ជំនួយការស្រីចេញមុខបកស្រាយ… ស្រលាញ់គ្នា ៧ ឆ្នាំ Tono ចាត់ទុក Nychaa ត្រឹមជាប្អូនស្រី

នៅថ្ងៃទី១៧ ខែមេសានេះ ស្រីស្អាត Mind Patcharabut បានចូលរួមកម្មវិធី “Hone Krasae” របស់ពិធីករ Noom Kanchai ដើម្បីស្រាយបំភ្លឺជាលើកដំបូងអំពីបញ្ហាទំនាក់ទំនងរបស់នាងជាមួយតារាចម្រៀងប្រុស Tono Phakin ខណៈដែលនាងបានធ្វើការជាជំនួយការអ្នកចាត់ការរបស់តារាប្រុសថៃរូបនេះ។

ក្នុងវគ្គទី១ តារាស្រីដែលមានអាជីពជាម៉ូដែលនិងពិធីការិនីរូបនេះ បាននិយាយពីទំនាក់ទំនងស្នេហារបស់នាងជាមួយមិត្តប្រុសឈ្មោះ Petch ថាពួកគេមានបញ្ហាឈ្លោះគ្នាច្រើន រហូត​ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ក៏សម្រេច​ចិត្ត​ ​បែក​គ្នា ប៉ុន្តែ​ខាង​ប្រុសនៅ​តែតាម​សុំ​ឱកាស ហើយនាងក៏និយាយថាអាចផ្ដល់ឱកាសឱ្យគេបាន ប៉ុន្តែ​នាងក៏​នឹង​ផ្តល់​ឱកាស​ឲ្យ​ខ្លួន​ឯង​ដែរ។ នាង​អាច​យល់​បាន​ថា​ Petch នៅ​តែ​គិត​ថា​នាង​ជា​មិត្ត​ស្រី​របស់​ខ្លួន ប៉ុន្តែ​សម្រាប់នាង គ្រប់យ៉ាងមិនដូចមុននោះទេ។

ចំពោះ Tono Phakin វិញតារាស្រីរូបនេះនិយាយថាពួកគេបាន​ស្គាល់​គ្នា​កាល​ពី​ដើម​ឆ្នាំ​មុន​ក្នុងកម្មវិធី​មួយ​ដែលនាងធ្វើជា​ពិធីករ ហើយ​បន្ទាប់​ពី​ធ្វើ​ការ​ជាមួយ​គ្នា នាងក៏បង្ហោះរូបថតពីកម្មវិធីនោះហើយ​ tag ឱ្យ​ Tono ហើយក៏បានឆាតនិយាយគ្នាបន្តិចបន្តួច ដោយអះអាង​ថា​​មិន​បាន​គិត​អ្វី​លើស​ពី​ការងារ​ទេពេលហ្នឹង។

រហូត​ដល់​ខែ​មករា​ឆ្នាំ​នេះ Tono បាន​ទាក់ទង​មកនាង និងបបួលនាងចូល​ធ្វើ​ការ​ជា​លេខាប្រធាន​ក្លឹប​បាល់ទាត់​មួយ ហើយ​បន្ទាប់​ពី​ធ្វើ​ការ​ជាមួយ​គ្នា​រហូត​កាន់​តែ​ជិត​ស្និទ្ធ នាង​ក៏​បាន​ទៅ​ជួយការងារ Tono បន្តទៀត​ក្នុង​មុខ​តំណែង​ជា​ជំនួយការ​អ្នក​ចាត់​ការ​ទូទៅរបស់ Tono (Phi May)។

រហូតដល់ពេលដែល Phi May ឈឺ ហើយត្រូវវះកាត់ មិន​អាច​បើក​បរ​បាន នាងក៏​ត្រូវ​មើល​ថែ Tono បន្ថែម​ទៀត ដោយ​ត្រូវបើកឡានជូនគេទៅ​កម្មវិធី​នានា​ ថ្ងៃ​ខ្លះកម្មវិធីចប់ដល់យប់ជ្រៅ នាង​​ក៏​ត្រូវ​ត្រឡប់​មក​ផ្ទះ​ជាមួយគេយប់ជ្រៅ​ដែរ។ Mind សារភាពថានាងដឹងថា Tono មានមិត្តស្រីស្រាប់ហើយ គឺ Nychaa ហើយក៏មានឱកាសបានជួប Nychaa ញឹកញាប់ដែរ។

ទំនាក់ទំនងរវាង Mind Patcharabut និង Tono Pakin បានរីកចម្រើនជាបន្តបន្ទាប់ តាមរយៈការនិយាយគ្នាយ៉ាងជិតស្និទ្ធ និងធ្វើការជាមួយគ្នា ហើយកាន់តែច្បាស់ថែមទៀតគឺកំលុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ Tono បានសារភាពស្នេហ៍ទៅនាង។ Mind ទទួលស្គាល់ថានាងមិនបានប្រាប់ពីរឿង Petch ​ទៅកាន់ Tono ព្រោះនាងគិតថានាងនិង Petch លែងជាសង្សារនឹងគ្នាតាំងពីបែកគ្នាកាលពីឆ្នាំមុនម្ល៉េះ។

Mind បន្តថាខ្លួនចាប់ផ្ដើមទន់ចិត្តចំពោះ Tono ដោយសារការមើលថែយ៉ាងយកចិត្តទុកដាក់របស់គេ ហើយនាងក៏ធ្លាប់សួរនាំ Tono ផងដែរអំពី Nychaa ប៉ុន្តែ Tono និយាយថា គេមិនបានស្រលាញ់ Nychaa ទៀតទេ ពោលពេលនេះគេគិតចំពោះ Nychaa ត្រឹមជាប្អូនស្រីប៉ុណ្ណោះ ហើយពួកគេទាំងពីរក៏បានបែកគ្នាមួយរយៈហើយ។ មួយថ្ងៃបន្ទាប់ នាងបានឃើញ Nychaa បង្ហោះសារថា “ដល់ពេលមើលថែខ្លួនឯងហើយ” ធ្វើឱ្យនាងជឿជាក់ថា Tono និង Nychaa បានបែកគ្នាពិតមែន។

យ៉ាងណាក៏ដោយ បន្ទាប់ពីទំនាក់ទំនងរវាងនាងនិង Tono ត្រូវបានលាតត្រដាង នៅពេលនេះតារាចម្រៀង Tono ក៏បានប្រកាសថាលោកកំពុងតាមលួងចិត្ត Nychaa វិញ ដូច្នេះនាងក៏សុំដកខ្លួនវិញដូចគ្នា។ ចុងក្រោយ Mind បានយំនិងលើកដៃសំពះសុំទោស Nychaa ដែលនាងមិនបានពិនិត្យការពិតឱ្យច្បាស់ទើបបណ្ដាលឱ្យរឿងនេះកើតឡើង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *