សន្ទុះគាំទ្រ ប្រាសា ដាវីន លើហ្វេសប៊ុកកាន់តែកើនខ្លាំងឡើងៗរៀងរាល់ថ្ងៃ

សម្រាប់​បេក្ខភាព top 5 របស់ Miss Universe Cambodia 2024 សុទ្ធតែ​ជើង​ខ្លាំង​ផ្នែក​វិស័យ​បវរកញ្ញា​ទាំងអស់។ ក្នុង​នោះ​ស្ថាប័ន Miss Universe Cambodia ដែល​មាន​លោក ឈួង យីវឆូយ National Director បាន​បញ្ជាក់​ថា​សមត្ថភាព​ជើង​ខ្លាំង​ទាំង ៥ ធ្វើឲ្យ​គណៈកម្មការ​ពិចារណា​ម្ដង​ហើយ​ម្ដង​ទៀតក្នុង​ការ​សម្រេច​ចិត្ត​យក​ម្នាក់​ណា ព្រោះ​សុទ្ធតែ​អ្នក​ឆ្នើម​ដូចគ្នា។

ស្ថាប័ន Miss Universe Cambodia បាន​បង្ហាញ​ពី​ប្រវត្តិ​ខ្លះ​ៗ​នៃ​បេក្ខជន ៣ រូប​រួច​មក​ហើយ ក្នុង​នោះ​គេ​សង្កេត​ឃើញ​ថា ប្រាសាទ ដាវីន ទទួល​បាន​ការ​គាំទ្រ​ខ្លាំង។ គិត​មក​ត្រឹម​ពេល​នេះ ផុស​ដែល​និយាយ​ពី 4th Runner up កម្មវិធី Universal Woman 2023 ប្រើ​រយៈពេល​ជាង ១០ ម៉ោង មាន​អ្នក Like 3.3 K, អ្នក​បញ្ចេញ​មតិ​​ជាង ៣០០ នាក់ និងមាន​អ្នក​ចែកចាយ​បន្ត​ជាង ៤០០ នាក់។

អ្នកនាង ប្រាសាទ ដាវីន ជា​បេក្ខភាព​ដ៏​លេចធ្លោ និង​មាន​ប្រជាប្រិយភាព​ម្នាក់​ដែល​ជោគជាំ​ក្នុង​វិស័យ Beauty Pageant ព្រម​ទាំង​ការ​សម្ដែង និង​ដើរ​ម៉ូដ។ ដោយសារ​បទពិសោធន៍ ក្រាស់ក្រែលបូករួម​​ទាំង​ចំណេះដឹង​ទូទៅ និង​ផ្នែក​ភាសា​អង់គ្លេស ព្រម​ទាំង​​ធ្លាប់​រស់នៅប្រទេស​អូស្ត្រាលីទៀត​នោះ ធ្វើ​ឲ្យ​ហ្វេន​ជឿជាក់​លើ​អ្នកម្ដាយ​កូន​១ រូប​នេះ​ថា អាច​ជួយ​ឲ្យ​កម្ពុជា​លេច​ត្រដែត​លើ​ឆាក Miss Universe 2024 លើកទី៧៣ ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ប្រទេស​ម៉ិកស៊ីកូ​ចុង​ឆ្នាំ ២០២៤ នេះ បើ​ក្លាយជាMiss Universe Cambodia​ 2024 មែននោះ។

ក្រៅ​ពី​ចំណេះ​ដឹង​ជ្រៅជ្រះ ប្រាសាទ ដាវីន ត្រូវ​បាន​អ្នក​គាំទ្រ​ចាត់ទុក​ជា​បេក្ខភាព​ស្រស់​ស្អាត​បែប​ខ្មែរ ដែល​ជា​ចំណុច​សំខាន់​មួយ​ទៀត​ក្នុង​ការ​​តំណាង​ប្រទេស។ អតីត Freshie Girl ចំណាត់​ថ្នាក់លេខ៣ ឆ្នាំ ២០០៧ មាន​រាង​ស្រឡូន ខ្ពស់​ស្រឡះ សម្បុរ​សណ្ដែក​បាយ ទឹកមុខ​ញញឹម​ស្រស់។

ទោះ​យ៉ាង​ណា​យើង​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា តើ ដាវីន ពិតជា​ក្លាយ​ជា Miss Universe Cambodia 2024 មែន ឬ​យ៉ាង​ណា ព្រោះ​លទ្ធផល​នៅ​មិន​ទាន់​ប្រកាស​នៅ​ឡើយ។ Top 5 Miss Universe Cambodia 2024 មាន​ដូចជា​កូន​ខ្មែរកាត់​បារាំង Khemma Métayer, ហង្ស សូរិយ៉ាន់ នៅ​មិន​ទាន់​បង្ហាញ​ពី background លើ​ផេក​ផ្លូវ​ការMiss Universe Cambodia សំណែក ៣ រូប​ផ្សេង​ទៀត ឆន ស្រីណេត, ប្រាសាទ​ ដាវីន និង MEALYANN SAING បាន​ណែនាំ​រួច​មក​ហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *