ថ្មីៗ នេះ ខាង Netflix បានទម្លាក់ឈុតឆាករឿងថ្មីរបស់ខ្លួនមានចំណងជើងថា “The Glory” ដោយមានការចួលរួមសម្ដែងពីសំណាក់តារាល្បីៗដូចជា Song Hye Kyo ដែលគ្រប់គ្នាស្គាល់ថា ហាន់ ជីអ៊ុន និងតារាប្រុសវ័យក្មេង Lee DoHyun។

រឿងនេះដែរ និយាយពីជីវិតរបស់នារីម្នាក់ដែលត្រូវត្រូវបានគេធ្វើបាប និងរស់នៅយ៉ាងវេទនាបំផុត ខណៈក្រោយមករូបនាងមានគំនិតចង់សងសឹកដល់អ្នកដែលធ្លាប់ធ្វើបាបខ្លួន។ អត្ដចរិតរបស់តួស្រីត្រូវបានគេបង្ហាញឱ្យឃើញថា ជាមនុស្សចិត្តដាច់ និងធ្វើរឿងនឹកស្មានមិនដល់ជាច្រើន។ ហេតុនេះហើយទើបមហាជនជាច្រើនអន្ទះសាយ៉ាងខ្លាំងចង់ទស្សនា ព្រោះនេះជាលើកទី ១ ដែល តារាស្រី Song Hye Kyo សម្ដែងជាតួបែបនេះ។

ជាក់ស្ដែង រាល់ដងតារាស្រីវ័យ ៤១ ឆ្នាំរូបនេះច្រើនតែជ្រើសសម្ដែងជាតួអង្គសុភាពរាបសា និងគួរឱ្យគួរឱ្យស្រឡាញ់។ មែនទែនទៅ ដល់ជ្រើសសម្ដែងជាតួបែបកាច ត្រជាក់ស្មានមិនដល់ដូច្នេះ មិនថាមហាជន ឬអ្នកគាំទ្រពិតជាចង់ដឹងថារឿងរ៉ាវនឹងទៅជាយ៉ាងណា ព្រមទាំងចង់មើលពីការសម្ដែងរបស់នាងផងដែរ។ សម្រាប់រឿង “The Glory” នឹងត្រៀមចាក់ផ្សាយជាផ្លូវការនៅថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២២ ខាងមុខ។ តោះទៅទស្សនាឈុតឆាកខ្លះៗ នៃរឿង “The Glory”៖
























Account
Security
Favourite Content