ផ្ទុះព័ត៌មាន Taemin ក្រុម SHINee កំពុងមានទំនាក់ទំនងស្នេហាជាមួយអ្នករាំ No:ze ខណៈផលិតកម្មបកស្រាយបែបនេះ

នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសានេះ ក្រុមហ៊ុន Big Planet Made Entertainment ដែលជាទីភ្នាក់ងាររបស់ Taemin ក្រុម SHINee បាននិយាយថា Taemin និងអ្នករាំ No:ze មិនមានទំនាក់ទំនងស្នេហាជាមួយគ្នានោះទេ។

តាមរយៈសេចក្តីថ្លែងការណ៍មួយ Big Planet Made Entertainment បានរៀបរាប់ថា៖ “អ្នកទាំងពីរគ្រាន់តែជាអ្នកស្គាល់គ្នាជិតស្និទ្ធដែលបានធ្វើការជាមួយគ្នាប៉ុណ្ណោះ… ពួកយើងសង្ឃឹមថាអ្នកគ្រប់គ្នានឹងយោគយល់ ដែលពួកយើងត្រូវការពេលវេលាបន្តិចដើម្បីបញ្ជាក់ពីរឿងនេះ ដោយសារថាកាលវិភាគរបស់ Taemin មមាញឹកខ្លាំងពេក”។ ទីភ្នាក់ងារដដែលនេះក៏បានស្នើកុំឱ្យអ្នកគាំទ្រធ្វើ “ការសន្មត់ហួសហេតុ” ផងដែរ។

សេចក្ដីថ្លែងការណ៍នេះបានចេញបន្ទាប់ពី កាលពីថ្ងៃទី១៥ ខែមេសាកន្លងទៅ វីដេអូបុរសម្នាក់ និងនារីម្នាក់ជជែកគ្នាលេង រួចឱបគ្នាត្រូវបានចែកចាយពេញបណ្ដាញសង្គមអនឡាញ ខណៈអ្នកលេងអ៊ិនធឺណិតជាច្រើនបានសន្មតថាគឺជា Taemin និង No:ze ។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​អ្នក​ទាំង​ពីរ​មាន​ពាក្យ​ចចាមអារ៉ាម​ថា​កំពុងមានស្នេហាជាមួយគ្នា។ កាលពីឆ្នាំមុន ខណៈពេលដែល No:ze កំពុង Live Video ជាមួយអ្នកគាំទ្រ មនុស្សជាច្រើនបានសន្មត់ថាពួកគេបានឮសំឡេងបុរសម្នាក់នៅពីក្រោយស្រដៀងទៅនឹងសំឡេងរបស់ Taemin ។

សូមរំឭកថា Taemin បានបង្ហាញខ្លួននៅឆ្នាំ ២០០៨ ក្នុងនាមជាសមាជិកក្រុម SHINee ហើយបានចាប់ផ្តើមចេញបទចម្រៀងទោលក្នុងឆ្នាំ ២០១៤ ។ លោកត្រូវបានគេស្គាល់តាមរយៈបទចម្រៀងដូចជា “Danger” ដែលចេញនៅឆ្នាំ២០១៤, បទ “Press Your Number” ចេញឆ្នាំ២០១៦ និងបទ “MOVE” ក្នុងឆ្នាំ២០១៧ ជាដើម។

ចំណែក No:ze ត្រូវបានគេស្គាល់ជាសាធារណៈតាមរយៈការបង្ហាញខ្លួននៅក្នុងកម្មវិធីប្រកួតប្រជែងរាំ Mnet “Street Woman Fighter” នៅឆ្នាំ២០២១។ នាង​ក៏​ជា​អ្នក​រាំរបស់ Taemin ក្នុងកំលុង​ពេល​សម្តែង​បទ​ចម្រៀង “Guilty” នៅឆ្នាំ២០២៣ ផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត



Leave a Reply

Your email address will not be published.Required fields are marked *