ឆ្នាំនេះ Miss Grand ខ្មែរ ២ រូប ទៅហាត់ដើរម៉ូដពីអ្នកជំនាញ​នៅថៃ ដូច ពេជ្រ វត្តីសារ៉ាវឌ្ឍី

សម្រាប់​បេក្ខភាពMiss Grand Cambodia 2023 ទាំង ២៥ ពិតជា​ខ្លាំង​ ហើយ​ក្នុង​ចំណោម​អ្នក​ខ្លាំង​ទាំង​នោះ​ មាន​ ២ នាក់​បាន​ហាត់​សម​ការ​ដើរ​ម៉ូដ​នៅ​ប្រទេស​ថៃ ដើម្បី​ឲ្យ​ការ​ដើរ​បង្ហាញ​ខ្លួន​ពេល​ប្រកួត​កាន់តែ​ល្អ​មួយ​កម្រិត​ថែម​ទៀត។

អ្នក​ទាំង ២ ដែល​បាន​ទៅ​ហាត់​រៀន​ដើរ​ម៉ូដ​នៅ​ថៃ​ ក្នុង​នោះ​មាន​ ភឹម ស្រីនោ ជា​ តំណាង​រាជធានី​ភ្នំពេញ និង​ជា​​បេក្ខភាព​ធ្លាប់​ប្រកួតប្រជែង Miss Grand ដល់​ទៅ ២ ដង ហើយ​ឆ្នាំ​នេះ​ជា​លើក​ទី ៣ ដែល​នាង​ចូលរួម​ប្រកួត​កម្មវិធី​សម្រស់​ដ៏​ធំ​នេះ ទោះ​ការប្រកួត ២ លើក​មុន មិន​បាន​ជោគជ័យ​ក៏ដោយ។ ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​​​បវរកញ្ញា​កូនកាត់​ខ្មែរ-ថៃ​ដ៏​​ស្រស់​សោភា​រូប​នេះ ត្រៀម​មក​ជាស្រេច និង​បាន​ពង្រឹង​បន្ថែម​លើ​ចំណុច​ខ្វះខាត​ពី​ការ​ប្រកួត​មុន​ៗ។

ការ​ហ្វឹកហាត់​ភាព​ចន្លោះ​ប្រហោង​នោះ មាន​២ ចំណុច ​១ គឺ​ បាន​ទៅ​ប្រទេសថៃ​ហ្វឹកហាត់​និង​រៀន​បន្ថែម​ពី​គ្រូ​ជំនាញ មួយ​វិញ​ទៀត​នាង​លើកឡើង​ថា ការ​ប្រើប្រាស់​ភាសា​អង់គ្លេស​របស់​ខ្លួន​នៅ​មាន​កម្រិត ស្រីនោ ក៏បានចូលរៀនភាសាអង់គ្លេសបន្ថែម ទៅលើផ្នែកនិយាយ ដោយសារនាងយល់ថា តុងការនិយាយរបស់នាងនៅមិនទាន់ល្អ ទើបនាងសម្រេចចិត្តចូលរៀនបន្ថែម ដើម្បី​បង្កើន​ជំនឿ​ចិត្ត។

ចំណែក​ម្នាក់​ទៀតគឺបេក្ខជន​ កុយ អេនណា តំណាង​ខេត្ត​ក្រចេះ ​បាន​ចំណាយ​ពេល​ និង​ថវិកា​ផ្ទាល់ខ្លួន​ហោះ​ទៅ​រៀន​ដើរ​ម៉ូដ​ជាមួយ​គ្រូ​បង្រៀន​ដ៏​ល្បី​នៅ​ឯ​​ថៃ និង​ក៏​​ធ្លាប់​បង្ហាត់​បង្រៀន​ការដើរម៉ូដ​​ឲ្យ ពេជ្រ វត្តីសារ៉ាវឌ្ឍី 5th Runner up Miss Grand International 2022 កាលពីឆ្នាំមុន​ផង​ដែរ ដើម្បី​ឲ្យ​កាន់តែ​ល្អ​លើស​មួយ​កម្រិត​ទៀត។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ការ​ប្រកួត Miss Grand Cambodia 2023 កំពុងតែ​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន និង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​អ្នក​គាំទ្រ បូករួម​អ្នក​ចូលរួម​ឆ្នាំ​នេះ​សុទ្ធតែ​ខ្លាំង​ៗ​ទៀត​នោះ​រឹតតែ​ធ្វើឲ្យ​ទស្សនិកជន​រង់ចាំ​មើល​ម្ចាស់​មកុដ​តម្លៃ​ជាង ២៧ ម៉ឺន​ដុល្លារ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន