Tao បង្កើតប្រេនសំឡីអនាម័យ ព្រោះចង់ឱ្យស្ត្រីមានសុវត្ថិភាព​

Tao បានចែករំលែករឿងរ៉ាវពីក្រោយជំនួញអាជីវកម្មសំឡីអនាម័យរបស់ខ្លួន ដោយមានគោលបំណងចង់ឱ្យស្រ្តីទទួលបានសុវត្ថិភាព និងទំនុកចិត្តនៅពេលប្រើប្រាស់ ខណៈអាចរកចំណូលបានដល់ទៅ ១៥០លានយន់ ឬប្រមាណ ២១.៦លានដុល្លារអាមេរិក។

នៅថ្ងៃទី៥ ខែកុម្ភៈ នេះ Tao បានបង្ហាញវត្តមាននៅលើគណនី YouTube ភាសាកូរ៉េមួយ ដើម្បីចែករំលែកពីជីវិត និងអាជីវកម្មនៅពេលបច្ចុប្បន្ន។ តារាប្រុសវ័យ ៣២ឆ្នាំបាននិយាយថា៖ “ជីវិតរបស់ខ្ញុំគឺល្អណាស់ ហើយឥឡូវនេះខ្ញុំបានរៀបការហើយ”។

នៅពេលសាកសួរពីការងារប្រចាំថ្ងៃ អតីតសមាជិកក្រុម EXO រូបនេះ បានឆ្លើយតបវិញថា៖ “ផលិតផលចម្បងរបស់ខ្ញុំគឺសំឡីអនាម័យ។ ខ្ញុំចង់ឱ្យស្ត្រីអាចប្រើប្រាស់វាបានដោយមិនមានការព្រួយបារម្ភ។​ ខ្ញុំមិនមានអារម្មណ៍ខ្មាសអៀនចំពោះអាជីវកម្មនេះទាល់តែសោះ។ ខ្ញុំជឿថា វាជារឿងត្រឹមត្រូវដែលត្រូវធ្វើ”។

ជាក់ស្ដែង តារាប្រុសជនជាតិចិនរូបនេះ បានឱ្យដឹងថា ការចាប់ផ្ដើមអាជីវកម្មនេះ គឺក្នុងគោលបំណងចង់ឱ្យស្ត្រីមានសុវត្ថិភាពក្នុងការប្រើប្រាស់សំឡីអនាម័យ ក្រោយមានព័ត៌មានក្នុងប្រទេសចិនថា ក្រុមហ៊ុនមួយចំនួនបានយកផលិតផលអនាម័យដែលប្រើរួចមកកែច្នៃ និងលក់ឡើងវិញ។ លោកនិយាយថា រឿងនេះគឺជារឿងដែលគួរស្អប់ខ្ពើម និងប្ដេជ្ញាចិត្តផលិតសំឡីអនាម័យដែលត្រឹមត្រូវតាមស្ដង់ដាអនាម័យ។

ដ្បិតបានលក់ចេញជាង ១៥០លានបន្ទះ និងប្រមូលចំណូលបាន ២១.៦លានដុល្លារអាមេរិកក្ដី Tao បានសារភាពថា បច្ចុប្បន្ន លោកមិនទាន់ប្រមូលដើមទុនបានវិញនៅឡើយទេ ខណៈប្រាក់ចំណេញក៏តិចដូចគ្នា។ ជាក់ស្ដែង ដើមទុនខ្ពស់នេះ​ ក៏ដោយសារតែ លោកបានបង្កើតរោងចក្រដោយខ្លួនឯង ជំនួសដោយការជួលរោងចក្រផ្សេងផលិត ព្រោះលោកចង់ឱ្យអ្នកប្រើប្រាស់មានទំនុកចិត្ត។

ភរិយារបស់ Tao គឺ Xu Yiyang ក៏បានចូលរួមផ្ទាល់ក្នុងការអភិវឌ្ឍន៍ម៉ាកយីហោ និងបានធ្វើតេស្តសាកល្បងផលិតផលដោយផ្ទាល់ថែមទៀតផង។ លោកសង្កត់ធ្ងន់ថា ទំនុកចិត្ត គឺសំខាន់ជាងប្រាក់ចំណេញ៕​


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ក្រសួងវប្បធម៌ បើកបង្រៀនជំនាញវិជ្ជាជីវៈដូនតា ឥតគិតថ្លៃ នៅខេត្តទាំង ៩ នេះ

ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​រៀប​ចំ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដូនតា ដោយ​ឥត​បង់​ថ្លៃ សម្រាប់​ឆ្នាំ ២០២៦ ជូន​ដល់​អ្នក​ជំនាន់​ក្រោយ​ដែល​មាន​បំណង​ចង់​បន្ត​វេន ក៏​ដូច​ជា​ថែរក្សា ការពារ ចំណេះ​ជំនាញ​ពី​អ្នក​

CEO ចិត្តទូលាយ! Jisoo ជូនកាបូប Dior តម្លៃខ្ទង់ ៣០០០ដុល្លារ ដល់បុគ្គលិកជាកាដូ

ផ្អែកតាមការចុះផ្សាយរបស់ Kbizoom នៅថ្ងៃទី៧ ខែមេសា នេះ Jisoo បាននាំយកកាបូបយីហោប្រណិត Dior មកចែកជូនជាកាដូដល់បុគ្គលិក​ប្រចាំក្រុមហ៊ុនខ្លួន ដោយកាបូបខ្លះមានតម្លៃខ្ពស់ដល់ទៅ ៤.៤៥លានវ៉ុន ឬប្រមាណ

មិនធម្មតា! សាន្ត កុសុមៈ ចង់ក្លាយជាតារា K-Pop ធ្លាប់ទៅប្រកួត Audition ផលិតកម្ម SM

ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​សុខ​ៗ​ស្រាប់តែ​តារា​សម្ដែង និង​ជា​គ្រូ​បង្រៀន កញ្ញា សាន្ត កុសុមៈ បាន​ទម្លាយ​រឿង​ដែល​មហាជន​មិន​ធ្លាប់​ដឹង។ នោះ​គឺ​កញ្ញា​ធ្លាប់​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​តារា K-Pop និង​បាន​ដាក់​ពាក្យ​ចូល​ប្រកួត Audition ថែម​ទៀត​ផង ដោយ

ដំណឹងល្អសម្រាប់ Carat! SEVENTEEN ប្រកាសបន្ដកិច្ចសន្យាគ្រប់សមាជិកទាំង ១៣ នាក់ដដែល

ក្រុមចម្រៀងបុរសលំដាប់ពិភពលោក SEVENTEEN បានធ្វើឱ្យអ្នកគាំទ្រ ជាពិសេស Carat នៅទូទាំងសកលលោករំភើប និងកក់ក្តៅជាខ្លាំងបន្ទាប់ពី S.Coups

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *