​ម្ដាយ​ Tangmo ព្រម​អភ័យទោស​ក្រោយ​ទទួល​លុយសំណងជិត​ ១លាន​ដុល្លារ ខណៈ​មេធាវី​បង្ហើប​ថា​អ្នក​ដែល​គួរ​មាន​ទោស​ជាង​គេគឺ…

ចូល​សម្ភាសក្នុង​កម្មវិធី​ផ្សាយផ្ទាល់របស់​ប៉ុស្តិ៍លេខ​៣ថៃនៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា​នេះ ម្ដាយ​របស់​តារា​សម្ដែង​ Tangmo Nida គឺ​អ្នក​ស្រី Panida បាន​ឲ្យ​ដឹង​ថា អ្នក​ស្រីបាន​ទទួល​ប្រាក់​ប្រមាណ ៣០លាន​បាត ស្មើ​នឹងជិត ១លាន​ដុល្លារ ពី​លោក Por ​ដែលជាមនុស្ស​ម្នាក់ក្នុងចំណោម​ក្រុម​មិត្តភ័ក្តិដែលជិះទូកជាមួយ Tangmo ជាសំណង​ បន្ទាប់​ពី​មរណភាព​របស់​កូន​ស្រី។ នេះជាមូលហេតុ​មួយ​ដែល​អ្នក​ស្រី​ព្រម​អភ័យ​ទោស​ឲ្យ​លោក។

កាលពីរសៀលថ្ងៃទី៣ ខែមីនា នៅលើបណ្តាញសង្គមថៃ ក៏មានលេចលឺព័ត៌មានដែរថា លោក Por Tanuphat Lertthaweewit បានផ្ដល់​ប្រាក់ចំនួន ៣ លានបាត (ស្មើនឹង​ប្រមាណ ៩ម៉ឺនដុល្លារ) ទៅនាយកដ្ឋានប៉ូលីស Muang Nonthaburi ។ ដំណឹង​នេះ​បានធ្វើ​ឱ្យ​អ្នក​លេង​អ៊ីនធឺណិត​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។

យោងតាមគេហទំព័រ Thairath គោលបំណងនៃការផ្ញើប្រាក់ចំនួន ៣លានបាតគឺដើម្បីសុំជំនួយ​អន្តរាគមន៍ក្នុងករណី​ស្លាប់របស់ Tangmo ដែលរួមមានការឲ្យ​ប៉ូលីស​ជួយ​​សម្របសម្រួលផ្ដល់​ទីកន្លែង និងសុំការអភ័យទោសពីម្តាយបង្កើតរបស់ Tangmo។

យ៉ាង​ណា​មិញ នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​មីនាដដែល លោក​វរសេនីយ៍ឯក Jaturon Sinh បាន​ចេញ​មុខ​បដិសេធ​ចំពោះ​ពាក្យ​ចចាម​អារ៉ាម​​ខាង​លើ ដោយ​អះអាង​នៅថ្ងៃដែលមិត្តភ័ក្តិ ៣ នាក់បានជួបម្តាយរបស់ Tangmo ដើម្បីសុំខមាទោស នាយកដ្ឋានប៉ូលីសមិន​បាន​ទទួល​លុយ​ទាំង​នោះ​ទេ គឺគ្រាន់តែសម្របសម្រួលទីតាំងតាមនីតិវិធី ចំណែកក្រុមមិត្តភ័ក្តិ Tangmo បានរៀបចំកម្រងផ្កាដោយខ្លួនឯង ហើយមានប៉ូលីសឈរធ្វើសាក្សីជាមួយគ្នាប៉ុណ្ណោះ។

នៅថ្ងៃនោះ អ្នកស្រី Panida ជាម្ដាយ Tangmo បានប្រកាសថា សុខចិត្តអភ័យទោសឱ្យ Job និង Por ប៉ុន្តែអ្នក​ស្រីមិនអាចអត់ទោសឱ្យ Kratik ដែល​ជា​អ្នក​ចាត់​ការបានទេ។ ពិធីសុំទោសនេះ​បានក្លាយជាការសួរដេញដោលយ៉ាងត្រង់ៗ​ជាលើក​ដំបូងផង​ដែររវាងម្តាយរបស់ Tangmo និងអ្នកចាត់ការ។ អ្នក​ស្រី Panida គិត​ថា Kratik ​កំពុង​លាក់បាំង​អ្វី​មួយ​ និង​បណ្ដាលឲ្យ Tangmo ស្លាប់​ភ្លាមៗ​ក្នុង​ទឹក​ទន្លេ។

