នឹងមានអ្វីកើតឡើងចំពោះ Seak vlogger និង Mina ថ្ងៃដែល Film Reel បង្ហាញ Al Aura Light 2.0 ថ្មីនៅក្នុង vivo V29 ស៊េរី ?

ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ុន vivo Cambodia នឹងផ្សាយផ្ទាល់នៅលើទំព័រ Facebook របស់ខ្លួន ដើម្បីបង្ហាញនូវ vivo V29 ស៊េរី ដែលជាប្រភេទស្មាតហ្វូនចុងក្រោយបំផុតក្នុងត្រកូល ស៊េរី V ដែលមានគុណភាពខ្ពស់ និង ទំនើបដែលបំពាក់នូវ Aura Light Portrait ជំនាន់ ថ្មី 2.0 ដែលជាបច្ចេកវិទ្យា AI ថ្មី ក្នុងការកំណត់ពន្លឺ និងគ្រប់គ្រងស្ថានភាពនៃពន្លឺដោយខ្លួនឯង។

ក្នុងកម្មវិធីផ្សាយផ្ទាល់នេះនឹងមានការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយសល្បីៗ ដូចជា៖ លោក សៀក (Seak Vlogger ), កញ្ញា មីណា (Mina Official), សក្តិ សេរីវុឌ្ឍ ( ដុំហ្វីល – Film Reel ), កញ្ញា សាន កុសមៈ ( Kosamak san ) ជាពិធីការិនី។

vivo V29 ស៊េរី បាននាំមកនូវ បច្ចេកវិទ្យា AI ថ្មី ដែលមានសមត្ថភាពធ្វើឱ្យរូបភាពមានភាពស្រស់ស្អាតល្អជាងមុន ដោយសារតែមុខងារ Aura Light ជំនាន់ថ្មី 2.0។ មុខងារជំនាន់ថ្មី Aura Light 2.0 អាចវាស់កម្រិតនៃពន្លឺទៅតាមស្ថានភាពនៃសីតុណ្ហភាពពណ៌ ដែលសីតុណ្ហភាពក្ដៅ កំណត់ឱ្យពណ៌លឿង ត្រជាក់កំណត់ឱ្យពណ៌ខៀវ។ ស្មាតហ្វូន vivo V29 ស៊េរី សម្របខ្លួនទៅនឹងបរិយាកាសចម្រុះជាមួយនឹងសីតុណ្ហភាពពណ៌ខុសៗគ្នាដែលមានន័យថា មិនថា នៅកនែ្លង មានភ្លើងពណ៌ លឿង ខៀវ ឬ ចម្រុះ ដោយគ្រាន់តែចុចទៅលើ មុខងារ Aura Light ស្មាតហ្វូន vivo V29 ស៊េរី នឹងចាប់ផ្តើម បញ្ចេញពន្លឺ បន្តិចម្តងៗ ដែលអនុញ្ញាតបញ្ចេញពន្លឺចេញមកសន្សឹមៗ មកជំនួយឱ្យរូបភាពមានភាពភ្លឺច្បាស់ជាមួយបរិយាកាសគួរឱ្យចាប់អារម្មណ៍រាល់ការថតរូប។

បច្ចេកវិទ្យាឈានមុខថ្មី vivo V29 ស៊េរី ក៏បង្ហាញនូវការរចនាពណ៌ដ៏គួរឱ្យស្រស់ស្អាត ដើម្បីទាក់ទាញអ្នកប្រើប្រាស់។ ក្នុងនោះរួមមាន៖

