បេសកកម្មរបស់សមាគមសិល្បករខ្មែរពេលនេះ ជាការផ្សព្វផ្សាយពីការឈ្លានពានរបស់ទាហានសៀមមកលើដែនអធិបតេយ្យភាពខ្មែរ ហើយរឿងកាន់តែសំខាន់ គឺអំពាវនាវសូមឲ្យសប្បុរសជននានាចូលរួមបរិច្ចាគថវិកា ក៏ដូចជាជំនួញផ្សេងៗ ដើម្បីជួយដល់វីរកងទ័ព និងជនភៀសសឹករាប់ម៉ឺននាក់។


បន្ទាប់ពីការអំពាវនាវរបស់សមាគមសិល្បករខ្មែរ ដែលមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធាន សប្បុរសជនជាច្រើនបានចូលរួមផ្ដល់ជាថវិកា និងសម្ភារៈផ្សេងៗ។ ក្នុងនោះមានអ្នកជំនួញ ព្រមទាំងសិល្បករ។
ការធ្វើសង្គ្រាមឈ្លានពានដ៏អាក្រក់ និងគួរឲ្យស្អប់ខ្ពើមបំផុតរបស់ប្រទេសថៃ ជាថ្មីម្ដងទៀតកាលពីថ្ងៃ៧ ខែធ្នូ ឆ្នាំ២០២៥ មកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីរបស់ប្រទេសកម្ពុជា ដែលទង្វើអរិភាពរបស់ថៃនេះបានបង្កវិនាសកម្មយ៉ាងខ្លាំងដល់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សជាតិ។

ទង្វើព្រៃផ្សៃរបស់ទាហានថៃមកលើប្រជាជនស្លូតត្រង់ បានបង្ខំឲ្យប្រជាជនកម្ពុជាដែលរស់នៅតាមបន្ទាត់ព្រំដែន ចាកចេញពីផ្ទះដែលជាទ្រនំដ៏កក់ក្ដៅ មកទាំងខ្លួនទទេ ដើម្បីរកទីកន្លែងសុវត្ថិភាព។ ដូចនេះហើយទើបធ្វើឲ្យជនភៀសសឹករាប់ម៉ឺនគ្រួសារខ្វះខាតស្បៀងចំណីអាហារ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ និងថ្នាំសង្កូវជាដើម។
ដោយមើលឃើញពីទុក្ខលំបាកដ៏ហួសប្រមាណនេះហើយសមាគមសិល្បករខ្មែរ ឬបុគ្គលល្បីៗជាច្រើនរូបទៀតបានពួតដៃគ្នា ប្រកាសស្វែងរកជំនួយ ជួយដល់វីរកងទ័ពខ្មែរ ដែលឈរជើងការពារប្រទេស រួមទាំងគ្រួសាររបស់ពួកគាត់ ដែលត្រូវចាកចេញពីទីលំនៅដោយគ្មានអ្វីយកមកជាមួយ។
សម្រាប់សមាគមសិល្បករខ្មែរ រយៈពេល ២-៣ ថ្ងៃមកនេះ មានការចូលរួមបរិច្ចាគជាថវិកា និងសម្ភារៈប្រើប្រាស់ដទៃ។ គួរបញ្ជាក់ផងដែរថា កាលពីពេលថៃឈ្លានពានកម្ពុជា ថ្ងៃ ២៤ កក្កដា ឆ្នាំ ២០២៥ សមាគមសិល្បករខ្មែរបានចូលរួមយ៉ាងសកម្មដូចលើកនេះដែរ៕
រូបភាព៖ សមាគមសិល្បករខ្មែរ























Account
Security
Favourite Content