ទម្លាយរឿងរបួសលើដងខ្លួន Tangmo ពេលស្លាប់ មេធាវីបង្ហើបឈ្មោះអ្នក​ដែលត្រូវ​ចោទ​ប្រកាន់ទោស

​នៅ​ថ្ងៃ​ដដែល កម្មវិធី Amirin News បានរាយការណ៍ថា អ្នកជួយសង្គ្រោះម្នាក់ឈ្មោះ Tide Ekaphan Banluerit បានចុះផ្សាយព័ត៌មានអំពីរបួសទាំងអស់លើរាងកាយ Tangmo។ តាម​ការ​វាយតម្លៃ​បឋមគឺ​មិន​មាន​ស្នាម​ជាំ​នៅ​ត្រង់​ដើមទ្រូង និង​បំពង់ក​ឡើយ ។ រាងកាយរបស់ Tangmo បានហើម ហើយស្បែករបស់នាងបានរបក។ នាង​មាន​របួស​៣​ដែល​មើល​ឃើញ​ច្បាស់បំផុត​ មួយ​ចំណុច​គួរ​ឲ្យ​កត់សម្គាល់ដូច​ខាង​ក្រោម៖

១. របួសវែង ជម្រៅ៣០ សង់ទីម៉ែត្រ នៅផ្នែកខាងក្នុងនៃភ្លៅខាងស្តាំ

២.កំភួនជើងខាងស្តាំមានស្នាមប្រហោងប៉ុនមេដៃ (មិនដឹង​មូលហេតុ)

៣.របួស​លើ​កំភួនជើង​ខាងឆ្វេង ប្រវែង​២៥​ស.ម

៤. ម្រាម​ដៃ​ខាង​ឆ្វេង​ទាំង​៥​ក្ដាប់​ជាប់ ពេល​លា​ មក​ក្រចកដៃ និង​ដៃ​ពោរពេញ​ដោយ​ខ្សាច់។ តាម​ការសន្មត ​មុន​ពេល​ដាច់​ខ្យល់​​នៅ​បាត​ទន្លេ Tangmo បាន​ក្ដាប់​ដៃ។

នៅក្នុងព័ត៌មាន​មួយផ្សេងទៀត នៅរសៀលថ្ងៃនេះ (ថ្ងៃទី០៣ ខែមីនា) អ្នកមុជទឹកបានរកឃើញស្លាបចក្រ (វត្ថុដែលគេជឿថាបានបណ្តាលឱ្យរបួសភ្លៅ Tangmo) នៅតំបន់ ១០ ម៉ែត្រពីច្រាំងទន្លះ និងនៅជម្រៅ ៨ ម៉ែត្រ។ នេះ​ជា​ភ័ស្តុតាង​សំខាន់​ក្នុង​ឧបទ្ទវហេតុ​នេះ ប៉ុន្តែ​នៅ​កន្លែង​កើតហេតុ​កាលពី​ថ្ងៃ​ទី​១ មីនា ស្រាប់តែស្លាប់ចក្រ​នេះ​ធ្លាក់​ចូល​ទឹក​បាត់ ។

យ៉ាងណាមិញ នៅរសៀលថ្ងៃដដែលនេះផងដែរ មេធាវីដ៏ល្បី Page Sittra Biabangkerd ជាអគ្គលេខាធិការ នៃគណៈមេធាវីប្រជាជន បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យស្ថានភាពទូក ហើយក៏បានបង្ហោះរូបភាព ព្រោងព្រាត និងនិយាយថា៖ «ខ្ញុំមិន គិត​ថា​របួស​ភ្លៅ​របស់ Tangmo គឺ​បណ្ដាល​មក​ពី​ស្លាបចក្រ ផ្ទុយ​ទៅ​វិញ​ខ្ញុំ​គិត​ថា ព្រុយខាងក្រោម (ព្រួញ​ក្រហម) ទៅវិញទេ​ជា​ហេតុ​ធ្វើ​ឱ្យ​នាង​មាន​របួស។ Tangmo អាច​នឹង​ហូរឈាមច្រើន ហើយក៏​បាត់បង់​ស្មារតី»។

នៅពេលសួរអំពីជនដែលទំនងជាត្រូវចោទប្រកាន់​ជាងគេ មេធាវីរូបនេះបានចែករំលែកថា គាត់គិតថា បុគ្គលនោះគឺ Sand ដែលជាមិត្តដែលឱ្យ Tangmo តោងជើងដើម្បី​បត់ជើងតូចនៅលើទូក ហើយក៏​ជា​អ្នក​ជិត​ស្និទ្ធ​បំផុត​ចុង​ក្រោយ​ជាមួយ​ Tangmo ផង​ដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់