យប់មិញ ភឹម ស្រីនោ ធ្វើបានល្អខ្លាំង ហ្វេនៗសរសើរពេញៗមាត់!

កាលពីយប់មិញនេះ គឺជាការប្រកួតវគ្គបឋម (Preliminary competition) នៃកម្មវិធី Miss Grand International 2023 ដែលកំពុងរៀបចំឡើងនៅទឹកដី​វៀតណាម។ ក្នុងនោះ បវរកញ្ញាមកពីប្រទេសនានាជុំវិញពិភពលោកបានបញ្ចេញសមត្ថភាពដើរបង្ហាញម៉ូដឈុត gown ស្រស់ចែងចាំងពេញឆាក Miss Grand ហ្វេនៗស្រែកហ៊ោកញ្ជ្រៀវស្ទើរតែបែកឆាកការប្រកួតយប់មិញនេះ។

ក្រឡេកទៅមើល​ ភឹម ស្រីនោ Miss Grand Cambodia 2023 ឯណោះវិញ ហាក់មិនធម្មតាឡើយ ដោយនាងបានជ្រើសរើស រ៉ូប gown ពណ៌ទឹកមាសចាំងពន្លឺភ្លឺព្រាកៗ អមដោយស្បៃដ៏ធំនៅពីក្រោយខ្នង ទៅបង្អួតសម្រស់លើវេទិកាអន្តរជាតិដ៏អស្ចារ្យនេះ។ ស្រីនោ ពិតជាធ្វើឱ្យហ្វេនៗរបស់នាងមានមោទនភាពចំពោះនាងខ្លាំងមែនទែន ដោយនាងធ្វើបានល្អគ្មានទាស់ក្នុងការដើរឈុត gown ពិសេស ការលេងទឹកមុខ ស្ទីល៍បង្វិលខ្លួន និងការត្រដាងស្បៃយ៉ាងធំ បោះជំហានឆ្ពោះទៅមុខដោយភាពជឿជាក់ និងភាពអង់អាចក្លាហាន ព្រមជាមួយការស្រែកពាក្យ CAMBODIA ដ៏មានថាមពល លើវេទិកាប្រកួត Miss Grand International 2023។ 

លើសពីនេះទៀតនោះ បវរកញ្ញាកម្ពុជារូបនេះ បានអង្រួនចិត្តអ្នកគ្រប់គ្នាឱ្យចោលក្រសែភ្នែកមកមើលនាងឡើងភ្លឹក ក្នុងវគ្កដើរបង្ហាញម៉ូដឈុតហែលទឹក (Swimsuit) ក្នុងវគ្គប្រកួតបឋមនេះ។ ដំណើរឆ្ពោះទៅមុខប្រកបដោយថាមពល គួបផ្សំការរាយមន្តស្នេហ៍របស់ ស្រីនោ ធ្វើឱ្យហ្វេនអត់ទ្រាំមិនសរសើរនាងមិនបាននោះឡើយ រហូតហ្វេនខ្លះបានលើកឡើថា ណាណូ ពិតជាអស្ចារ្យមែន ដោយនាងបានវិវត្តន៍សមត្ថភាពខ្លួនឯងយ៉ាងឆាប់រហ័ស លើសពីការរំពឹងរបស់ហ្វេនៗទៅទៀត។ 

ស្របពេលដែល ភឹម ស្រីនោ កំពុងប្រកួតកម្មវិធីអន្តរជាតិនៅវៀតណាម ហ្វេនៗរបស់នាងនៅកម្ពុជាបានធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយឱ្យនាង ដោយបានចាក់បញ្ចាំងវីដេអូរបស់ Miss Grand Cambodia 2023 រូបនេះនៅលើផ្ទាំង LED ដ៏ធំ និងផ្ទាំងប៉ាណូផ្សព្វផ្សាយតាមដងផ្លូវឱ្យប្រជាជនកម្ពុជាទូទាំងប្រទេសបានឃើញអំពីអ្វីដែល ស្រីនោ កំពុងធ្វើដើម្បី​កម្ពុជា​ ក៏ដូចជាដើម្បីលើកទឹកចិត្តបវរកញ្ញាកម្ពុជាយើងដែលកំពុងប្រឹងប្រែងប្រកួតយ៉ាងស្វិតស្វាញផងដែរ។

ក្រោយឃើញបែបនេះ ស្រីនោ រំភើបចិត្តជាពន់ពេក រហូតបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការថា «នាងខ្ញុំពិតជាមានអារម្មណ៍កក់ក្តៅចំពោះការស្រលាញ់ និងការគាំទ្រពីសំណាក់ប្រជាជនខ្មែរគ្រប់ៗរូប អរគុណដល់ fan club ទាំងអស់ដែលបានចូលរួមជាចំណែកដ៏ធំក្នុងការចូលរួមផ្សព្វផ្សាយមុខមាត់ប្រទេសជាតិរបស់យើង! ជួបគ្នាម្តងទៀតនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣ ដែលជាថ្ងៃផ្តាច់ព្រ័ត្រណា៎ នាងខ្ញុំសន្យាថានឹងធ្វើឲ្យអស់ពីសមត្ថភាព!»៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត