Update ឈុតតំណាងជាតិកម្ពុជា ស្រីនោ ត្រៀមបង្ហាញលើឆាកអន្តរជាតិស្អែកនេះ!

ថ្ងៃទី ២០ ខែតុលា ស្អែកនេះ ជាថ្ងៃប្រកួតឈុតតំណាង (National Costume Competition) កម្មវិធី Miss Grand International 2023 ដែលប្រព្រឹត្តិឡើងនៅប្រទេស វៀតណាម។ ក្នុងនោះបវរកញ្ញាតំណាងកម្ពុជា ភឹម ស្រីនោ ក៏កំពុងត្រៀមបង្ហាញខ្លួនក្នុងវគ្គប្រកួតដ៏សំខាន់នេះផងដែរ។ ការប្រកួតកាន់តែខិតជិតមកដល់ ហ្វេនៗ និងអ្នកគាំទ្រកម្ពុជាជាច្រើន កំពុងចង់ដឹងចង់ឃើញពីការកែកុន ថ្មីរបស់ឈុតតំណាងជាតិកម្ពុជា ដែល ស្រីនោ ត្រៀមបង្ហាញលើឆាកអន្តរជាតិស្អែកនេះ។

ឈុត ស៊ីក្លូ ពេលប្រកួតក្នុងស្រុក (មិនទាន់បាន update ថ្មី)

ដើម្បីស្រាយចម្ងល់របស់ហ្វេនៗ លោក ជួប វិចិត្រ ហៅ ស្ករគ្រាប់ អ្នកច្នៃឈុត «ស៊ីក្លូ» ជាឈុតតំណាងជាតិដែល ស្រីនោ នឹងយកទៅបង្ហាញក្នុងការប្រកួតឈុតតំណាងជាតិស្អែកនេះ បានឱ្យដឹងថា លោកបានធ្វើការកែកុន និងកែច្នៃចំណុចខ្លះនៃឈុត ស៊ីក្លូ ដើម្បីឱ្យឈុតនេះកាន់តែប្រណីត និងមានភាពទាក់ទាញខ្លាំងជាងពីមុន។

លោកចង់បង្ហាញឱ្យវេទិកាអន្តរជាតិមើលឃើញពីគំនិតច្នៃប្រឌិតខ្ពស់របស់កូនខ្មែរ ដូច្នេះទើបសម្រេចយកឈុត ស៊ីក្លូ ទៅច្របាច់បញ្ចូលគ្នាជាមួយ Concept ថ្មី ដែលលើក​យក Technology AI មកច្នៃលើតួសម្លៀកបំពាក់ ដើម្បីឱ្យអ្នកគ្រងឈុតនេះមើលទៅមានសភាពដូចមនុស្សយន្ត AI ដូច្នោះដែរ។ ទៀតសោត គឺលោកចង់បង្ហាញឱ្យឃើញពីភាពអស្ចារ្យដែលមនុស្សយន្ត AI ដែលអាចនឹងកើតឡើងនៅអនាគតកាល ឆ្លងភពមកយកស៊ីក្លូពីអតីតកាល ទៅបង្ហាញឱ្យអ្នករស់នៅក្នុងអនាគតកាលបានឃើញ។ នេះជាគោលបំណងធំដែលលោកចង់បង្ហាញ។

មួយវិញទៀតនោះ អ្នកច្នៃឈុតតំណាងជាតិ ស្ករគ្រាប់ ក៏មានបំណងបង្ហាញប្រាប់ឱ្យពិភពលោកដឹងថា ​កម្ពុជា​តូច តែយើងមានធនធានកម្រជាច្រើនដែលអាចប្រើប្រាស់​Technology AI បាន គ្រាន់តែមិនសូវមានការផ្សព្វផ្សាយទូលំទូលាយតែប៉ុណ្ណោះ។ ជាក់ស្តែងប៉ុន្មានឆ្នាំមុនដែលនិស្សិតខ្មែរយើងអាចបង្កើតមនុស្សយន្ត AI និយាយជាភាសាខ្មែរបាន ដូច្នេះលោកចង់យកជ្រុងនេះមកធ្វើជាគំនិតបំផុតបង្ហាញឱ្យពិភពលោកបានឃើញពីស្នាដៃ និងភាពប៉ិនប្រសព្វរបស់កូនខ្មែរ។

ថ្វីបីតួសម្លៀកបំពាក់មានការកែកុនក៏ពិតមែន ប៉ុន្តែ ស្ករគ្រាប់ មិនបានផ្លាស់ប្តូរឈ្មោះឈុតនេះឡើយ ពោលគឺលោកហៅឈ្មោះឈុតនេះថា «ស៊ីក្លូ» ដដែល ក្នុងន័យរក្សាទម្រង់ដើមនៃឈុត ស៊ីក្លូ នេះ។ ប៉ុន្តែ អ្វីដែលលោកបានធ្វើការ update ថ្មីនោះ​គឺ តួសម្លៀកបំពាក់នៃឈុតនេះ។ «យើងឱ្យតួខ្លួនអ្នកដែលគាត់ស្លៀកហ្នឹង មើលទៅដូចមនុស្សយន្ត មើលទៅឱ្យទាន់សម័យដូចអនាគត ប៉ុន្តែសម្រាប់តួស៊ីក្លូ គឺយើងរក្សាទម្រង់ដើម រក្សាក្បាច់ដើម យើងមិនផ្លាស់ប្តូរ unique វាចេញទេ គឺចង់ឱ្យ unique វាចេញមកជាស៊ីក្លូបុរាណដដែរ»។

បើសួរថា ស្ករគ្រាប់ មានរំពឹងថាឈុតនេះនឹងទទួលបានការចាប់អារម្មណ៍​ ឬក៏អាចធ្វើឱ្យកក្រើកឆាកអន្តរជាតិទេ? ចម្លើយ គឺមាន! ព្រោះពេលយើងបញ្ជូនឈុតចូលទៅប្រកួត យើងតែងតែរំពឹងថានឹងទទួលបានលទ្ធផលល្អត្រឡប់មក តែយ៉ាងណាក៏យើងនៅតែត្រូវការការជួយជ្រោមជ្រែង ការលើកទឹកចិត្តពីមនុស្សជុំវិញខ្លួនដែរ។ អ្នកច្នៃ​ឈុតតំណាងជាតិឱ្យ ណាណូ លើកឡើងថា លោកពិតជារំភើបខ្លាំងមែនទែន ពេលដែលហ្វេន និងអ្នកច្នៃឈុតតំណាងជាតិនៅវៀតណាម ដែលពេលនេះជាក្រុមការងាររបស់ MGI បានឆាតមកសួរនាំអំពីឈុតតំណាងជាតិខ្មែរយើង ហើយពួកគេនឹងជួយ support គ្រប់យ៉ាងពេលដែលឈុតតំណាងជាតិខ្មែរយើងទៅដល់កន្លែងប្រកួត។

ពេលឮពាក្យនេះ ស្ករគ្រាប់ ពិតជាសប្បាយចិត្តខ្លាំងណាស់ ទោះបីឈុត ស៊ីក្លូ ខ្មែរយើងទទួលលទ្ធផលបែបណាក៏ដោយ ក៏រីករាយទទួលយកគ្រប់យ៉ាង ព្រោះយើងខំប្រឹងប្រែងអស់ពីសមត្ថភាព អស់ពីកម្លាំងកាយចិត្តហើយ។ យ៉ាងណាមិញ បើចង់ឱ្យឈុតលេចធ្លោកាន់តែខ្លាំងឡើង ក៏ត្រូវការការជួយពីបវរកញ្ញាដូចគ្នាដែរ ដូច្នេះលោកមានតែជូនពរឱ្យ ភឹម ស្រីនោ Miss Grand Cambodia 2023 ធ្វើឱ្យល្អបំផុតក្នុងការប្រកួតនៅថ្ងៃស្អែកនេះ។

សូមជម្រាបថា ពេលនេះឈុតតំណាងជាតិកម្ពុជា ឈ្មោះថា «ស៊ីក្លូ» ត្រូវបានបញ្ជូនទៅដល់ទឹកដីប្រទេសវៀតណាមរៀបរយហើយ ដើម្បីត្រៀមសម្រាប់ការប្រកួតឈុតតំណាងជាតិនៅថ្ងៃស្អែកនេះ។ កុំភ្លេចរង់ចាំតាមដានទស្សនាការបង្ហាញឈុតតំណាងជាតិរបស់ កញ្ញា ភឹម ស្រីនោ Miss Grand Cambodia 2023 ធ្វើ នៅថ្ងៃស្អែកនេះទាំងអស់គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម