កំពូល Private! ៣ គូស្នេហ៍​នេះ លាក់ហ្វេនជិតឈឹង ដល់ថ្ងៃដឹងឮដល់ចាស់ទុំតែម្ដង

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

អ្នក​ច្បាស់លាស់ ទោះ​មិន​បង្ហាញ​ឲ្យ​អ្នក​ដទៃ​ឃើញ តែ​មាន​គោលដៅទៅ​ថ្ងៃអនាគតតែម្ដង។​ ដូច​គូស្នេហ៍​តារា​ទាំងប៉ុន្មាន​រូប​នេះ នាំទៅ​​ចួប​ចាស់​ទុំ​ដឹងឮ​ទាំង​សង​ខាង និង​កំណត់​វេលា​ចូល​រោងជ័យ។ បែបនេះ​​​មិន​សរសើរ​មិន​បាន​ គូ​ស្នេហ៍​ទាំង ​៣​គូ​នេះ​ពេល​ស្រលាញ់​គ្នា​ស្ងាត់​ឱ្យ​ជ្រាប គ្មាន​ហ្វេន​ៗ​ណា​ដឹង​ឡើយ លើកលែងតែ​គ្រួសារ និង​មនុស្ស​ជំនិត​ប៉ុណ្ណោះ​​។

នា​ពេល​ថ្មី​ៗ​នេះ ​មហាជន​អ្នក​លេង​ហ្វេសបុក​​ហាក់​ភ្ញាក់​ផ្អើល​ពេល​បាន​ឃើញ​តារា​ចម្រៀង​ស្រី​ សុភ័ក្ត្រ កុសុម៉ា បើកបង្ហាញមុខ​បុរសសង្ហាម្នាក់សុំកញ្ញារៀបការនៅ​ក្នុង​ហាង​អាហារជប៉ុន ​ដោយ​មាន​វត្តមានមិត្តភ័ក្តិ និងគ្រួសារ​​ ចូលរួម​ធ្វើជាសាក្សី​។ ​ធ្វើឲ្យ​ហ្វេន​ៗ​របស់​កញ្ញា​ ភ្ញាក់ផ្អើល​ខ្លាំង ​​​ព្រោះ​ស្រី​ស្រស់​សម្បុរ​ស្រអែម​​រូប​នេះ​មិន​ដែល​បង្ហាញ​​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​បុរស​ណា​ម្នាក់​សោះនៅ​ក្នុង social Media ឬ​នៅ​សង្គមខាង​ក្រៅ​ ហើយ​នាង​ចូលចិត្ត​និយាយ​ថា​ខ្លួន​នៅ single គ្មាន​គូដូច​គេ។

​​វីដេអូដែល​តារា​ចម្រៀង​ពូកែ​វោហា​​ កុសុម៉ា​ បាន​បង្ហោះ​​កាលពីថ្ងៃសៅរ៍កន្លងទៅ បង្ហាញ​មុខគូស្នេហ៍​​​សុំ​រៀប​ការក្នុងចំណោមមិត្តភក្តិ​ធ្វើ​ឱ្យ​បណ្ដា​អ្នក​គាំទ្រ​​រំភើប​ចិត្ត​​ថែម​ទាំង​បាន​ជូនពរ​អាយ​ដល​របស់​ពួកគេ​ឱ្យ​មាន​ក្ដី​សុខ​ច្រើន​ៗ​ និង​សុភមង្គល​ថែម​ទៀត​ផង​ ហើយ​លេចឮ​ល្ហៀង​ៗ​មក​ថា កុសុម៉ា គ្រោង​រៀបការ​នៅ​ចុងឆ្នាំ​នេះ។

យ៉ាងណាមិញ មហាជន​ប្រហែល​ជា​នៅ​ចាំ​មង្គលការ​អ្នក​ផលិត​មាតិកា​ល្បី​ឈ្មោះ​ ហេង​ វិសាល ​និង ស្រី​នា​​ ដែល​ប្រព្រឹត្តិ​ធ្វើ​នៅ​ថ្ងៃ​ទី​២៧​ ខែ​មីនា​ ឆ្នាំ​២០២៤​​​ កន្លង​ទៅ​​។​ គួរ​ឱ្យ​ដឹង​ដែរ​ថា​ គូ​នេះ​ក៏ ​Private​ មិន​ធម្មតា​​​ដែរ​ ខណៈ​អ្នក​ទាំង ២ ​ពុំ​ដែល​បញ្ចេញ​សកម្មភាព​ ឬ​ពាក្យ​សម្ដី​ណាមួយ​ដែល​បញ្ជាក់​ពី​ទំនាក់​ទំនង​ក្រៅ​អំពី​ការងារ​ជាមួយ​គ្នា​នោះ​ឡើយ​។​ ពិត​ណាស់​ ស្ងាត់​ៗ​ វិសាល និង​ ជា ស្រីនា ស្រាប់តែ​ភ្ជាប់ពាក្យ​កក្រើក​ស្រុក​ខ្មែរ​តែម្ដង ​បើ​ទោះ​ជា​មិន​បើក​បង្ហាញ​ទំនាក់ទំនង​ស្នេហា តែ​មួយ​គូ​នេះ​​ចាស់​ទុំ​ទាំង​សង​ខាង​ដឹង ហើយ​ស្គាល់​ពី​គ្រួសារ​ម្ខាង​ៗ​ទៀត រួច​ក៏​កំណត់​ថ្ងៃ​រៀប​ការ​សាង​គ្រួសារ​ជាមួយ​គ្នា​តែ​ម្ដង​។​

មក​មើល​គូ​ស្នេហ៍​បុរស​សក់​វែង ​​ខាយ ​ជា​មួយ​ស្រី​ស្រស់​ថ្ពាល់​ខួច ​មុន្នី​នាថ ​វិញម្ដង ​​អ្នក​ទាំង​ពីរ​បាន​សម្រេច​ចិត្ត​ភ្ជាប់​ពាក្យ​ បញ្ចប់​ពាក្យ​ថា​សង្សារ​មក​ជា​គូ​​ដណ្ដឹង​ នា​ចុង​​ខែ​កញ្ញា​​ ឆ្នាំ​២០២៣ ​​​ក្រោយ​ទម្លាយ​រូប​គូ​ជា​មួយ​គ្នា​បាន​មួយ​រយៈ​ខ្លី​។​​ គូស្នេហ៍​តារា​ចម្រៀង ​Original ​ ​រូប​នេះ​ តែង​បង្ហាញ​ភាព​ផ្អែម​ល្ហែម​ក្រោយ​​រៀបចំ​ពិធី​បែប​ប្រពៃណី​រួច​។

គួរ​រំឭក​ដែរ​ថា ​​គូស្នេហ៍​ទាំង ​៣ ​គូ​​កំពុង​​រីករាយ នឹង​ជីវិត​ដែលមាន​ពន្លឺរស្មី ព្រោះ​មាន​អ្នក​ចាំ​ជួយ​ជា​កម្លាំង​ចិត្ត ព្រម​ទាំង​​កម្លាំង​កាយ។ នេះសបញ្ជាក់​យ៉ាង​ច្បាស់​ថា ស្នេហាបែប private តែមានន័យខ្លឹមសារ ហើយ​ទីបំផុតក៏អាចបាន​ឈានដល់ដំណាក់កាលសំខាន់​ក្នុង​ជីវិត គឺ​ការ​ក្រាប​ក្បាល​ដល់​កន្ទេល មាន​ចាស់ទុំ ត្រកូល​រៀមច្បងចូល​មក​ចងដៃ៕ ​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *