Taylor Swift ក្លាយជាតារាចម្រៀងតែមួយគត់លើលោកដែលក្លាយជាសេដ្ឋីពាន់លានដុល្លារតាមរយៈការងារចម្រៀង

តារាចម្រៀងជោគជ័យបំផុតប្រចាំជំនាន់គឺ Taylor Swift ទើបតែបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀត បន្ទាប់ពីទស្សនាវដ្តីពាណិជ្ជកម្មពិភពលោក Forbes បានប្រកាសនាពេលថ្មីៗនេះថានាងបានក្លាយជាមហាសេដ្ឋីពាន់លានដុល្លារផ្លូវការ រួមជាមួយនឹងមហាសេដ្ឋីថ្មីៗជាច្រើននាក់មកពីជុំវិញពិភពលោក។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ​នាង​ជា​មហាសេដ្ឋី (billionaire) ​ដំបូង​គេ​ដែល​មិន​បាន​រក​ប្រាក់​ពី​អាជីវកម្ម​ផ្សេង​ៗទៀតនោះទេ ខណៈ​ទ្រព្យ​សម្បត្តិ​ចម្បងរបស់នាងគឺបាន​ពី​ការងារចម្រៀង និងប្រគំតន្ត្រី។

ទស្សនាវដ្តី Forbes រាយការណ៍ថា Taylor Swift នៅវ័យ ៣៤ ឆ្នាំបានក្លាយជាមហាសេដ្ឋីជាផ្លូវការ ដោយកន្លង​មក​នាង​រក​បាន​ប្រាក់​ចំណូល​យ៉ាង​ច្រើន​ពី​ដំណើរ​ប្រគំ​តន្ត្រី The Eras Tour និងការលក់សិទ្ធិលើបទចម្រៀង ព្រមជាមួយអចលនទ្រព្យមួយចំនួន។

ទស្សនាវដ្ដី Forbes ក៏បានបង្ហាញដែរថា Taylor Swift គឺជាតារាចម្រៀងតែម្នាក់គត់ដែលក្លាយជាមហាសេដ្ឋីតាមរយៈចម្រៀង និងការប្រគំតន្ត្រី ខណៈការប្រគំតន្ត្រីទេសចរណ៍ The Eras Tour តែមួយអាចរកចំណូលបានជាង ១ ពាន់លានដុល្លារទៅហើយ។ ចាប់តាំងពីចាប់ផ្ដើមដំបូងក្នុងខែមីនា ឆ្នាំ ២០២៣ ដំណើរប្រគំតន្ត្រីនេះមិនទាន់ដល់ទីបញ្ចប់នៅឡើយទេ ខណៈដែល Taylor Swift កំពុងសម្រាក ដើម្បី​ត្រៀម​វិល​ត្រឡប់​ទៅសម្ដែង​នៅ​អឺរ៉ុប​ក្នុង​ខែ​ឧសភា​ខាង​មុខ ហើយនឹងបន្តរហូតដល់ខែសីហា។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Taylor Swift បានចេញអាល់ប៊ុមជាច្រើន ទាំងអាល់ប៊ុមចម្រៀងថ្មី និងការថតបទចាស់ៗឡើងវិញ ដែលធ្វើឱ្យប្រាក់ចំណូលរបស់នាងកើនឡើងជាលំដាប់ ព្រោះ​មិន​ថា​ចេញ​ស្នាដៃ​ប៉ុន្មាន​ឈុត ការ​លក់​អាល់ប៊ុម​ទាំង​នោះនៅ​តែ​មាន​កម្រិត​ខ្ពស់​បំផុត​។ ជាងនេះទៅទៀត នាង​ក៏អាច​រក​ប្រាក់​បាន​តាមរយៈ​ភាពយន្ត​ប្រគំ​តន្ត្រី “Taylor Swift | The Eras Tour” សម្រាប់​អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក​ដែល​មិន​អាច​ចូល​រួម​ការ​ប្រគំ​តន្ត្រីដោយ​ផ្ទាល់​បាន។ ជាលទ្ធផល ភាពយន្តប្រគំតន្ត្រីរបស់នាងរកចំណូលបានជាង ២៦១ លានដុល្លារ និងបានក្លាយជាភាពយន្តបែបប្រគំតន្ត្រីដែលរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។

ប្រាក់ចំណូលរបស់ Taylor Swift ទំនងជានឹងកើនឡើងបន្តក្នុងពេលឆាប់ៗនេះ ខណៈដែលនាងត្រៀមចេញអាល់ប៊ុមថ្មីរបស់នាង The Tortured Poets Department នៅថ្ងៃទី ១៩ ខែមេសា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក