មហិច្ឆតាធំ! ឈ្នះមកុដពីអន្តរជាតិក្តៅៗ ល្អហួស ប្រកាសគម្រោង comeback ខណៈ sponsor ធំ ត្រៀមជួយជានិច្ច

យុវតី ល្អហួស ដែលទើបឈ្នះមកុដ Miss Preteen Junior Idol World 2024 ក្តៅៗ បាននាំយកភាពជោគជ័យត្រឡប់មកកម្ពុជាវិញហើយ កាលពីរសៀលថ្ងៃទី២ ខែមេសា ម្សិលមិញ ដោយមានការ​ទទួលស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមគ្រួសារ ម្ចាស់ប្រេនឡាកាម៉ូ និងបណ្តាហ្វេនៗរបស់នាង។

សំឡេងភ្លេងឆៃយ៉ាំខ្មែរ បានបន្លឺឡើងកងរំពងនៅបរិវេណច្រកចេញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួមជាមួយផ្ទាំងបាច់ផ្កាដ៏ធំសម្បើម ត្រូវបានរៀបចំស្វាគមន៍ ល្អហួស ហើយសំឡេងហ៊ោកញ្ជ្រៀវរបស់ហ្វេន បានធ្វើឱ្យយុវតីរូបស្រស់នេះ រំភើបចិត្តខ្លាំងរកអ្វីមកប្រៀបធៀបពុំបានឡើយ។

ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងស្រុកជាច្រើនស្ថាប័ន ម្ចាស់មកុដ Miss Preteen Junior Idol World 2024 ថា នាងរំភើបចិត្តខ្លាំងមែនទែន ព្រោះមិននឹកស្មានថា មានការរៀបចំទទួលស្វាគមន៍ធំដុំបែបនេះឡើយ។ រឹតតែរំភើបនោះគឺមានហ្វេនៗច្រើនមែនទែនដែលបានមករង់ចាំទទួលស្វាគមន៍នាង។

យុវតីវ័យ ១៥ ឆ្នាំបន្តថា នាងធ្លាប់ស្រមៃឃើញរូបភាពដែលកំពុងកើតឡើងនេះ​ គឺការដង្ហែក្បួនធំស្វាគមន៍ភាពជោគជ័យរបស់នាង ហើយពេលនេះក្តីស្រម៉ៃ​នេះពិតជា​ក្លាយជាការពិត នាង​សប្បាយចិត្តខ្លាំងណាស់។ មកុដ Miss Preteen Junior Idol World 2024 ដែលនាងទទួលបាននេះ គឺបានមកពីរួមស្មារតី សាមគ្គីភាពគ្នារបស់ក្រុមគ្រសារ ក្រុមហ៊ុន ហ្វេនៗ និងពុកម៉ែបងប្អូនទាំងអស់ដែលតែងតែស្រលាញ់គាំទ្រនាងរហូត ទើបធ្វើឱ្យនាងទទួលបានភាគជោគជ័យលើឆាកអន្តរជាតិដូចពេលនេះ។

មួយទៀតនោះគឺ ការ sponsor យ៉ាងពេញទំហឹងពីម្ចាស់ប្រេន ឡាកាម៉ូ ដែលបានចំណាយប្រាក់យ៉ាងច្រើនឧបត្ថម្ភទៅលើឈុតតំណាងជាតិ។ កូនស្រីរបស់ ដេននី ក្វាន់ អះអាងថា ក្រោយឈ្នះមកុដអន្តរជាតិ Miss Preteen Junior Idol World 2024 នាងមានការងារត្រៀមធ្វើហូរហែ ទាំង​ក្នុង និងក្រៅស្រុកផងដែរ។ 

ខ្លួនតូចមហិច្ឆតាធំ ល្អហួស បានប្រកាសមុខអ្នកសារព័ត៌មានក្នុងស្រុកជាច្រើនស្ថាប័នថា នាងនៅមានក្តីស្រម៉ៃធំជាងនេះទៀត គឺចង់ comeback មកប្រកួតបវរកញ្ញាជាថ្មីនៅចន្លោះ ៣-៤ ឆ្នាំខាងមុខ ប៉ុន្តែជាកម្មវិធីអ្វីនោះគឺសុំមិនបញ្ជាក់ឡើយ គ្រាន់តែថា​ ពេលនេះមានកម្មវិធីក្នុងចិត្តរួចរាល់ហើយ។

ឮបានបែបនេះភ្លាម ម្ចាស់ប្រេន ឡាកាម៉ូ ដែលជាម្ចាស់ sponser ធំរបស់ ល្អហួស បានប្រកាសជួយ sponsor នាងយ៉ាងពេញទំហឹង ព្រោះអ្នកស្រីជឿជាក់លើសមត្ថភាព និងទេពកោសល្យ ល្អហួស ថា យុវតីកម្ពុជារូបនេះពិតជាអាចនាំយកភាពជោគជ័យក្នុងកម្មវិធីបវរកញ្ញាធំជាងនេះ។ ពិសេសក្រោយឃើញសមត្ថភាពរបស់ ល្អហួស ប្រកួតលើឆាក Miss Preteen Junior Idol World 2024 រឹតតែធ្វើឱ្យអ្នកស្រីមានទំនុកចិត្តលើក្មេងស្រីរូបនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កូនខ្មែរកាត់រុស្ស៊ី ឌៀប សុហ្វៀរ៉ា សិល្បករស្រករក្រោយ កំពុងត្រូវប៉ាន់ការងារសិល្បៈ

ប្រិយមិត្តអ្នកនិយមតាមដានរឿងរ៉ាវសិល្បៈពិតជាបានស្គាល់ កូនខ្មែរកាត់រុស្ស៊ី យុវតី ឌៀប សុហ្វៀរ៉ា ដែលនាងជាសិល្បករ​ស្រករក្រោយម្នាក់ កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង​ក្រោយឈ្នះ

មកស្គាល់បុរសនៅពីក្រោយ ការបង្កើតតុក្កតាចម្លែក Labubu ដែលកំពុងពេញនិយម

ប្រិយមិត្ដជាច្រើនប្រហែលជាបានឃើញតុក្កតាបិសាចចម្លែកមួយប្រភេទ ដែលកំពុងពេញនិយមលើបណ្ដាញសង្គមមានឈ្មោះថា Labubu។ Labubu ជាតួអង្គតុក្កតាមួយ​បង្កើត​ឡើងដោយ

សិក្ខាសាលាផលិតវីដេអូកុមារលើកទី១ របស់ SEAVFC ២០២៤ បញ្ចប់ដោយក្ដីរីករាយពីឪពុកម្ដាយ

កាលពីថ្ងៃទី១៦ ខែមិថុនាកន្លងទៅនេះ «មហោស្រពភាពយន្តវីដេអូសម្រាប់កុមារអាស៊ីអាគ្នយ៍» (Southeast Asia Video Festival for Children - SEAVFC) បានរៀបចំ

សន្ទុះគាំទ្រខ្លាំង! ភាពយន្តខ្មែររឿង «​បណ្ដាសានាងរាត្រី» រកចំណូលបានច្រើនបំផុតនៅតៃវ៉ាន់

សន្ទុះ​នៃ​ការ​គាំទ្រ​​ភាពយន្ត​ខ្មែរ​រឿង​ «​​បណ្ដាសា​នាង​រាត្រី​» បាន​បំបែក​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ក្នុង​ប្រទេស​តៃវ៉ាន់ ​​ក្លាយជាភាពយន្តដែល​រក​ចំណូល​បាន​ច្រើន​បំផុត​ពី​ការ​លក់​សំបុត្រ​ចូល​

Stray Kids ត្រៀមវាយលុកតារាងតន្ត្រីកូរ៉េ និងពិភពលោកជាមួយអាល់ប៊ុមទី៩

កាលពីថ្ងៃ១៩ ខែមិថុនា ផលិតកម្ម JYP Entertainment បានប្រកាសឱ្យដឹងថា អាល់ប៊ុមទី៩ របស់ក្រុម Stray Kids មានចំណងជើងថា "ATE" ដោយនឹងបង្ហាញពីថាមពលរីករាយរបស់

សុភាពនារីមាន ៣ ចំណុចនេះ អាចដាក់ពាក្យចូលប្រកួតកម្មវិធី Miss Cambodia 2024 បានហើយ!

ស្របពេលដែលកម្មវិធីប្រកួត Miss Cambodia 2024 នៅបន្តបើកទទួលពាក្យជ្រើសរើសបេក្ខនារី រហូតដល់ចុងខែកក្កដា ឆ្នាំ ២០២៤ សំណាង អេលីណា Miss International Cambodia

ទម្លាយគម្រោងបន្តរបស់សមាជិក BLACKPINK ក្រោយរកទ្រនំបានរៀងៗខ្លួន

បន្ទាប់ពីចែកផ្លូវគ្នាដើម្បីផ្ដោតលើការងារទោលរៀងៗខ្លួនជាង១ឆ្នាំ នៅពេលនេះមានសេចក្ដីរាយការណ៍ថាសមាជិកទាំង ៤ របស់ក្រុម BLACKPINK មានគម្រោងជួបជុំគ្នាម្តងទៀតសម្រាប់

គូស្នេហ៍ យ៉ាងគួ សៀវឡុងនី កំពុងត្រូវសង្ស័យដើរដល់ផ្លូវបញ្ចប់ ក្រោយរៀបការ ៨ ឆ្នាំ

កាលពីឆ្នាំ ២០១៤ រឿងភាគល្បី The Romance Of The Condor Heroes បានធ្វើឲ្យតារាសម្ដែងប្រុសចិន Chen Xiao និងតារាស្រី Michelle Chen ដែលជាតួឯក បានលង់ស្រឡាញ់គ្នា និងចាប់ដៃគ្នាចូលរោងមង្គលសាងគ្រួសារយ៉ាងមានសុភមង្គល។

បាត់មួយរយៈ ពេលនេះ Kara ប្រកាសត្រលប់មកឆាកតន្ត្រីវិញនៅខែក្រោយ

ក្រុមចម្រៀងស្រីខេប៉ុបជំនាន់ទី២ដ៏ល្បីល្បាញ Kara បានប្រកាសត្រលប់មកឆាកតន្ត្រីវិញក្នុងខែកក្កដា ដែលជាការ Comeback លើកដំបូងក្នុងរយៈពេលមួយឆ្នាំ និងប្រាំបីខែ

Fan Page ទទូចឱ្យ ឈុំ ចាន់ដារ៉ា ចូលប្រកួត Miss Cambodia 2024 ក្រោយខកឱកាសទៅប្រកួតនៅប៉ូឡូញ

បវរកញ្ញារូបស្រស់ ឈុំ ចាន់ដារ៉ា បានខកខានឱកាសតំណាងកម្ពុជាទៅប្រកួតកម្មវិធី Miss Supranational 2024 នៅប្រទេសប៉ូឡូញ បាត់ទៅហើយ ធ្វើឱ្យហ្វេនៗ និងអ្នកនិយមគាំទ្រ