តំបន់ទេសចរណ៍រដ្ឋ Utah មួយកន្លែងដែលមានភាពល្បីល្បាញ នៅសហរដ្ឋអាមេរិក។ ថ្មីៗ នេះ តារាចម្រៀងខេប៉ុបល្បី និងជាសមាជិកក្រុមចម្រៀងនារី BLACKPINK Jennie បានបង្ហោះរូបភាពដើរកម្សាន្ដនៅទីនោះ។ បើតាមការបញ្ជាក់របស់អ្នកគាំទ្រធ្លាប់បានទៅតំបន់នោះកន្លែងដែល Jennie ស្នាក់នៅគឺជា resort មានឈ្មោះថា Amangiri។

អ្វីដែលធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍នោះ កន្លែងស្នាក់នៅទីនោះបើទោះជាមានតម្លៃថោកបំផុតក៏ខ្ទង់រាប់ពាន់ដុល្លារអាមេរិកដែរ។ សម្រាប់ថ្ងៃធម្មតាសម្រាប់តម្លៃស្នាក់នៅក្នុងមួយយប់គឺប្រមាណជិត ៤៥០០ ដុល្លារអាមេរិក និងថ្ងៃចុងសប្ដាហ៍មួយយប់គឺមានតម្លៃជិត ៤៨០០ ដុល្លារអាមេរិកឯណោះ។ សម្រាប់បន្ទប់មានតម្លៃពិសេសគឺហក់ដល់ជិត ៨ ពាន់ដុល្លារអាមេរិក។



តម្លៃដ៏ថ្លៃក្នុងការស្នាក់នៅមួយយប់នេះបានក្លាយជាប្រធានបទអ្នកគាំទ្រយកមកពិភាក្សា អ្នកខ្លះបានលើកឡើងថាតម្លៃស្នាក់នៅមួយយប់គឺច្រើនជាងប្រាក់ខែដែលពួកគេរកជាងកន្លះឆ្នាំ។ ខណៈអ្នកខ្លះទៀតបានលើកឡើងថា ពិតជាចង់ទៅតំបន់នោះដើរកម្សាន្ដដូចគ្នាប៉ុន្ដែវាមើលទៅថ្លៃ និងចំណាយច្រើនណាស់សម្រាប់មនុស្សធម្មតា។ តែសម្រាប់តារាស្រីលំដាប់កំពូល និងមានតម្លៃថ្លៃដូច Jennie តម្លៃត្រឹមជាង ៧ ០០០ ទៅ ៨ ០០០ ដុល្លារអាមេរិកក្នុងការស្នាក់នៅមួយយប់មិនមែនជាបញ្ហាសម្រាប់នាងឡើយ ដោយសារតែគ្រាន់តែគ្រែសម្រាប់គេងរបស់នាងត្រូវបានគេរាយការណ៍ថាមានតម្លៃច្រើនជាង ១០ ម៉ឺនដុល្លារអាមេរិក៕
































































Account
Security
Favourite Content