កូនខ្មែរម្នាក់បង្កើតសៀវភៅ3Dដំបូងគេនៅកម្ពុជាព្រោះចង់ឱ្យពិភពលោកស្គាល់វប្បធម៌ដ៏សម្បូរបែបរបស់​ខ្មែរ

ស៊ូ​ ម៉ានិច្ច ​អតីតបវរកញ្ញាខេត្ត​កំពង់ឆ្នាំងបង្កើតសៀវភៅសរសេរ​ 3D ដំបូង​គេ​នៅ​កម្ពុជា​ ដែល​មាន​រំលេច​រូប​ព្រះ​បរមរាជវាំង ​និង​ប្រាសាទ​អង្គរវត្ត​យ៉ាងស្រស់ស្អាត និងទាក់ទាញ។​​​​​

ផ្ដើម​ចេញ​ពី​ចិត្ត​ស្រលាញ់ ​និង​ចង់​ផ្សព្វផ្សាយ​​ទៅ​កាន់​ពិភពលោក​តាម​រយៈ​ប្រវត្តិសាស្ត្រ​ដ៏​យូរ​អង្វែង និង​មាន​សម្បត្តិ​វប្បធម៌​ដ៏​សម្បូរ​បែប​ផង​នោះ ​​បវរ​កញ្ញា​​ខេត្ត​កំពង់ឆ្នាំង ស៊ូ​ ម៉ានិច្ច បាន​ចាប់ផ្ដើម​​ការងារ​មួយ​ដែល​ជា​ចំណូលចិត្ត​របស់​​ខ្លួន​ដោយ​បាន​បង្កើត​សៀវភៅ​សរសេរ​​មាន​កម្រាស់​ ១២០ ​ទំព័រ ហើយ​បាន​ដាក់​បញ្ចូល​​សម្បត្តិ​វប្បធម៌​របស់​ខ្មែរ​ដ៏​ល្អ​អស្ចារ្យ​នោះ គឺ​ប្រាសាទ​អង្គរវត្ត​ និងព្រះបរមរាជវាំង​។​

នេះ​ជា​សៀវភៅ 3D ដំបូង​គេ​​បង្អស់​នៅ​កម្ពុជា​ហើយ​ក៏​ជា​ស្នាដៃ​ដ៏​ប្រណិត​មួយ​ដែល​គួរ​ទទួល​បាន​ការ​កោត​សរសើរ​ និង​គាំទ្រ​ព្រោះ​ជា​ស្នាដៃ​កូន​ខ្មែរ​ពិត​ៗ​​ ។ គួរបញ្ចាក់ដែរថា ម៉ានិច្ច​ មិន​ត្រឹម​តែជា top 6 ​ក្នុង​ចំណោម​បវរ​កញ្ញា​ខេត្ត​កំពង់ឆ្នាំង ​តែបវរ​កញ្ញា​រូបនេះមានទាំង​សម្រស់​ ចំណេះ​ដឹង ​និង​ភាព​ច្នៃ​ប្រតិដ្ឋ​ជាមួយការដាក់​បង្ហាញ​បេតិកភណ្ឌ​របស់​កម្ពុជា​ទៅ​កាន់​ពិភព​លោក​ថែម​ទៀត​ផង​។​

និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​ធនាគារ​ និង​ហិរញ្ញវត្ថុ​រូប​នេះ ​​បាន​បាន​បញ្ជាក់​ប្រាប់បន្ថែម​ថា​៖​ «មូលហេតុ​ដែល​ខ្ញុំ​ជ្រើស​រើស​យក​ព្រះ​បរម​រាជវាំង​ និង​ប្រាសាទ​អង្គរវត្ត​ជា​ចំណុច​ចាប់ផ្ដើម​ដំបូង​នៃ​ការ​បង្កើត​សៀវភៅ 3D ព្រោះ​​ខ្ញុំ​យល់​ថា​ប្រទេស​កម្ពុជា​មាន​ប្រវត្តិសាស្ត្រ​ដ៏​យូរ​អង្វែង ​និង​មាន​សម្បត្តិ​វប្បធម៌​ដ៏​សម្បូរ​បែប ហើយខ្ញុំ​ចង់​ឱ្យ​ពិភពលោក​បាន​ដឹង​តាម​រយៈ​ការ​ផលិត​ និង​ផ្សព្វផ្សាយ​សៀវភៅ 3D ដើម្បីមនុស្ស​ជា​ច្រើន​កាន់​តែ​អាច​ដឹង​ពី​វប្បធម៌​របស់​យើង»​។​

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ អ្នកបង្កើតសៀវភៅ 3D ដំបូងរូបនេះ​​ មាន​គម្រោង​ចង់​បង្កើត​កាក់​អនុស្សាវរីយ៍​ និង​គ្រឿង​អលង្ការ​ប្រណិត​ សម្រាប់​ប្រទេស​យើង​នា​ពេល​អនាគត​ថែមទៀតផង​​៕ ​​​​​​​​​​​​​​​​​​​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