ប្រវត្ដិកម្សត់តួប្រុសក្នុងរឿង “The Glory” ធ្លាប់អស់ពីខ្លួនរហូតខ្ចីប្រាក់ក្រុមហ៊ុនដោះស្រាយជីវភាព

ពិតណាស់ បើទោះជាចាក់ផ្សាយហើយជិតមួយខែក្ដី រឿងភាគ “The Glory” នៅតែជាទីចាប់អារម្មណ៍របស់មហាជន ជាពិសេសតួសម្ដែងដែលមានវត្ដមានក្នុងរឿងភាគមួយនេះសុទ្ធតែត្រូវគេយកមកនិយាយលើបណ្ដាញសង្គមជារឿយៗ។ ភាគជោគជ័យរបស់រឿង “The Glory” ក៏ធ្វើឱ្យតម្លៃខ្លួនតួសម្ដែងម្នាក់ៗ ឡើងស្រឺតៗ និងទទួលបានការងារជាហូរហែរ។

ក្នុងចំណោមនោះតារាប្រុស Kim GunWoo សម្ដែងជាតួអង្គ Bully ម្នាក់ ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងមិនធម្មតា ដោយបណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់លោកដើមឡើយមានអ្នកតាមដានតែជាង ២ ពាន់នាក់ប៉ុណ្ណោះ។ តែបន្ទាប់ពីបង្ហាញខ្លួនក្នុងរឿង “The Glory” ហើយ លោកកើនអ្នកតាមដានជាង ១០ ម៉ឺននាក់។

ថ្មីៗ នេះ លោកបានបង្ហាញពីអារម្មណ៍របស់ខ្លួនក្នុងបទសម្ភាសន៍ជាមួយ Sports Today ដោយលើកឡើងពីដំណើរជីវិតរបស់លោកជាតារាសម្ដែង។ លោកហាក់សឹងតែមិនជឿនូវអ្វីដែលបានកើតឡើង និងទទួលបានការសរសើរពីមហាជនសម្រាប់ការសម្ដែងក្នុងរឿង “The Glory”។

លោកទម្លាយថា៖​ មុនទទួលបានជោគជ័យបែបនេះជីវិតរបស់លោកមិនស្រួលឡើយ លោកបង្ហាញខ្លួនក្នុងសិល្បៈតាំងតែពីឆ្នាំ ២០១៧ ប៉ុន្ដែមិនសូវជាទទួលបានការគាំទ្រឡើយ។ មិនតែប៉ុណ្ណោះ ក៏ពិបាកក្នុងការរករឿងសម្ដែង និងមិនសូវមានឱកាសក្នុងការសម្ដែងដូចគ្នា។ លោកធ្លាប់មានបំណងចង់ផ្លាស់ប្ដូរអាជីពរបស់ខ្លួន តែចុងក្រោយលោកក៏បន្ដសម្ដែង។

លោកបន្ដទៀតថា៖ លោកមិនចង់បោះបង់អាជីពជាតារាសម្ដែងចោល ក៏សុខចិត្តខ្ចីប្រាក់ក្រុមហ៊ុនដែលលោកធ្វើមួយចំនួនសិន ដើម្បីដោះស្រាយជីវភាព។ បន្ទាប់ពីមានការងារជាហូរហែរនាពេលបច្ចុប្បន្ន​អាចធ្វើឱ្យលោករកប្រាក់បានមួយចំនួន ហើយលោកក៏បានសងប្រាក់ដែលបានជំពាក់ទាំងអស់រួចរាល់ហើយ។

លោកបន្ថែមថា៖ ពិតជាសប្បាយរីករាយខ្លាំង ដោយសារមហាជនមួយចំនួនចាប់ផ្ដើមចំណាំរូបលោក នៅពេលដែលដើរចេញទៅក្រៅក៏មានគេហៅឈ្មោះលោក វាពិតជារឿងអស្ចារ្យមួយ។ លោកក៏អរគុណដល់មហាជនដែលស្រឡាញ់គាំទ្ររឿង “The Glory” និងរូបលោកផ្ទាល់។

ជាចុងក្រោយ  តារាប្រុសវ័យ ៣១ ឆ្នាំរូបនេះបានសន្យាថានឹងបន្ដខិតខំប្រែងទៀតដើម្បីនាំអ្វីថ្មីមកជូនអ្នកគាំទ្រ ជាពិសេសលោកនឹងជ្រើសសម្ដែងរឿងណាដែលកាន់តែអាចបង្ហាញពីសមត្ថភាពរបស់លោកទៅកាន់អ្នកគ្រប់គ្នា៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ក្រសួងវប្បធម៌ បើកបង្រៀនជំនាញវិជ្ជាជីវៈដូនតា ឥតគិតថ្លៃ នៅខេត្តទាំង ៩ នេះ

ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​រៀប​ចំ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដូនតា ដោយ​ឥត​បង់​ថ្លៃ សម្រាប់​ឆ្នាំ ២០២៦ ជូន​ដល់​អ្នក​ជំនាន់​ក្រោយ​ដែល​មាន​បំណង​ចង់​បន្ត​វេន ក៏​ដូច​ជា​ថែរក្សា ការពារ ចំណេះ​ជំនាញ​ពី​អ្នក​

CEO ចិត្តទូលាយ! Jisoo ជូនកាបូប Dior តម្លៃខ្ទង់ ៣០០០ដុល្លារ ដល់បុគ្គលិកជាកាដូ

ផ្អែកតាមការចុះផ្សាយរបស់ Kbizoom នៅថ្ងៃទី៧ ខែមេសា នេះ Jisoo បាននាំយកកាបូបយីហោប្រណិត Dior មកចែកជូនជាកាដូដល់បុគ្គលិក​ប្រចាំក្រុមហ៊ុនខ្លួន ដោយកាបូបខ្លះមានតម្លៃខ្ពស់ដល់ទៅ ៤.៤៥លានវ៉ុន ឬប្រមាណ

មិនធម្មតា! សាន្ត កុសុមៈ ចង់ក្លាយជាតារា K-Pop ធ្លាប់ទៅប្រកួត Audition ផលិតកម្ម SM

ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​សុខ​ៗ​ស្រាប់តែ​តារា​សម្ដែង និង​ជា​គ្រូ​បង្រៀន កញ្ញា សាន្ត កុសុមៈ បាន​ទម្លាយ​រឿង​ដែល​មហាជន​មិន​ធ្លាប់​ដឹង។ នោះ​គឺ​កញ្ញា​ធ្លាប់​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​តារា K-Pop និង​បាន​ដាក់​ពាក្យ​ចូល​ប្រកួត Audition ថែម​ទៀត​ផង ដោយ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី