សមរភូមិក្តៅគគុកឆ្ពោះទៅដណ្តើមមកុដតម្លៃ ២៧ ម៉ឺនដុល្លារនៃកម្មវិធី Miss Grand Cambodia 2023 បានរំកិលទៅមុខមួយជំហានទៀតហើយ ដោយការប្រកួតឈុតហែលទឹក (Swimsuit Competition) ត្រូវបានរៀបចំឡើងកាលពីល្ងាចម្សិលមិញ នៅផ្សារទំនើបអ៊ីអនសែនសុខ។
ក្នុងរាត្រីដ៏ពិសេសនេះ បេក្ខភាពផ្លូវការ Miss Grand Cambodia 2023 ទាំង ២៥ រូប បានបញ្ចេញសមត្ថភាពដើរបង្ហាញក្នុងឈុតហែលទឹកយ៉ាងស្រស់ស្អាត អមជាមួយស្ទីល៍កាច់បង្វិលខ្លួនប្លែកៗពីគ្នា ធ្វើឱ្យហ្វេនៗអ្នកទស្សនាការប្រកួតផ្ទាល់ នាំគ្នាស្រែកហ៊ោស្ទើរបែកឆាកប្រកួត។ សំឡេងហ៊ោលាន់ឮកងរំពងបរិវេណប្រកួត ញ៉ាំងឱ្យចិត្តបេក្ខភាពកាន់តែញាប់ញ័រខ្លាំងឡើង។














ពិសេសជាងនេះទៀតនោះ ក្នុងការប្រកួតឈុតហែលទឹកនេះ ក៏មានការដើរបង្ហាញឈុតហែលទឹកពី 5th Runner Up Miss Grand Cambodia 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ផងដែរ ដោយនាងបានស្លៀកប៊ីគីនីពណ៌ក្រហមឆ្អិនឆ្អៅ ជំរុញឱ្យឆាកប្រកួតនេះកាន់តែមានកម្ដៅកាន់តែខ្លាំងឡើង។



មិនត្រឹមតែដើរបង្ហាញ ម្ចាស់មកុដ Miss Grand Cambodia 2022 រូបនេះ ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយខ្លាំងណស់ ព្រោះការប្រកួត Miss Grand Cambodia 2023 ពិតជាអស្ចារ្យខ្លាំងមែនទែន។ វត្តី រៀបរាប់ថា បេក្ខភាពទាំងអស់ក្នុងឆ្នាំនេះមើលទៅមានភាពជឿជាក់ មានភាពរឹងមាំ ថែមទាំងស្រស់ស្អាតខ្លាំងទៀត។
ក្រោយចប់ការប្រកួតឈុតហែលទឹក ហ្វេនៗរឹតតែញាប់ញ័រចង់ឃើញការប្រកួតវគ្គបន្ទាប់ទៀត ដើម្បីបានដឹងរឹតតែច្បាស់ពីសមត្ថភាពរបស់បេក្ខភាព ប៉ុន្តែយ៉ាងណា គេកត់សម្គាល់ថា បេក្ខភាព Miss Grand Cambodia 2023 ពិតជាមានសមត្ថភាពខ្ពស់ ទាំងការដើរបង្ហាញ ការរៀបចំខ្លួន នៅសល់តែការតស៊ូមតិ និង Q&A ដែលជាស្នូលសំខាន់សម្រាប់ការប្រកួតបវរកញ្ញា។ ដូច្នេះកុំភ្លេចរង់ចាំតាមដានទស្សនាការប្រកួតបន្តបន្ទាប់នាពេលឆាប់ៗនេះ!


























Account
Security
Favourite Content