9 Small Wins ជីវិតរីករាយ ជាមួយសកម្មភាពងាយៗទាំងនេះ

ស្របពេលដែលសព្វថ្ងៃនេះ មនុស្សម្នាក់ៗបានក្រោកឡើងទន្ទឹមគ្នានឹងការប្រកួតប្រជែង ហើយក្ដីសុខក៏កាន់តែពិបាករកជាងមុន ដោយមិនអាចប្រៀបធៀបគ្នាបាន។ ហេតុដូចនេះហើយ ការមានក្ដីសុខនឹងរឿងតូចៗ អាចជាវិធីសាស្រ្តមួយដែលល្អសម្រាប់អ្នក។

ថ្ងៃនេះ AMS សូមណែនាំ 9 Small Wins សកម្មភាពតូចៗទាំងប៉ុន្មាននេះ ល្អទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។

១. រោទ៍ភ្លាម ក្រោកភ្លាម​

អាចនិយាយបានថា នៅពេលនាឡិការោទិ៍ម្ដងៗ មនុស្សមួយចំនួនតែងមានទម្លាប់ចុចបិទ និងគេងបន្តដោយសារតែនៅមិនទាន់អស់ជាតិងងុយនៅឡើយ។ ក៏ប៉ុន្តែការក្រោកពីព្រលឹម ជាពិសេសនៅពេលដែលនាឡិការោទិ៍លើកទី១ គឺជាភាពជោគជ័យតូចមួយដែលអ្នកអាចធ្វើបាន និងនាំផលល្អជាច្រើនមកកាន់ជីវិតប្រចាំថ្ងៃ។ ដូច្នេះ សាកល្បងកសាងទម្លាប់ “រោទ៍ភ្លាម ក្រោកភ្លាម” ដើម្បីចាប់ផ្ដើមថ្ងៃថ្មីជាមួយនឹងភាពជោគជ័យទី ១។

២. ៥នាទីគុណភាព

បើទោះបីជាត្រឹមពេលវេលាខ្លីៗក៏ពិតមែន តែការចំណាយពេលពត់ខ្លួនប្រមាណ ៥នាទីជារៀងរាល់ព្រឹកជារឿងដ៏សំខាន់មួយដែលអ្នកគួរតែធ្វើ។ ជាក់ស្ដែង​ ការពត់តម្រង់ខ្លួនអាចជួយដល់ការដាស់សាច់ដុំនៅផ្នែកផ្សេងៗរបស់រាងកាយ ជួយឱ្យអ្នកស្វាងពីភាពងងុយជាងមុន និងជួយដល់លំហូរឈាម ជាជំនួយដល់អ្នកសម្រាប់ការចាប់ផ្ដើមថ្ងៃថ្មីផងដែរ។​ ជាពិសេស ការពត់ខ្លួនមុនពេលចូលបន្ទប់ ក៏តិកនិចតួចមួយ ដែលអាចធ្វើឱ្យការបន្ទោរបង់ប្រសើរជាងមុន។

៣. សកម្មភាពដើម្បីសុខភាព

សុខភាពរឹងមាំជារឿងសំខាន់ និងជាផ្នែកមួយដែលភាពជោគជ័យនៅក្នុងថ្ងៃអនាគតត្រូវការ។ ដូច្នេះ​ អ្នកគួរធ្វើសកម្មភាពងាយៗណាមួយ ដែលល្អចំពោះសុខភាព មិនថា ការញ៉ាំអាហារដែលសម្បូរវីតាមីន និងសារធាតុចញ្ចឹម ញ៉ាំទឹកឱ្យគ្រប់ ជៀសវាងញ៉ាំភេសជ្ជៈកំប៉ុង ឬសាកល្បងឡើងជណ្ដើរជើង ជំនួសជណ្ដើរយន្តក៏ជាជម្រើសមួយដែលប្រសើរ។  

៤. ស្នាមញញឹមវេទមន្ត

ការញញឺមដាក់គ្នា ដ្បិតជារឿងសាមញ្ញ តែវាក៏ជាថ្នាំវេទមន្ត​ដែលអាចធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់អ្នកមានក្ដីសុខជាងមុនដែរ។​ មិនថាអ្នកជា Extrovert ឬ Introvert នោះទេ អ្នកសុទ្ធតែអាចញញឹមបានទាំងអស់។ ដូច្នេះ សាកល្បងញញឹមដាក់អ្នកស្គាល់គ្នា មិត្តរួមការងារ ឬអ្នកដទៃទៀតដែលនៅជុំវិញខ្លួនអ្នកក្នុងជីវិតប្រចាំថ្ងៃ សប្បាយចិត្តទាំងអ្នកញញឹម សប្បាយចិត្តទាំងអ្នកទទួលស្នាមញញឹម។

៥. រៀបចំតុធ្វើការជាប្រចាំ

ការចំណាយពេល ៥នាទីរៀបចំតុធ្វើការមុននឹងចេញទៅផ្ទះ ជាទម្លាប់ល្អដែលអ្នកគួរអនុវត្តប្រចាំថ្ងៃ ព្រោះពេលអ្នកចេញពីធ្វើការជាមួយនឹងតុដែលមានរបៀបរៀបរយ អ្នកនឹងមានអារម្មណ៍ស្រឡះខ្លួនឥតទុក្ខកង្វល់ ហើយពេលដែលត្រឡប់មកធ្វើការនៅថ្ងៃថ្មី អ្នកក៏នឹងមានអារម្មណ៍ល្អម្ដងទៀត ប្រៀបបាននឹងអ្នកបានត្រៀមខ្លួនរួចរាល់សម្រាប់ការចាប់ផ្ដើមការងារក្នុងថ្ងៃថ្មី។

៦. សម្រាកពេលខ្លី ដើម្បីប្រសិទ្ធភាពវែង

ការរៀបចំពេលវេលាឱ្យខ្លួនឯងបានសម្រាកពីការងារខ្លះ ទោះក្នុងរយៈពេលខ្លីត្រឹម ៥នាទី ១០នាទីក៏ជារឿងប្រសើរ។ អនុញ្ញាត្តឱ្យខ្លួនឯងងើបចេញពីតុធ្វើការ ចេញទៅស្រូបយកខ្យល់អាកាសនៅខាងក្រៅខ្លះ គឺជារឿងល្អ​ព្រោះវានឹងជួយឱ្យអ្នកអាចរំសាយអារម្មណ៍ពីភាពហត់នឿយ និងអាចបន្តការងារម្ដងទៀត ពេញដោយប្រសិទ្ធភាពសារជាថ្មី។ ក៏ប៉ុន្តែក្នុងករណីដែលអ្នករវល់ខ្លាំង សុំត្រឹមដកភ្នែកចេះពីអេក្រង់កុំព្យូទ័រ សម្លឹងមើលមេឃ មើលផ្កាយ ឬរុក្ខជាតិបៃតងនៅខាងបង្អួចការិយាល័យក៏ជារឿងប្រសើរ។

៧. Me Time

ទោះរវល់ប៉ុណ្ណាក៏ដោយ​ តែអ្នកគួរចាត់ចែងពេលវេលាខ្លះ ដើម្បីធ្វើអ្វីដែលខ្លួនឯងចូលចិត្ត។ តួយ៉ាង អ្នកអាចចំណាយពេលមើលរឿង ស្ដាប់ភ្លេង លេងហ្គេម ឬសូម្បីតែអង្គុយញ៉ាំការហ្វេដោយមិនគិតឈឺក្បាលនឹងបញ្ហាផ្សេងៗ ក៏ជា Me Time ដ៏ល្អដែរ។ ការចំណាយពេលធ្វើអ្វីដែលខ្លួនឯងស្រឡាញ់ ទោះមិនអាចបង្កើតសមិទ្ធផលអ្វីជាដុំកំភួនក៏ពិតមែន តែក៏មិនអាចចាត់ទុកថាជារឿងឥតប្រយោជន៍ដែរ ព្រោះវាជាវិធីសាស្ត្រសាកថ្មជីវិតដ៏ល្អបំផុតមួយ។

៨. រីករាយនឹងភាពជោគជ័យតូចៗ

ភាពជោគជ័យមួយចំនួន អាចនឹងមិនមែនជារឿងធំដុំក៏ពិតមែន តែអ្នកបានធ្វើវាដោយការតាំងចិត្ត។ ដូច្នេះ កុំភ្លេចរីករាយ និងសរសើរខ្លួនឯងដែលអាចធ្វើរឿងតូចៗនោះសម្រេចបាន។ បើទោះថ្ងៃនោះ អ្នកមិនបានធ្វើអ្វីថ្មី តែរឿងតូចទាំង ៧ ខាងលើនេះ ក៏អ្នកអាចចាត់ទុកថាជាភាពជោគជ័យប្រចាំថ្ងៃរបស់អ្នកបានដែរ។
៩. បញ្ចប់ថ្ងៃជាមួយនឹងអារម្មណ៍សប្បាយចិត្ត

មុននឹងចូលគេង អ្នកគួររំឭកឡើងវិញនូវរឿងល្អៗដែលអ្នកបានជួបនៅអំឡុងពេលមួយថ្ងៃដែលបានក្រោកមកប្រើប្រាស់ជីវិត​។ ដ្បិតរឿងនោះតូច​ប៉ុណ្ណាក៏ដោយ​ វាក៏នៅតែជារឿងល្អ។ ដូចនេះ ចូររីករាយជាមួយរឿងតូចៗទាំងនោះ ព្រោះការនឹកគិតដល់រឿងល្អៗមុននឹងចូលគេង អាចជួយឱ្យគុណភាពនៃការគេងរបស់អ្នកមានភាពប្រសើរជាងមុន និងប្រៀបបានទៅនឹងកម្លាំងជំរុញដ៏មានឥទ្ធិពលមួយ ដែលអាចលើកទឹកចិត្តដល់ការចាប់ផ្ដើមថ្ងៃថ្មី នៅថ្ងៃបន្ទាប់បាន៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *