តារាចម្រៀងខេប៉ុបល្បី G-Dragon បានប្រកាសពីដំណឹងត្រៀមត្រឡប់មកបញ្ចេញចម្រៀងសាជាថ្មីឆាប់ៗ នេះ។ ការត្រឡប់មកវិញលើកនេះគឺជាលើកដំបូងផងដែរ ក្រោយលោកចូលរួមជាមួយផលិតកម្មថ្មី Galaxy Corporation និងអស់រយៈពេល ៧ ឆ្នាំដែលលោកខកខានបញ្ចេញចម្រៀងទោល។



នៅថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០២៤ ផលិតកម្ម Galaxy Corporation បានប្រកាសជាផ្លូវការថា តារាប្រុស G-Dragon នឹងត្រៀមត្រឡប់មកបញ្ចេញចម្រៀងថ្មីឆាប់ៗនេះ ដោយនៅឆមាសទី ២ ឆ្នាំ ២០២៤ G-Dragon នឹងចាប់ផ្ដើមផ្សព្វផ្សាយចម្រៀងថ្មី។ ការត្រឡប់មកវិញ ក្រោមការគ្រប់គ្រងរបស់ផលិតកម្មថ្មី លោកនឹងផ្ដោតលើសកម្មភាពក្រៅប្រទេស ជាពិសេសលោកនឹងទៅបន្ដសកម្មភាពផ្សព្វផ្សាយនៅប្រទស ជប៉ុន។
តារាប្រុស G-Dragon បានបញ្ចេញមុខជាផ្លូវការជាមួយក្រុមចម្រៀងបុរស BIGBANG ក្នុងឆ្នាំ ២០០៦។ លោកបានបញ្ចេញបទចម្រៀងទោលដំបូងក្នុងឆ្នាំ ២០០៩ និងទទួលបានការគាំទ្រយ៉ាងខ្លាំង ជាបន្ដបន្ទាប់បទចម្រៀងដ៏ប្លែកពិសេស អស្ចារ្យរបស់លោក ធ្វើឲ្យអ្នកគាំទ្រខេប៉ុបដាក់រហ័ស្សនាមលោកថាជា ស្ដេចចម្រៀងខេប៉ុប។



G-Dragon បានប្រកាសចាកចេញពីផលិតកម្ម YG នៅក្នុងឆ្នាំ ២០២៣ ក្រោយសហការគ្នាអស់រយៈពេលជាង ១៦ ឆ្នាំ។ ក្រោយមក លោកបានចុះកុងត្រាជាមួយផលិតកម្ម Galaxy Corporation សម្រាប់ការផ្សព្វផ្សាយសកម្មភាពទោលរបស់ខ្លួន៕




















































Account
Security
Favourite Content