន្ត​ដ៏លេចធ្លោមួយរបស់ទូរទស្សន៍ហង្សមាស HDTV “ Killer Karaoke” រដូវកាលទី 7 ជាមួយតារាស្រីប្រុសល្បីៗជាច្រើនដូចជា ​លឹម តិចម៉េង, ពេជ្រ សោភា នាយ ក្រឹម និងតារាកិត្តិយសប្រុសស្រីជាច្រើនអ្នកទៀត។

គួរឲ្យដឹងដែរថា តារាសម្តែងសាច់សចាំងរូបនេះនៅតែបន្តវិវត្តភាពល្បីល្បាញរបស់ខ្លួនល្អយ៉ាងល្អនៅលើវិថីសិល្បៈ និងជាពិធីការិនីវោហាស័ព្ទឆ្នើម ដែលជាទីចូលចិត្តរបស់មហាជន។

បើរំលឹកការប្រឡូកក្នុងវិស័យសិល្បៈលើកដំបូង កញ្ញា ថន លក្ខិណា បាន​​ជាប់​ជា​ស្រី​ស្អាត​របស់​មជ្ឈមណ្ឌល ​BS ហើយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ១ កាល​ពី​ឆ្នាំ ​២០០៦។ ចាប់​តាំង​ពី​ពេល​នោះ​មក នាង​ក៏​មាន​ឱកាស​ត្រូវ​ខាង​ផលិតកម្ម​ហៅ​ថត​ពាណិជ្ជកម្ម និង ​ខារ៉ាអូខេ​ជា​ហូរ​ហែ រហូត​មាន​កេរ្តិ៍​ឈ្មោះ​ដល់​បច្ចុប្បន្ន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក