សារ៉ាយ សក្ខណា នៅតែមានទីផ្សារខ្ពស់ ទោះមានកូន២ និងទៅនៅអាមេរិក

មុនពេលរៀបការសាងគ្រួសារ ហើយចាកចេញទៅរស់នៅសហរដ្ឋអាមេរិកតាមស្វាមី អ្នកនាង សារ៉ាយ សក្ខណា គឺជាតារាបង្ហាញម៉ូដដ៏ចំណានម្នាក់ប្រចាំក្រុមបង្ហាញម៉ូដល្បីៗនៅកម្ពុជា ដោយក្តោបក្តាប់បានទីផ្សារការងារច្រើនសន្ធឹក ពិសេសគឺការថតម៉ូដឱ្យសម្អាងការ រហូតគេដាក់រហ័សនាមឱ្យថា រាជនីសម្អាងការ និងថតម៉ូដបែបហ្វេសសិនតែម្តង។ នាពេលនោះ នាងក៏រមែងបង្ហាញខ្លួនដើរម៉ូដតាមកម្មវិធី Fashion Show ធំៗលំដាប់ប្រទេសផងដែរ។ 

ក្រឡេកទៅមើលជីវិតអាពាហ៍ពិពាហ៍របស់នាង និងស្វាមី គឺអ្នកទាំងពីរមានកូនប្រុសស្រី ២ នាក់ជាចំណងដៃ ប្រុសម្នាក់ស្រីម្នាក់។ សក្ខណា ត្រូវគេមើលឃើញថា បានចាយជីវិតលើទឹកដីសហរដ្ឋអាមេរិកយ៉ាងមានក្តីសុខបំផុតជាមួយក្រុមគ្រួសាររបស់នាង ដោយជាញឹកញាប់នាង និងក្រុមគ្រួសារធ្វើដំណើរកម្សាន្តទៅទីកន្លែងផ្សេងៗជាមួយក្រុមគ្រួសារ និងមិត្តភ័ក្ដិរបស់ស្វាមីនាង។ 

ដ្បិតរូបនាងកំពុងរស់នៅសោយសុខជីវិតនៅទឹកដីសហរដ្ឋអាមេរិកក៏ពិតមែន ប៉ុន្តែ​តារា​ស្រី​រូប​នេះក៏មានជំនួញជាហាងថែរក្សាសម្រស់ នៅប្រទេសកម្ពុជាដែរ ជាហេតុនាងត្រូវដំណើរចុះឡើងទៅមកជាញឹកញាប់។ ថ្មីៗនេះ សារ៉ាយ សក្ខណា បាននាំក្រុមគ្រួសារទាំងមូលមកលេងប្រទេសកម្ពុជាជាថ្មី ដែលការមកកម្ពុជាលើកនេះត្រូវគេដឹងថា ព្រោះនាងមកចូលរួមពិធីមង្គលការប្អូនប្រុសពៅរបស់នាង និងមកមើលមុខជំនួញផង។ តាមការគ្រោងនាងនឹងត្រឡប់ទៅសហរដ្ឋអាមេរិកវិញក្រោយចូលឆ្នាំខ្មែរ ដើម្បីនៅចូលរួមពិធីមង្គលការមិត្តសម្លាញ់របស់នាង គឺកញ្ញា ទឹម រដ្ឋា ដែលនាងគ្រោងរៀបចំពិធីមង្គលការនៅថ្ងៃទី ២២ ខែកុម្ភៈកន្លងទៅនេះ តែដោយសារការរាតត្បាតជំងឺកូវីដ១៩ បម្លែងថ្មីអូមីក្រុង ទើបពិធីមង្គលការនេះត្រូវពន្យាពេល តែយ៉ាងណា គេនៅតែឃើញ សារ៉ាយ សក្ខណា នៅក្នុងស្រុកនៅឡើយ ទោះពិធីមង្គលការមិនបានកើតឡើងតាមការគ្រោងក៏ពិតមែន។

ជារឿងដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំង ការត្រឡប់មកស្រុករយៈពេលខ្លីរបស់ សារ៉ាយ សក្ខណា មិនធ្វើឱ្យនាងមានពេលវេលាលម្ហែកាយ ១០០% ទេ គឺនាងបែរជាមានការងារជុំទិសដូចជា ការថតសម្អាងការឱ្យបណ្តាសម្អាងការក្នុងស្រុកជាច្រើន ថតម៉ូដឱ្យផលិតផល ពិសេសគឺនាងបានតុបតែងស៊ិចស៊ី និងថតម៉ូដបែបហ្វេសសិន ដែលជាជំនាញចាស់របស់នាងទៀតផង។ លើសពីនេះ សារ៉ាយ សក្ខណា ក៏លេចមុខសម្តែងឱ្យ MV ថែមទៀតផង។

សមត្ថភាព ទេពកោសល្យ រូបរាងដ៏សមប្រកបរបស់ សារ៉ាយ សក្ខណា ធ្វើឱ្យមានការលើកឡើងថា សក្ខណា មិនថមថយក្នុងអាជីពនេះឡើយ ទោះពេលនេះនាងមានកូន ២ នាក់ដែលធំជិតទន្ទឹមខ្លួនទៅហើយក្តី ហើយក៏ពិបាកមានតារាជំនាន់ក្រោយណាអាចបែងជើងនាងឱ្យធ្លាក់ចុះពីអាជីពនេះបានដោយងាយឡើយ ដ្បិតពេលនេះនាងកំពុងនាងកំពុងរបស់នៅសហរដ្ឋអាមេរិកក្តី៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក