Top 5 MGC 2023 នឹងចូលរួមសម្តែងផ្ទាំងទស្សនីយភាពដ៏អស្ចារ្យក្នុងព្រឹត្តិការណ៍ រាត្រីចងចាំ

មហាព្រឹត្តិការណ៍វប្បធម៌ «រាត្រីចងចាំ ឆ្នាំ ២០២៣» លើកទី៤ ដែលគ្រោងរៀបចំឡើងនៅថ្ងៃទី១៣-១៤ ខែធ្នូ ខាងមុខ នាទីធ្លាព្រះលានជល់ដំរី និងប្រាសាទបាពួន ក្នុងតំបន់រមនីយដ្ឋានអង្គរ ទីរួមខេត្តសៀមរាប កាន់តែខិតជិតមកដល់ហើយ ក្នុងនោះសិល្បករ-សិល្បការិនី​យ៉ាងច្រើនកុះករ កំពុងតែដុតដៃដុតជើង ក្នុងការហាត់សមត្រៀមសម្រាប់ការសម្ដែងក្នុងព្រឹត្តិការណ៍វប្បធម៌ដ៏ធំសម្បើមនេះ។

នៅក្នុងចំណោមសិល្បករ-សិល្បការិនី​ជាច្រើនរូបនោះ ក៏មានវត្តមាន Top 5 របស់ Miss Grand Cambodia 2023 គឺ ភឹម ស្រីនោ ម្ចាស់មកុដ Miss Grand Cambodia 2023 , កុយ អេនណា 1st Runner up Miss Grand Cambodia 2023 , អ៊ិន លក្ខិណា 2nd Runner up Miss Grand Cambodia 2023 , ស៊ូ ស្រីនីត 3rd Runner up Miss Grand Cambodia 2023 និង ម៉ែន ណងនីត 4th Runner up Miss Grand Cambodia 2023 ចូលរួមសម្តែងក្នុងផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនេះផងដែរ តែមិនទាន់ដឹងថា Top 5 Miss Grand Cambodia 2023 នឹងត្រូវសម្តែងជាតួអង្គអ្វី នៅក្នុងឈុតឆាកអ្វីនៅឡើយទេ។

ពេលនេះបវរកញ្ញារូបស្រស់ទាំង ៥ រូប កំពុងហ្វឹកហាត់ពន់ពែនក្បាច់នៃរបាំខ្មែរយ៉ាងញញឹក ដើម្បីប្រាកដបានថា ផ្ទាំងទស្សនីយភាពសិល្បៈដ៏អស្ចារ្យនេះ នឹងបង្ហាញឱ្យភ្ញៀវកិត្តិយស​ជាតិ-អន្តរជាតិ បានទស្សនាយ៉ាងត្រជាក់ភ្នែក ឆ្ពោះទៅការទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តនៅកម្ពុជា​នាពេលអនាគត។

នេះចាត់ទុកជាចំណុចវិជ្ជមាននៃការចាប់ផ្តើមចូលរួមជួយការងារសង្គមជាតិរបស់ Top 5 Miss Grand Cambodia 2023 ព្រោះចាប់តាំងពីជាប់ជយលាភីមក អ្នកទាំង ៥ ពុំទាន់ធ្លាប់បានចូលរួមសម្តែងផ្ទាំងទស្សនីយភាពសិល្បៈធំបែបនេះម្តងណាឡើយ។

ក្រុមអ្នកគាំទ្រ Top 5 Miss Grand Cambodia 2023 និងអ្នកនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជា សប្បាយចិត្តជាខ្លាំង ពេលឃើញវត្តមាន ​ ភឹម ស្រីនោ ម្ចាស់មកុដ​Miss Grand Cambodia 2023  និងជយលាភីលំដាប់រងទាំង ៤ រូបផ្សេងទៀត ចូលរួមហាត់សមបែបនេះ ដោយចាត់ទុកថា នេះជាគំរូដ៏ល្អសម្រាប់បវរកញ្ញា និងបុរសឯកជំនាន់​ក្រោយឱ្យយកតម្រាប់តាម។ ម៉្យាង នេះជាការចូលរួមបណ្តុះគោលគំនិតមួយ ដែលយើងជាកូនខ្មែរត្រូវចូលរួម និងរួបរួមគ្នាជួយលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ ទោះបីកេរ្តិ៍ឈ្មោះល្បីល្បាញប៉ុណ្ណាក៏ត្រូវតែឆ្លៀតពេលធ្វើការងារសង្គមជាតិ។

ចង់ដឹងថា Top 5 Miss Grand Cambodia 2023 នឹងចូលរួមសម្តែងឈុតឆាកអ្វីក្នុងមហាព្រឹត្តិការណ៍វប្បធម៌ «រាត្រីចងចាំ ឆ្នាំ២០២៣» លើកទី៤ កុំភ្លេចចូលរួមឱ្យបានច្រើនកុះករ។ ក្រៅពី Top 5 Miss Grand Cambodia 2023 ក៏មានវត្តមាន កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី 5th Runner up Miss Grand International 2022 និងសិល្បករ-សិល្បការិនីចាស់ក្មេងប្រុសស្រី​ល្បីៗជាច្រើនរូបទៀត ដែលនឹងចូលមកបង្កើតផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនេះជាមួយគ្នា។

សូមជម្រាបថា មហាព្រឹត្តិការណ៍វប្បធម៌ «រាត្រីចងចាំ ឆ្នាំ២០២៣» លើកទី៤ រៀបចំឡើងក្នុងគោលបំណង ​ដើម្បី​អបអរសាទរ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​រូបី និង​អរូបី ដែល​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក និង​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ។ ក្នុងនោះផងដែរ ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ បានរៀបចំ​ព្រឹ​ត្តិ្ក​ការណ៍​ដ៏ធំសម្បើមនេះ​ឡើងចំនួន ៤ លើកមកហើយ និងបានទាក់ទាញចិត្តភ្ញៀវ​ជាតិ និង​អន្តរ​ជាតិរាប់ម៉ឺននាក់ឱ្យមកចូលរួមលេងកម្សាន្តក្នុងព្រឹត្តិការណ៍ដ៏ធំនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។