សម្រាប់បេក្ខភាព top 5 របស់ Miss Universe Cambodia 2024 សុទ្ធតែជើងខ្លាំងផ្នែកវិស័យបវរកញ្ញាទាំងអស់។ ក្នុងនោះស្ថាប័ន Miss Universe Cambodia ដែលមានលោក ឈួង យីវឆូយ National Director បានបញ្ជាក់ថាសមត្ថភាពជើងខ្លាំងទាំង ៥ ធ្វើឲ្យគណៈកម្មការពិចារណាម្ដងហើយម្ដងទៀតក្នុងការសម្រេចចិត្តយកម្នាក់ណា ព្រោះសុទ្ធតែអ្នកឆ្នើមដូចគ្នា។


ស្ថាប័ន Miss Universe Cambodia បានបង្ហាញពីប្រវត្តិខ្លះៗនៃបេក្ខជន ៣ រូបរួចមកហើយ ក្នុងនោះគេសង្កេតឃើញថា ប្រាសាទ ដាវីន ទទួលបានការគាំទ្រខ្លាំង។ គិតមកត្រឹមពេលនេះ ផុសដែលនិយាយពី 4th Runner up កម្មវិធី Universal Woman 2023 ប្រើរយៈពេលជាង ១០ ម៉ោង មានអ្នក Like 3.3 K, អ្នកបញ្ចេញមតិជាង ៣០០ នាក់ និងមានអ្នកចែកចាយបន្តជាង ៤០០ នាក់។
អ្នកនាង ប្រាសាទ ដាវីន ជាបេក្ខភាពដ៏លេចធ្លោ និងមានប្រជាប្រិយភាពម្នាក់ដែលជោគជាំក្នុងវិស័យ Beauty Pageant ព្រមទាំងការសម្ដែង និងដើរម៉ូដ។ ដោយសារបទពិសោធន៍ ក្រាស់ក្រែលបូករួមទាំងចំណេះដឹងទូទៅ និងផ្នែកភាសាអង់គ្លេស ព្រមទាំងធ្លាប់រស់នៅប្រទេសអូស្ត្រាលីទៀតនោះ ធ្វើឲ្យហ្វេនជឿជាក់លើអ្នកម្ដាយកូន១ រូបនេះថា អាចជួយឲ្យកម្ពុជាលេចត្រដែតលើឆាក Miss Universe 2024 លើកទី៧៣ ដែលនឹងប្រារព្ធឡើងនៅប្រទេសម៉ិកស៊ីកូចុងឆ្នាំ ២០២៤ នេះ បើក្លាយជាMiss Universe Cambodia 2024 មែននោះ។



ក្រៅពីចំណេះដឹងជ្រៅជ្រះ ប្រាសាទ ដាវីន ត្រូវបានអ្នកគាំទ្រចាត់ទុកជាបេក្ខភាពស្រស់ស្អាតបែបខ្មែរ ដែលជាចំណុចសំខាន់មួយទៀតក្នុងការតំណាងប្រទេស។ អតីត Freshie Girl ចំណាត់ថ្នាក់លេខ៣ ឆ្នាំ ២០០៧ មានរាងស្រឡូន ខ្ពស់ស្រឡះ សម្បុរសណ្ដែកបាយ ទឹកមុខញញឹមស្រស់។
ទោះយ៉ាងណាយើងមិនទាន់ដឹងនៅឡើយទេថា តើ ដាវីន ពិតជាក្លាយជា Miss Universe Cambodia 2024 មែន ឬយ៉ាងណា ព្រោះលទ្ធផលនៅមិនទាន់ប្រកាសនៅឡើយ។ Top 5 Miss Universe Cambodia 2024 មានដូចជាកូនខ្មែរកាត់បារាំង Khemma Métayer, ហង្ស សូរិយ៉ាន់ នៅមិនទាន់បង្ហាញពី background លើផេកផ្លូវការMiss Universe Cambodia សំណែក ៣ រូបផ្សេងទៀត ឆន ស្រីណេត, ប្រាសាទ ដាវីន និង MEALYANN SAING បានណែនាំរួចមកហើយ៕




























Account
Security
Favourite Content