កម្ពុជាធ្វើជាម្ចាស់ផ្ទះទទួល Miss Global ទាំង ៧៥ ប្រទេស ខណៈតំបន់ទេសចរណ៍ទាំងនេះនឹងស្វាមគមន៍កញ្ញាឯក

ជា​ថ្មី​ម្ដង​ទៀត​ព្រឹត្តិការណ៍​ប្រកួត​សម្រស់​លំដាប់​ពិភពលោក Miss Global នឹង​​ចាប់ផ្ដើម​ប្រកួត​ហើយ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដោយ​កម្ពុជា​ក៏​ត្រៀម​ខ្លួន​ធ្វើ​ជា​សហ​ម្ចាស់​ផ្ទះ ជាមួយ​ម្ចាស់​ផ្ទះ​មួយ​ទៀត គឺ​ប្រទេស​ថៃ។

Miss Global នឹង​ផ្ដល់​ចំណេញ​ច្រើន សម្រាប់​កម្ពុជា​ពិសេស​គឺ​ឱកាស​ផ្សព្វផ្សាយ​ពី​សិល្បៈ​វប្បធម៌ និង​សក្ដានុពល​របស់​កម្ពុជា​ទៅ​កាន់​ពិភពលោក ខណៈ​ដែល​បេក្ខភាព​កំពូល​សម្រស់​មក​ពី​ជុំវិញ​ពិភព​លោក។ នេះ​ជា​ឆ្នាំ​ទី ១១ ហើយ​ដែល​ព្រឹត្តិការណ៍​ប្រកួត​ប្រជែង​សម្រស់​លំដាប់​អន្តរជាតិ​មួយ​នេះ បង្កើត​ឡើង ដោយ​ដំបូង​សហរដ្ឋអាមេរិក ហើយ​កម្ពុជា​ធ្លាប់​ធ្វើជា​ម្ចាស់​ផ្ទះ​កាល​ពី​អំឡុង​ឆ្នាំ ២០១៧ និង​ធ្លាប់​ធ្វើ​សហ​ម្ចាស់​ផ្ទះ​កាល​ពី​ឆ្នាំ ២០២៣។

ឆ្នាំនេះ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជាមួយ​នឹង​កម្មវិធី​បំពាក់​ឆៀង កម្មវិធី​សប្បុរសធម៌​ជួយ​ដល់​មជ្ឈមណ្ឌល​ស្ត្រី​ដែល​មាន​វិបត្តិ ក្មេងកំព្រា និង​សិស្ស​ក្រីក្រ។ កម្ម​វិធី​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នឹង​ធ្វើ​ឡើង​នៅ​កម្ពុជា ខណៈ​ដែល​កម្មវិធី​ប្រកួត​ឈុត​ហែល​ទឹក ត្រូវ​បាន​លប់​ចោល ដោយ​ងាក​មក​ធ្វើ​កិច្ច​ការងារ​សប្បុរសធម៌​នៅ​កម្ពុជា​ជំនួស​វិញ។ ​រាជធានី​ភ្នំពេញ ​កន្លែង​រមណីយដ្ឋាន​ដូចជា ​សារមន្ទីរជាតិ​កម្ពុជា ព្រះបរមរាជវាំង វត្តភ្នំ ទួល​ស្លែង ជើងឯក និង​ការ​បង្អួត​ពី​អាហារ សិល្បៈ​វប្បធម៌ និង​នាំ​កញ្ញា​ឯកទាំងអស់​ទៅ​ទស្សនា ហើយរមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​​​ខេត្ត​តាកែវ ​ ប្រាសាទ​តា​ព្រហ្ម ឬ​ហៅ​ថា​ប្រាសាទ​ទន្លេបាទី នឹង​​ក្លាយ​ជា​ទីតាំង​សម្រាប់​កញ្ញាឯក​មក​ពី​បណ្ដា​ប្រទេស​ទាំង ៧៥ បង្ហាញ​ឈុត​តំណាង​ជាតិ​។

Miss Global Cambodia ឃុន ស្រីខួច ត្រូវ​បាន​ក្លាយ​ជា​បេក្ខភាព​ផ្លូវការ​តំណាង​ឲ្យ​កម្ពុជា​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​នេះ ខណៈ​ដែល​មុន​កម្មវិធី​ប្រកួត​មក​ដល់ នាង​បាន​ត្រៀម​រួច​ជាស្រេច ក្នុង​ការ​ចូលរួម​ប្រកួត និង​ការ​ស្វាគមន៍​វត្តមាន​កញ្ញា​ឯក​ទាំងអស់​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ។ កម្មវិធី​ទាំងអស់​ចាប់ផ្ដើម​តាំង​ពី​ថ្ងៃ២៣ ខែ​កុម្ភៈ ដល់​ថ្ងៃ​៣ ខែ​មីនា ឆ្នាំ ២០២៥ ។​

ផលិតកម្ម​មហាហង្ស នឹង​គ្រប់គ្រង​ការ​ផលិត​នៅ​កម្ពុជា​ ហើយ​កម្ពុជា នឹង​ចំណេញ​ច្រើន​ពី​ការ​ប្រកួត​កម្មវិធី​អន្តរជាតិ​មួយ​នេះ ព្រោះ​តែ​បេក្ខភាព​តំណាង​ឲ្យ​ប្រទេស​ទាំង ៧៥ នឹង​ធ្វើ​បទ​បង្ហាញ​ការ​ថតរូប ការ​ចូលរួម​សកម្មភាព​សង្គម និង​ព្រឹត្តិការណ៍​សំខាន់​ៗ ដោយ​នាំ​យក​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត អាហារ​ឈ្ងុយឆ្ងាញ់ ស្នាម​ញញឹម​រួសរាយ​រាក់ទាក់​របស់​ប្រជាជន​ខ្មែរ ​បង្ហាញ​ទៅ​កាន់​ពិភព​លោក។ ក្រោយពី​បញ្ចប់​សកម្មភាព​បង្ហាញ​ខ្លួន និង​កម្មវិធី​នានា​ហើយ បេក្ខភាព​ទាំងអស់​នឹង​ត្រូវ​ត្រឡប់​ទៅ​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី៣ ខែ​មីនា ឆ្នាំ ២០២៥ ខាង​មុខ​នេះ។

ជាក់ស្ដែង កាលពីល្ងាចថ្ងៃទី២៤ ខែ​កុម្ភៈ កន្លងទៅ នៅ​សណ្ឋាគារ Sun & Moon Riverside មាន​រៀបចំ​ពិធី​បំពាក់​ឆៀង​ផ្លូវការ​ជូន​កញ្ញាឯក​ទាំង​៧៥ ប្រទេស មកពី​ជុំវិញ​ពិភពលោក ហើយ​ថ្ងៃ​បន្ទាប់​កញ្ញា​ឯក​រូប​ស្រស់​ទាំងអស់ បាន​នាំគ្នា​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​ទេសចរណ៍​សំខាន់​ជុំ​វិញ​ភ្នំពេញ ដូចជា ព្រះបរមរាជវាំង, រង្វង់​មូល​វិមាន​ឯករាជ្យ , សារមន្ទីរជាតិ​ជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់ ដែល​ភ្ញៀវ​ទេសចរ​បរទេស​ពុំ​មើល​រំលង​គ្រប់​ពេល​ធ្វើ​ដំណើរ​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​សាក​ល្បង​ភ្លក់​ម្ហូប​អាហារ​តាម​ផ្លូវ (street food) របស់​ប្រជាជនកម្ពុជាមានឱជារសឆ្ញាញ់ ​ពិសេស​នំបញ្ចុក ជាម្ហូបបង្ហាញពីអត្តសញ្ញាណខ្មែរតែម្តង៕

រូបភាព៖ ផ្ដល់ឲ្យ និងMiss Global Organization



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *