ឥទ្ធិពលខ្លាំងមិនធម្មតា! ទោះផ្ទុះរឿងអាស្រូវច្រើន តែចំណូលប្រចាំ ២០២៤ របស់ HYBE នៅតែបន្តកើនឡើង

នៅថ្ងៃទី២៥ ខែកុម្ភៈកន្លងទៅ HYBE បានបើកបង្ហាញនូវចំណូលប្រចាំឆ្នាំ ២០២៤ របស់ខ្លួន ដោយអះអាងថា នេះជាចំណូលដែលច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្ត ជាមួយនឹងទឹកប្រាក់ប្រមាណ ២.២៥ ទ្រីលានវ៉ុន ឬ ១៦០០ លានដុល្លារអាមេរិក។

ក្រុមហ៊ុនចម្រៀងដែលជាទ្រនំរបស់ BTS, TXT, Illit និងក្រុមជាច្រើនទៀត បានបញ្ចេញតួលេខចំណូលសរុបប្រចាំឆ្នាំ​ ដោយប្រាក់ចំណូលដែលក្រុមហ៊ុនយក្សមួយនេះរកបាននៅក្នុងឆ្នាំ ២០២៤ នេះ មានកើនឡើងចំនួន​ ៤ភាគរយ បើប្រៀបធៀបទៅនឹងចំណូលកាលពីឆ្នាំ ២០២៣។

បន្ថែមពីងារជាក្រុមហ៊ុនកម្សាន្តទី១ របស់កូរ៉េខាងត្បូងដែលអាចរកប្រាក់ចំណូលបានខ្ទង់ ២ ទ្រីលានវ៉ុនកាលពីឆ្នាំ ២០២៣ នៅក្នុងឆ្នាំ ២០២៤នេះ HYBE បានប្រាប់ថា ចំណូលក្នុងឆ្នាំនេះជាចំណូលដែលច្រើនបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុនខ្លួន ចាប់តាំងពីបង្កើតក្រុមហ៊ុនដំបូង​ជាមួយឆ្នាំដើមថា Big Hit Entertainment Co, Ltd. កាលពីឆ្នាំ ២០០៥។

ប្រភពចំណូលធំៗ របស់ក្រុមហ៊ុនខាងលើនេះ បានមកពីការលក់អាល់ប៊ុម កម្មវិធីប្រគុំតន្រ្តី កម្មវិធី Fan Meeting និងការលក់វត្ថុអនុស្សាវរីយ៍។ ជាក់ស្ដែង កាលពីឆ្នាំទៅ Seventeen ជាក្រុមបុរសរបស់ HYBE ដែលមានចំនួនអាល់ប៊ុមលក់ចេញច្រើនជាងគេ ក្នុងចំនួន ១០លានច្បាប់ ឬស្នើនឹង ២៩.៨ ភាគរយ។ ទន្ទឹមគ្នានេះ NewJeans ឬ NJZ​ ជាក្រុមនារីដែលលក់អាល់ប៊ុមបានច្រើនបំផុត សរុបចំនួន ៣លានច្បាប់។

ដោយឡែក កាលពីឆ្នាំ២០២៤ HYBE បានរៀបចំកម្មវិធីប្រគំតន្ត្រីសរុបចំនួន ១៤៧ ទន្ទឹមគ្នានឹងកម្មវិធី Fan Meeting ចំនួន ២៥ កម្មវិធី ដែលជាប្រភពចំណូលដ៏ធំបំផុតរបស់ក្រុមហ៊ុនមួយនេះ។ ជាកស្ដែង ត្រឹមឆមាសទី ៤ តែមួយប៉ុណ្ណោះ HYBE អាចរកចំណូលពីវិធីសាស្រ្តមួយនេះ បានរហូតដល់ទៅ ១៨៨.៩ ពាន់លានវ៉ុន ឬប្រមាណ ១៣២លានដុល្លារអាមេរិកបាត់ទៅហើយ ដែលចំនួននេះមានការកើនឡើងស្ទើរតែទ្វេដង បើផ្ទឹមគ្នានឹងចំណូលនៅក្នុងរយៈពេលតែមួយ កាលពីឆ្នាំ២០២៣។

សម្រាប់ការលក់វត្ថុអនុស្សាវរីយ៍ ឬ​ Merchandise វិញ ក៏មានការហក់ឡើងខ្លាំងណាស់ដែរ ដោយវត្ថុទាំងនេះ​ ជាទូទៅទទួលបានការគាំទ្រខ្លាំងនៅកំលុងពេលកម្មវិធីប្រគំតន្ត្រី។ ដោយលម្អិត កាលពីឆ្នាំទៅ HYBE ទទួលបានចំណូលសរុប ៤២០ ពាន់លានវ៉ុន ឬ ២៩៣.៤ លានដុល្លារអាមេរិក ស្មើនឹង ២៩.១ភាគរយ។

បន្ថែមពីនេះ ក្រុមហ៊ុនមេរបស់ Big Hit Music, Source Music, Belift Lab, Pledis Entertainment, KOZ Entertainment និង ADOR ក៏នៅតែបន្តបង្កើនឥទ្ធិពលរបស់ខ្លួនទៅកាន់ផ្នែកផ្សេងៗនៃពិភពលោកផងដែរ តួយ៉ាងប្រទេសជប៉ុន, សហរដ្ឋអាមេរិក និងអាមេរិកឡាទីនជាដើម។ ជាភស្តុតាង កាលពីឆ្នាំ២០២៤នេះ HYBE បានបង្កើតក្រុមចម្រៀងនារីចម្រុះជាតិសាសន៍ Katseye ដែលមានមូលដ្ឋានតាំងនៅសហរដ្ឋអាមេរិក។

លើសពីនេះទៀត នៅក្នុងឆ្នាំ ២០២៥នេះ  HYBE ក៏បានតាំងចិត្តពង្រឹងការងារនៅក្នុងសហរដ្ឋអាមេរិក តាមរយៈការបង្កើតក្រុមចម្រៀងបុរសថ្មីមួយទៀត ដោយមានការសហការណ៍រួមគ្នាជាមួយនឹង​ Ryan Tedder ដែលជាផលិតករល្បីឈ្មោះធ្លាប់រួមការងារជាមួយនឹងតារាចម្រៀងធំៗ ដូចជា Beyoncé, Adele និង Ed Sheeran ជាដើម។

យ៉ាងណាមិញ កាលពីឆ្នាំមុននេះ​ HYBE ក៏មានផ្ទុះរឿងអាស្រូវមិនតិចដែរ។ ជាក់ស្ដែង ក្រុមហ៊ុនមួយនេះបានទទួលរងការរិះគន់ខ្លាំង ក្រោយពីការបែកធ្លាយរបាយការណ៍ឧស្សាហកម្មតន្ត្រីប្រចាំសប្ដាហ៍ ដែល HYBE បានសរសេររិះគន់តារារបស់ក្រុមហ៊ុនផ្សេង​។ បន្ថែមពីនេះទៀត HYBE ក៏មានបញ្ហាចម្រូងចម្រាសជាមួយនឹង NewJeans ឬ NJZ ផងដែរ ដោយជម្លោះនេះនៅតែបន្តរហូតមកដល់សព្វថ្ងៃ៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *