ហ្វេនស្រែកហ៊ោស្ទើរបែកឆាកវគ្គបង្ហាញឈុតហែលទឹក Miss Grand Cambodia 2023

សមរភូមិក្តៅគគុកឆ្ពោះទៅដណ្តើមមកុដតម្លៃ ២៧ ម៉ឺនដុល្លារនៃកម្មវិធី Miss Grand Cambodia 2023 បានរំកិលទៅមុខមួយជំហានទៀតហើយ ដោយការប្រកួតឈុតហែលទឹក (Swimsuit Competition) ត្រូវបានរៀបចំឡើងកាលពីល្ងាចម្សិលមិញ នៅផ្សារទំនើបអ៊ីអនសែនសុខ។

ក្នុងរាត្រីដ៏ពិសេសនេះ បេក្ខភាពផ្លូវការ Miss Grand Cambodia 2023 ទាំង ២៥ រូប បានបញ្ចេញសមត្ថភាពដើរបង្ហាញ​ក្នុង​ឈុតហែលទឹកយ៉ាងស្រស់ស្អាត អមជាមួយស្ទីល៍កាច់បង្វិលខ្លួនប្លែកៗពីគ្នា ធ្វើឱ្យហ្វេនៗអ្នកទស្សនាការប្រកួតផ្ទាល់ នាំគ្នាស្រែកហ៊ោស្ទើរបែកឆាកប្រកួត។ សំឡេងហ៊ោលាន់ឮកងរំពងបរិវេណប្រកួត ញ៉ាំងឱ្យចិត្តបេក្ខភាពកាន់តែញាប់ញ័រខ្លាំងឡើង។

ពិសេសជាងនេះទៀតនោះ ក្នុងការប្រកួតឈុតហែលទឹកនេះ ក៏មានការដើរបង្ហាញឈុតហែលទឹកពី 5th Runner Up Miss Grand Cambodia 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ផងដែរ ដោយនាងបានស្លៀកប៊ីគីនីពណ៌ក្រហមឆ្អិនឆ្អៅ ជំរុញឱ្យឆាកប្រកួតនេះកាន់តែមានកម្ដៅកាន់តែខ្លាំងឡើង។

មិនត្រឹមតែដើរបង្ហាញ ម្ចាស់មកុដ Miss Grand Cambodia 2022 រូបនេះ ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយខ្លាំងណស់ ព្រោះការប្រកួត Miss Grand Cambodia 2023 ពិតជាអស្ចារ្យខ្លាំងមែនទែន។ វត្តី រៀបរាប់ថា បេក្ខភាពទាំងអស់ក្នុងឆ្នាំនេះមើលទៅមានភាពជឿជាក់ មានភាពរឹងមាំ ថែមទាំងស្រស់ស្អាតខ្លាំងទៀត។

ក្រោយចប់ការប្រកួតឈុតហែលទឹក ហ្វេនៗរឹតតែញាប់ញ័រចង់ឃើញការប្រកួតវគ្គបន្ទាប់ទៀត ដើម្បីបានដឹងរឹតតែច្បាស់ពីសមត្ថភាពរបស់បេក្ខភាព ប៉ុន្តែយ៉ាងណា គេ​កត់​សម្គាល់ថា បេក្ខភាព Miss Grand Cambodia 2023 ពិតជាមានសមត្ថភាពខ្ពស់ ទាំងការដើរបង្ហាញ ការរៀបចំខ្លួន នៅសល់តែការតស៊ូមតិ និង Q&A ដែលជាស្នូលសំខាន់សម្រាប់ការប្រកួតបវរកញ្ញា។ ដូច្នេះកុំភ្លេចរង់ចាំតាមដានទស្សនាការប្រកួតបន្តបន្ទាប់នាពេលឆាប់ៗនេះ!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​