មហោស្រពល្ខោនយីកេទូទាំងប្រទេសឆ្នាំ២០២៥ កាន់តែជិតដល់ថ្ងៃបិទទទួលពាក្យបេក្ខជនហើយ!

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានជម្រាបជូនដំណឹងដល់ សិល្បករ សិល្បការិនី និង ក្រុមល្ខោនយីកេថា “មហោស្រពល្ខោនយីកេទូទាំងប្រទេស ឆ្នាំ២០២៥” ក្រោមប្រធានបទ “គុណធម៌ និង កតញ្ញូ” នឹងបិទទទួលពាក្យនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះហើយ។

មហោស្រពល្ខោនយីកេទូទាំងប្រទេស ឆ្នាំ២០២៥ ក្រោមប្រធានបទ “គុណធម៌ និងកតញ្ញូ” នឹងត្រូវប្រារព្ធឡើងចំនួន ០៤ ថ្ងៃ ចាប់ពីថ្ងៃទី២០-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ ដោយនឹងមានការផ្សាយផ្ទាល់តាមហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

យោងតាមក្រសួងវប្បធម៌ ការរៀបចំព្រឹត្តិការណ៍នេះ គឺក្នុងគោលបំណងដើម្បីចូលរួមថែរក្សា លើកស្ទួយ អភិរក្សវប្បធម៌ប្រពៃណីជាតិ អត្តសញ្ញាណជាតិ និងលើកកម្ពស់​កិត្យានុភាពជាតិ ជាពិសេសលើកទឹកចិត្តដល់ សិល្បករ ល្ខោនយីកេ​ឱ្យមានលទ្ធភាព​ចូលរួមក្នុងសកម្មភាព​វប្បធម៌ព្រមទាំង​បានបង្ហាញនូវសមត្ថភាព និង ទេពកោសល្យរបស់ខ្លួនដល់មហាជនឱ្យបានស្គាល់ និងបានដឹងនូវតម្លៃសិល្បៈអរូបីមួយនេះ។

ដើម្បីចូលរួមអបអរសាទរ មហោស្រពល្ខោនយីកេទូទាំងប្រទេស ឆ្នាំ២០២៥នេះ ក្រសួងនឹងរៀបចំឱ្យសិល្បករ អង្គការ​ សមាគម សិល្បៈមហាជនទូទាំងប្រទេសដែលមានចំណេះជំនាញល្ខោនយីកេ បានចូលរួមប្រកួតប្រជែងក្នុងមហោស្រពដើម្បីស្វែងរកម្ចាស់ជ័យលាភីពានរង្វាន់ និងប្រាក់រង្វាន់លើកទឹកចិត្តជាច្រើន។

ព្រឹត្តិការណ៍វប្បធម៌ដ៏មានតម្លៃនេះដែរ បានទទួលការសហការរៀបចំ និងផ្សព្វផ្សាយពីក្រុមហ៊ុន APSARA MEDIA SERVICES (AMS) ដោយមានគោលបំណងពង្រីកការផ្សព្វផ្សាយឲ្យទូលំទូលាយ និងឈានដល់គ្រប់ស្រទាប់មហាជន។ កន្លងមក ក្រុមហ៊ុន AMS ក៏បានសហការនិងចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍មហោស្រពចាប៉ីដងវែងដែរកាលពីមុន ដែលទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំក្រសួង និងទស្សនិកជន។ ការជោគជ័យនោះ បានក្លាយជាចំណុចសំខាន់ក្នុងការជំរុញឲ្យបន្តសហការជាមួយព្រឹត្តិការណ៍វប្បធម៌ផ្សេងៗក្នុងអនាគត។

សម្រាប់ព័ត៌មានលម្អិត សូមអាននូវសេចក្តីជូនដំណឹង និងទំនាក់ទំនងលេខទូរស័ព្ទខាងក្រោម ៖

061 335 182

081 336 182

097 335 3310



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *