តារាចម្រៀងខ្មែរ ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនាពេលនេះ N.John ដែលមានឈ្មោះពិត សុវត្ថិ មុនីនាគ មិនត្រឹមតែសហការជាមួយក្រុមការងារថ្មីដែល ម្ចាស់បទ “pop out” ក៏ធ្លាប់ត្រូវបាន rapper កំពូលរបស់អាមេរិក The Game អញ្ជើញចូលរួមខួបកំណើតលោក កាលពីចុងឆ្នាំ ២០២៥ កន្លងទៅដែរ។

កាលពីរាត្រីថ្ងៃ ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ The Game ដែលជាអ្នករ៉េបក៏ល្បីល្បាញ និងជាម្ចាស់បទ “Hate It Or Love It” ជាមួយ 50 Cent បានរៀបចំកម្មវិធីខួបកំណើតគម្រប់វ័យ ៤៦ ឆ្នាំដែលបានអញ្ជើញបុគ្គលល្បីៗក្នុងវិស័យចម្រៀងហ៊ីបហប ហើយភ្ញៀវក្នុងកម្មវិធីនោះ ក៏សង្កេតឃើញតារាចម្រៀងទៅពីស្រុកខ្មែរ N.John ផងដែរ។
N.John ជាតារាខ្មែរតែម្នាក់គត់ដែលមានវត្តមាននៅក្នុងកម្មវិធីរបស់ជើងចាស់ក្នុងវិស័យរ៉េប គឺ The Game។ គ្រាចូលរួមកម្មវិធីកូនប្រុសទី២ របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានបង្ហោះវីដេអូលើបណ្ដាញសង្គម និងបានរៀបរាប់អរគុណទៅដល់ @losangelesconfidential (ឈ្មោះ Instagram របស់ The Game) សម្រាប់ការអញ្ជើញ ថាមពលពិតជាមិនអាចប្រៀបផ្ទឹមបាន។



នេះបញ្ជាក់បានយ៉ាងច្បាស់ថា N.John ដែលមហាជនខ្មែរស្គាល់ថា សុវត្ថិ មុនីនាគ ជាតារាប្រុសដែលមានឈ្មោះបោះសំឡេង និងទទួលស្គាល់សមត្ថភាពលោកពិត ទើបត្រូវបានរៀមច្បងក្នុងវិស័យហ៊ីបហបអាមេរិក ហៅទៅចូលរួមកម្មវិធីសំខាន់នេះ។ រឿងដែលអាចបញ្ជាក់ពីកិត្តិនាម N,John ថាជាតារាមួយរូបមានសមត្ថភាព តាមរយៈបទចម្រៀងថ្មីៗរបស់លោកត្រូវបានតារា K-Pop ជាច្រើនរូបយកបទទៅចម្រៀងទៅ Challenge ដូចជា Ahyeon សមាជិកក្រុមចម្រៀង K-Pop នារី BabyMonster បានរាំបទ “Pop Out” របស់ N.john និងបានបង្ហោះឡើងនៅក្នុង Instagram។
គួរបញ្ជាក់ផងដែរថា The Game ដែលមានឈ្មោះពិត Jayceon Terrell Taylor ជា rapper ដ៏ល្បីតាំងពីជិត២០ ឆ្នាំមុន ដោយចាប់ដៃជាមួយ 50 Cent ហើយបទល្បីនៃអ្នកទាំង ២ គឺ “Hate It Or Love It” និងបទ “My Life” ft. Lil Wayne ហើយបទ “How We Do” ក៏ជាបទពេញនិយមដែរ៕


























Account
Security
Favourite Content