T.O.P សារភាពថា ខ្លួនលោកផ្ទាល់ក៏មានអារម្មណ៍មិនចូលចិត្តតួអង្គ​ Thanos ក្នុងរឿង Squid Game 2 ដែរ

T.O.P ដែលសម្ដែងជា Thanos នៅក្នុងរឿង Squid Game រដូវកាលទី២ បានចែករំលែកការយល់ឃើញផ្ទាល់ខ្លួនទៅលើតួអង្គដែលខ្លួនសម្ដែង ដោយបាននិយាយថា លោកចង់ធ្វើឱ្យតួមួយនេះមើលទៅគួរឱ្យធុញ និងគួរឱ្យស្អប់ម្នាក់។

នៅក្នុងវីដេអូដែល Netflix Korea បានបង្ហោះកាលពីថ្ងៃទី២៨ ខែមករានេះ តារាចម្រៀងនិងសម្ដែងដែលមានឈ្មោះពេញថា Choi Seung Hyun បានលេចវត្តមាន ដើម្បីទស្សនាស្នាដៃសម្ដែងរបស់ខ្លួនឡើងវិញ និងចែករំលែកពីបទពិសោធន៍ ទន្ទឹមគ្នានឹងការយល់ឃើញលើការងារមួយនេះ។  

T.O.P បានបង្ហើបថា​ ខ្លួនបានពិភាក្សាគ្នាច្រើនជាមួយនឹងអ្នកដឹកនាំរឿងក្នុងការសម្ដែងតួអង្គ Thanos ដោយបាននិយាយថា៖ “ខ្ញុំចង់ច្នៃ និងបង្កើតតួអង្គដែលពិសេស និងមិនធ្លាប់មានពីមុនមក។ ខ្ញុំប្រើប្រាស់កាយវិការដែលហួសសម័យ និងហួសហេតុខុសធម្មជាតិដើម្បីឱ្យទស្សនិកជនមានអារម្មណ៍ថាមិនស្រណុកចិត្ត និងអាចមានអារម្មណ៍ថា តួមួយនេះជាតួដែលគួរឱ្យរំខាន ឬគួរឱ្យធុញទ្រាន់។ ខ្ញុំចង់ឱ្យអ្នកទស្សនាមានអារម្មណ៍ប្លែកពីតួអង្គមួយនេះ។

តារាប្រុសវ័យ ៣៧ឆ្នាំរូបនេះ បានរៀបរាប់បន្ថែមថា ខ្លួនបានប្រើប្រាស់ពាក្យដែលរាងចាស់គំរឹលបន្តិចនៅពេលដែលតួអង្គមួយនេះនិយាយម្ដងៗ ដើម្បីអាចឱ្យទស្សនិកជនទទួលបានអារម្មណ៍ថា Thanos ជាតារារ៉េបម្នាក់ដែលជាប់គាំងក្នុងអតីតកាលដែលខ្លួនធ្លាប់ល្បីកាលពីខ្ទង់ឆ្នាំ២០០០ មុននឹងអាជីពការងារលែងរុងរឿងដូចមុន។

នៅពេលដែលទស្សនាឈុតឆាកដែល Thanos បានរ៉េបទាក់ទាញចំណាប់អារ​ម្មណ៍ពីតួអង្គ Kang Mi Na អតីតសមាជិកក្រុមចម្រៀង BigBang រូបនេះបានទទួលស្គាល់ថា វាជារឿងដែលគួរឱ្យស្អប់មែនទែនសម្រាប់លោក។ T.O.P បាននិយាយថា៖ “ខ្ញុំធ្វើជាអ្នករ៉េបមកជាង២០ឆ្នាំហើយ តែខ្ញុំមិនដែលរ៉េបនៅមុខមនុស្សស្រីដើម្បីចង់បានចំណាប់អារម្មណ៍ពីនាងទេ។ ដូច្នេះ ខ្ញុំស្ទើរតែបាត់បង់ស្មារតីម្ដងៗពេលដែលថតឆាកនេះ”។

តារាពហុជំនាញរូបនេះ បានព្យាយាមធ្វើយ៉ាងណាឱ្យតួអង្គមួយនេះធ្វើអ្វីហួសហេតុតាមដែលអាចធ្វើបាន ដើម្បីឱ្យត្រូវគ្នានឹងភាពជាតារារ៉េបដែលធ្លាក់ប្រជាប្រិយភាពរបស់ Thanos។ បន្ថែមពីនេះទៀត លោកក៏បានបង្ហើបដែលថា ក្នុងគម្រោងដំបូងតួនេះមិនមានលាបថ្នាំក្រចកទេ តែដោយសារតែលោកគិតថា វាប្រហែលជាល្អ និងទាក់ទាញទើបលាកសាកលាបថ្នាំក្រចក និងស្នើគំនិតនេះទៅកាន់ដឹកនាំ។

គួរបញ្ជាក់ផងដែរថា ខណៈ Squid Game រដូវកាលទី២ បានបញ្ចប់ទាំងបន្សល់មន្ទិលសម្រាប់ទស្សនិកជន រឿងរ៉ាវបន្ថែមនឹងបកស្រាយនៅក្នុង Squid Game រដូវកាលទី៣ ដែលអាចនឹងចាក់បញ្ចាំងជាផ្លូវការនៅក្នុងឆ្នាំ២០២៥ នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង



Leave a Reply

Your email address will not be published.Required fields are marked *