អ្នកគាំទ្រជ្រួលច្របល់ teaser ១៤ វិនាទីនៃបទថ្មី Awich វណ្ណដា Jay Park សហការនឹងតារារ៉េប២រូបទៀត

តារា​រ៉េប​ជប៉ុន​ដ៏​ល្បី Awich បាន​សហការ​គ្នា​ជា​មួយ វណ្ណដា, Jay Park រួមគ្នានឹងតារារ៉េបពី ២ ប្រទេស​ទៀត​មាន​តារា​ចិន និង​ឥណ្ឌា។ តាំងពី​ថ្ងៃ​ទម្លាក់ poster ដែល Rapper ស្រី​ដ៏​ល្បី​រូប​នេះ​ឲ្យ​ទស្សន៍ទាយ​ពី​តារា​រ៉េប​៤ រូប​ទៀត​មក សន្ទុះ​នៃ​ការ​គាំទ្រ​កាន់តែ​ខ្លាំង​ឡើង​ៗ។

នៅ​ពេល​ដឹង​ពី​សមាសភាព​នៃ​តារា​ប្រុស ៤ រូប​ផ្សេង​ទៀត បទ “ASIAN STATE OF MINE” ធ្វើឲ្យ​អ្នក​គាំទ្រ​តារា​ប្រុស​ស្រី​ទាំង ៥ កាន់តែ​ខ្លាំង ពិសេស​នៅ​ខ្មែរ ដែល​មាន វណ្ណដា បាន​សហការ​ជាមួយ​តារា K-pop Jay Park ម្ចាស់​បទ “MOMMAE” ដែល​ជា​តារា​កម្រិត​ពិភពលោក​ទៅ​ហើយ និង Rapper ចិន Masi Wei ម្ចាស់​បទ “Prince Charming” ព្រម​ទាំង​តារា​រ៉េប​ឥណ្ឌា KR$NA ដ៏​ស្រស់​សង្ហា។ ក្នុង​ចំណោម Rapper ទាំង ៥ វណ្ណដា គឺជា​តារា​ដែល​មាន​អាយុ​តិច​ជាង​គេ។

កាលពី​ម្សិលមិញ Awich បាន​ទម្លាក់ teaser ដំបូង​ត្រឹម ១៤ វិនាទី​ប៉ុណ្ណោះ និង​បាន​បង្ហាញ​មុខ​តារា​រ៉េប​ទាំង ៥ ហើយ​អ្នក​គាំទ្រ​ពិតជា​អន្ទះសា​ចង់​ឃើញ និង​ស្ដាប់​បទ​ចម្រៀង​ពេញ ច្រៀង​ដោយ Rapper ដ៏​ល្បី​ប្រចាំ​តំបន់​អាស៊ី។ អ្នក​គាំទ្រ​មក​ពី​គ្រប់​ទិសទី​ចូល​ទៅ​បញ្ចេញ​មតិ​ក្នុង teaser បទ “ASIAN STATE OF MINE”។

ចំណែក​ម្ចាស់​បទ “ASIAN STATE OF MINE” ក៏​បាន​បង្ហោះ​វីដេអូ​ចម្រៀង​ទៅ​ក្នុង story IG រៀង​ៗ​ខ្លួន។ សម្រាប់​អ្នក​គាំទ្រ​នៅ​កម្ពុជា​ពិតជា​សប្បាយ​ចិត្ត​ដែល វណ្ណដា ជា​ផ្នែក​មួយ​នៅ​ក្នុង​ចម្រៀង​ល្បី ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​តារា​រ៉េប​ល្បី​ៗ ហើយ​ក្នុង teaser បាន​បង្ហាញ​ប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ ជា​ផ្នែក​មួយ​កាន់តែ​ធ្វើឲ្យ​កិត្តិនាម​​ស្ថាបត្យកម្មដ៏អស្ចារ្យមួយលើ​លោក ល្បី​រន្ទឺ​បន្ថែម​ទៀត។

ប្រាសាទអង្គរវត្តដែល​មានឈ្មោះដើមថា “បរមវិស្ណុលោក” នឹង​សាយភាយ​ទៅ​ដល់​ទេសចររាប់លាន​នាក់ បាន​ឃើញ​​​ពី​ភាព​ពិសិដ្ឋអស្ចារ្យនៃ​មរតក​ដូនតា តាមរយៈ​បទ​ចម្រៀង ​ “ASIAN STATE OF MINE” នៅពេល​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ ប្រជាជន​គេ​នឹង​ទស្សនាបទ​​ចម្រៀង។

ក្នុង teaser បទ​ ​ “ASIAN STATE OF MINE” មិន​បាន​បង្ហាញ​អ្វី​ច្រើន​ឡើយ ក្រៅពី​សាច់​ភ្លេង​បន្តិច និង​សំឡេង​ពោល​ជា​ភាសាជប៉ុន ប៉ុន្តែ​អ្នក​គាំទ្រ​របស់​តារា​រ៉េបទាំង ៥ រូប ជឿជាក់​ថា ស្នាដៃ​នោះ ចេញ​មក​ប្រាកដ​ជា​ល្អ ព្រោះ​ម្នាក់​ៗ​ពូកែទាំង
lyric និង fow៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *