តារារ៉េបជប៉ុនដ៏ល្បី Awich បានសហការគ្នាជាមួយ វណ្ណដា, Jay Park រួមគ្នានឹងតារារ៉េបពី ២ ប្រទេសទៀតមានតារាចិន និងឥណ្ឌា។ តាំងពីថ្ងៃទម្លាក់ poster ដែល Rapper ស្រីដ៏ល្បីរូបនេះឲ្យទស្សន៍ទាយពីតារារ៉េប៤ រូបទៀតមក សន្ទុះនៃការគាំទ្រកាន់តែខ្លាំងឡើងៗ។

នៅពេលដឹងពីសមាសភាពនៃតារាប្រុស ៤ រូបផ្សេងទៀត បទ “ASIAN STATE OF MINE” ធ្វើឲ្យអ្នកគាំទ្រតារាប្រុសស្រីទាំង ៥ កាន់តែខ្លាំង ពិសេសនៅខ្មែរ ដែលមាន វណ្ណដា បានសហការជាមួយតារា K-pop Jay Park ម្ចាស់បទ “MOMMAE” ដែលជាតារាកម្រិតពិភពលោកទៅហើយ និង Rapper ចិន Masi Wei ម្ចាស់បទ “Prince Charming” ព្រមទាំងតារារ៉េបឥណ្ឌា KR$NA ដ៏ស្រស់សង្ហា។ ក្នុងចំណោម Rapper ទាំង ៥ វណ្ណដា គឺជាតារាដែលមានអាយុតិចជាងគេ។
កាលពីម្សិលមិញ Awich បានទម្លាក់ teaser ដំបូងត្រឹម ១៤ វិនាទីប៉ុណ្ណោះ និងបានបង្ហាញមុខតារារ៉េបទាំង ៥ ហើយអ្នកគាំទ្រពិតជាអន្ទះសាចង់ឃើញ និងស្ដាប់បទចម្រៀងពេញ ច្រៀងដោយ Rapper ដ៏ល្បីប្រចាំតំបន់អាស៊ី។ អ្នកគាំទ្រមកពីគ្រប់ទិសទីចូលទៅបញ្ចេញមតិក្នុង teaser បទ “ASIAN STATE OF MINE”។
ចំណែកម្ចាស់បទ “ASIAN STATE OF MINE” ក៏បានបង្ហោះវីដេអូចម្រៀងទៅក្នុង story IG រៀងៗខ្លួន។ សម្រាប់អ្នកគាំទ្រនៅកម្ពុជាពិតជាសប្បាយចិត្តដែល វណ្ណដា ជាផ្នែកមួយនៅក្នុងចម្រៀងល្បី ដែលប្រមូលផ្ដុំទៅដោយតារារ៉េបល្បីៗ ហើយក្នុង teaser បានបង្ហាញប្រាសាទអង្គរវត្តរបស់ខ្មែរ ជាផ្នែកមួយកាន់តែធ្វើឲ្យកិត្តិនាមស្ថាបត្យកម្មដ៏អស្ចារ្យមួយលើលោក ល្បីរន្ទឺបន្ថែមទៀត។
ប្រាសាទអង្គរវត្តដែលមានឈ្មោះដើមថា “បរមវិស្ណុលោក” នឹងសាយភាយទៅដល់ទេសចររាប់លាននាក់ បានឃើញពីភាពពិសិដ្ឋអស្ចារ្យនៃមរតកដូនតា តាមរយៈបទចម្រៀង “ASIAN STATE OF MINE” នៅពេលចេញផ្សាយជាផ្លូវការ ប្រជាជនគេនឹងទស្សនាបទចម្រៀង។





ក្នុង teaser បទ “ASIAN STATE OF MINE” មិនបានបង្ហាញអ្វីច្រើនឡើយ ក្រៅពីសាច់ភ្លេងបន្តិច និងសំឡេងពោលជាភាសាជប៉ុន ប៉ុន្តែអ្នកគាំទ្ររបស់តារារ៉េបទាំង ៥ រូប ជឿជាក់ថា ស្នាដៃនោះ ចេញមកប្រាកដជាល្អ ព្រោះម្នាក់ៗពូកែទាំង
lyric និង fow៕























Account
Security
Favourite Content