  • V29 5G មានពណ៌ស្វាយស្ដើងស្រទន់ (Starry Purple) បង្ហាញនូវបច្ចេកទេសសិប្បកម្មភាគល្អិតម៉ាញេទិក 3D ប្រកបដោយភាពច្នៃប្រឌិត ភ្លឺចែងចាំង ដូចជាមេឃពេលយប់ជាមួយនឹងមីលគីវ៉េ និងផ្កាយភ្លឺ។
  • V29 5G មានពណ៌ខ្មៅ ( Noble Black) បញ្ចេញនូវភាពឆើតឆាយ និងរចនាមិនសាំភ្នែក ដែលផ្ដល់នូវភាពធន់ និងធន់នឹងស្នាមប្រឡាក់ជាមួយនឹងស្នាមឆ្កួត។
  • V29e ពណ៌ខៀវ (Ice Creek Blue) ពន្លឺចែងចាំង ដូចទឹកកកស្រស់ស្អាត
  • V29e ខ្មៅចាស់បែបព្រៃពណ៌បៃតងក្រាស់ (Forest Black ) ភ្លឺចាំងដ៏ប្រណីត តែងាយមិនជាប់ប្រឡាក់ស្នាមក្រឃៅ

មួយនឹងប្រព័ន្ធប្រតិបត្តិការ និងទំហំថ្មដ៏ធំដែលមិនធ្វើឱ្យអតិថិជនខកចិត្តឡើយ ព្រោះ vivo V29 ស៊េរី ត្រូវបានរចនាឡើងដើម្បីផ្ដល់នូវបទពិសោធន៍យ៉ាងរលូន ដល់អ្នកប្រើប្រាស់ ជាមួយនឹងថាមពលថ្មដែលអាចធានាបាននូវ ការតភ្ជាប់សេវា5G ដំណើរប្រតិបត្តិការឥតខ្ចោះ និង ការសាកថ្មដែលមានល្បឿនលឿន។ vivo V29 ស៊េរី ផ្តល់នូវទំហំផ្ទុកដ៏ធំ និងការគាំទ្រខ្លាំងក្លា សម្រាប់ប្រព័ន្ធប្រតិបត្តិការ រួមផ្សំជាមួយ ប្រព័ន្ធត្រជាក់ជំនាន់ថ្មីដែលអនុញ្ញាតឱ្យឧបករណ៍នេះស៊ូទ្រាំនឹងវគ្គលេងហ្គេមខ្លាំងៗ ឬបទពិសោធភាពយន្តដ៏ទាក់ទាញ។

សូមបង្ហើបខ្លះៗពីអ្វីដែលភ្ញាក់ផ្អើល ក្នុងថ្ងៃបង្ហាញជាផ្លូវការនៃទូរសព្ទជំនាន់ថ្មីចុងក្រោយបង្អស់ vivo V29 ស៊េរី គឺ លោក Film Reel នឹងបង្ហាញបច្ចេកវិទ្យា vivo V29 ស៊េរី Seak ក៏បានឆ្លៀតឱកាសនេះចង់ធ្វើឱ្យ Mina ភ្ញាក់ផ្អើលជាមួយនឹងអំណោយពិសេសមួយ ប៉ុន្តែគាត់បារម្ភខ្លាចមីណាមិនសូវរំភើប ពីព្រោះធ្លាប់ស្គាល់គ្នានិង ធ្លាប់ធ្វើឱ្យនាងភ្ញាក់ផ្អើលជាច្រើនដងមកហើយ ។ ចង់ដឹងថាមានអ្វីកើតឡើងចំពោះ សៀក និង មីណា ក៏ដូចជាប្រព័ន្ធប្រតិបត្តិការទាំងស្រុងរបស់ vivo V29 series យ៉ាងណានោះ សូមរង់ចាំទស្សនាការផ្សាយផ្ទាល់លើគេហទំព័រ Facebook របស់ vivo នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៧យប់តទៅ។ ជាងនេះទៅទៀត កញ្ញា កុសមៈ សាន ដែលជាពិធីការិនីរបស់យើងក៏មានហ្គេមដ៏រំភើបសម្រាប់អ្នកទាំង អស់គ្នាផងដែរ។

សម្រាប់អ្នកដែលបានតាមដានស្ដាប់ និងទស្សនា នូវការណែនាំរបស់ MC និងលេងហ្គេមកំឡុងពេលផ្សាយផ្ទាល់នឹងមានឱកាសឈ្នះរង្វាន់ដែលនឹងប្រកាសនៅលើទំព័រ Facebook ផ្លូវការរបស់ vivo៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *