កូនក្រុម នរិទ្ធ ៣ រូបនេះ ចេញមកផ្អើល The Rapper Cambodia វគ្គ Battle Round

វគ្គ Battle Round ​សប្ដាហ៍​ដំបូង​របស់​កម្មវិធី The Rapper Cambodia ទស្សនិកជន​បាន​ឃើញ ​និង​ស្ដាប់​បទ​ថ្មី និង​ការ​រ៉េប​ស្ទីល៍ប្លែក និព្រម​ទាំង​ការ​សម្ដែង​របស់​បេក្ខជន​ដែល​ជា team របស់ coach នរិទ្ធ ជាពិសេស ៣ នាក់ Vanno, Kan ហើយនិង Emi ដែល​ត្រូវ​ចាប់​ក្រុម​តែ​មួយ។

ក្រោយ​ចម្រាញ់​បេក្ខជន​ទាំង ៥ សប្ដាហ៍ ​ក្នុង​វគ្គ Audition មក coach នរិទ្ធ ទទួល​បាន​កូន​ក្រុម ១០ រូប។ វគ្គ Battle Round នេះ​គឺ​ជា​វគ្គ​ដែល​កូន​ក្រុម​របស់ Coach នីមួយៗ​ត្រូវ​បាន​បំបែក​ទៅ​ជា ៤ ក្រុម ​ហើយ​ត្រូវ​ប្រកួតប្រជែង​គ្នា ដើម្បី​រក​អ្នក​ជើង​ខ្លាំង​អាច​ឈាន​បន្ត​ទៅ​វគ្គ​ក្រោយ​ៗ​ទៀត​បាន។

សម្រាប់ Vanno, Kan ហើយនិង Emi បាន​បកស្រាយ​បទ “ពួកម៉ាកទាំង 3”។ Team នេះ ចេញ​មកពិតជា​កក្រើក​ឆាក ដោយសារ Vibe ស្រដៀង​គ្នា​ហើយ​នោះ អ្នក​ទាំង ៣ ក៏​សុទ្ធតែ​ពូកែ​ពាក្យ​សម្ដី និង​ចុង ជួន លែបខាយ​បែប​លេងសើច​ឆ្លងឆ្លើយ ញុះ​គ្នា​លេង​តាម​យ៉ាង​រីករាយ។ មិន​ត្រឹម​តែ​ច្រៀង រ៉េប ទាក់​ទាញ​ឡើយ Vanno, Kan ​និងEmi ថែម​ទាំង​លេង​ក្បាច់​រាំ​បាន​រស់រវើក ស៊ី​ជាមួយ​បទ​ភ្លេង​ទៀត។

Vanno, Kan និង Emi ច្រៀង​រៀបរាប់​ពី​សមត្ថភាព​ផ្សេង​ៗ​រៀង​ខ្លួន មិន​អស់​ត្រឹម​នេះ​ឡើយ “ពួកម៉ាកទាំង 3” បាន​បង្ហាញ​ថា ខ្លួន​គេ​មក​ពី​តំបន់​ផ្សេង​ៗ​គ្នា តាម​តាមរយៈ​ចម្រៀង​ទៀត​ផង។ និយាយ​ពី punchline របស់​អ្នក​ទាំង ៣ រឹតតែ​ធ្វើឲ្យ​បទ​មួយ​នោះ​ស្ដាប់​ហើយ​ចង់​ស្ដាប់​ទៀត សូម្បី​តែ coach ក៏​សរសើរ​ដូច​គ្នា។

សម្រាប់ coach ផ្ទាល់​គិត​ថា​ទាំង Vanno, Kan ហើយនិង Emi មាន​ភាព unique រៀង​ៗ​ខ្លួន ហើយ​ឃ្លា​ដែល​ម្នាក់​ៗ​ច្រៀង គឺ​បង្ហាញ​ពី​ខ្លួន​គេ​តែម្ដង។ អ្នក​ទាំង ៣ មិន​ត្រឹម​តែ​ច្រៀង​ឲ្យ​អ្នក​ទៅ​មើល​ផ្ទាល់​រាំ​លេង​កម្សាន្ត​តាម​ចង្វាក់​ភ្លេង​ប៉ុណ្ណោះ​ទេ​សូម្បី​តែ producer ទាំង ២ និង coach ទាំង ៤ ក៏​អត់​ទ្រាំ​មិន​បាន រាំ​លេង​កម្សាន្ត​តាម​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។